សាកល្បង(លួចពីគេមក)

new

here

thanks

Advertisements

យល់ដឹងពីវិធីធ្វើលំហាត់

ថ្ងៃនេះខ្ញុំលើកយកវិធីសាស្រ្ដធ្វើលំហាត់មួយប្រភេទ មកចែកជាចំណេះដឹងដល់អ្នកស្រាវជ្រាវ។ នៅក្នុងគណិតវិទ្យាគេកំពុងតែរកនូវ

វិធីសាស្រ្ដរួមមួយដើម្បីស្រាយបញ្ជាក់វិសមភាពដែលមានរាង A\geq B និង C\geq D នោះគេបាន

A+D\geq B+C ឬក៏ A+D\leq B+C ។ វិសមភាពរាងបែបនេះគឺគេពិបាកសន្និដ្ឋានថាតើវាចូលលក្ខណៈ

មួយណាក្នុងចំណោមវិសមភាពទាំងពីរខាងលើ។

ការប្រៀបធៀបពីរកន្សោម A+D និង B+C ជាលំហាត់កំពុងពេញនិយមសំរាប់អ្នកតែងលំហាត់ក៏ដូចជា

សំរាប់អ្នកនិពន្ធដែរ។ ហើយរាល់វិធីសាស្រ្ដទាំងអស់ដែលគេអាចសន្និដ្ឋានថាវាអាចកើតមានឡើងតាមរាងវិសមភាពមួយក្នុងចំណោម

រាងរបស់វិសមភាពទាំងពីរខាងលើគឺមិនមានករណីណាអោយទូទៅនោះទេ។ ហេតុនេះមិត្តអ្នកស្រាវជ្រាវទាំងអស់ ចូរកំំណត់នូវរាល់

ករណីពិសេសៗដែលអាចអោយគេយកទៅសិក្សាជាលក្ខណៈរួមគ្នាពីបញ្ហាខាងលើ។

ហើយថ្ងៃនេះដែរខ្ញុំលើកយកនូកករណីមួយដូចបាននិយាយរៀបរាប់ខាងលើមកស្រាយជាគំរូ។

គេអោយបីចំនួនវិជ្ជមាន a\geq b\geq c ។ ស្រាយបញ្ជាក់ថាៈ

\displaystyle a^2+b^2+c^2+3\geq ab+bc+ca+\frac{a}{b}+\frac{b}{c}+\frac{c}{a}

កំណត់ចំណាំវិសមភាពខាងលើផ្សំឡើងពីវិសមភាពមូលដ្ឋានចំនួនពីរគឺៈ a^2+b^2+c^2\geq ab+bc+ca និង \displaystyle \frac{a}{b}+\frac{b}{c}+\frac{c}{a}\geq 3 ។ ដោយសារការរៀបតំលៃនៃអថេរ a, b, c តាមលំដាប់ចុះនោះទើបសំណើរខាងលើត្រូវបានផ្ទៀងផ្ទាត់។

សំរាយបញ្ជាក់ download

សង្ឃឹមថាមិត្តអ្នកស្រាវជ្រាវនិងផ្ដល់នូវគំនិតល្អៗបន្ថែមដើម្បីជួយតំរង់ទិសអោយខ្មែរយើងបានដឹងកាន់តែទូលំទូលាយ។

ចំណាយពេល 3ថ្ងៃអង្គុយលុប Spam

ចាប់តាំងពីត្រូវបានស្ប៉ាមវាយលុកមក ឃើញថាឈឺក្បាលជាមួយវាដល់ហើយ សំរេចចិត្តថាត្រូវអង្គុយលុបវាអោយអស់ ឥឡូវខ្ញុំត្រូវចំណាយ

ពេលដល់ទៅបីថ្ងៃដើម្បីលុបស្ប៉ាមចោលអោយអស់។

សូមផ្ដាំដល់ប្លកដែលមិនទាន់ត្រូវបានស្ប៉ាមវាយលុក បើឃើញស្ប៉ាមចូលទៅក្នុងប្លករបស់អ្នក អ្នកដាច់ខាតត្រូវលុបវាចោល ហាមអាប់ឌែត

ព្រោះថាស្ប៉ាមអាចធ្វើអោយប្លកយើងមានគ្រោះថ្នាក់រហូតដល់គាំងបើកលែងចេញ។ ឥឡូវប្លកខ្ញុំកំពុងតែត្រូវបានស្ប៉ាមវាយលុកយ៉ាងដំណំ

ពីមួយថ្ងៃទៅមួយថ្ងៃដល់ទៅជាមួយរយ ខ្ញុំមានការបារម្ភណាស់ព្រោះអីប្លកខ្ញុំអាចឹងមានគ្រោះថ្នាក់គ្រប់ពេលវេលា។

ថ្ងៃនេះខ្ញុំបានអង្គុយលុបស្ប៉ាមដល់ទៅ 700 ស្ប៉ាម ហើយថ្ងៃស្អែកប្រហែលជាមិនតិចជាង 100 ស្ប៉ាមដែលនឹងត្រូវវាយលុកមកប្លកខ្ញុំទៀត

អរគុណស្ប៉ាមដែលធ្វើអោយខ្ញុំឈឺក្បាល 😀

បញ្ចូលកន្សោមគណិតវិទ្យាទៅក្នុង wordpress

ដើម្បីជួយគ្នាអភិវឌ្ឃន៍វិស័យគណិតវិទ្យាខ្មែរនៅតាមអ៊ីធឺណេតអោយមានការរីកចំរើនដូចប្រទេសជិតខាង ថ្ងៃខ្ញុំលើកយកនូវរបៀបបញ្ចូល

កន្សោមគណិតវិទ្យាទៅក្នុងប្លក wordpress មកផុសសារជាថ្មីម្ដងទៀត 😀

ខាងក្រោមនេះជាឧទាហរណ៍គំរូខ្លះដែលនិយាយពីរបៀបបញ្ចូលកន្សោមគណិតវិទ្យាទៅក្នុង wordpress

របៀបបញ្ចូលកន្សោមគណិតវិទ្យាទៅក្នុង wordpress

ទន្ទឹមនឹងគ្នានេះដែរ ដើម្បីអាចសរសេរកន្សោមគណិតវិទ្យាអោយកាន់តែទូលំទូលាយទៀត អ្នកត្រូវចេះរាល់និមិត្តសញ្ញាក្នុងគណិតវិទ្យា

ខាងក្រោមនេះជាឈ្មោះនិមិត្តសញ្ញាដែលប្រើនៅក្នុងគណិតវិទ្យា

និមិត្តសញ្ញាប្រើនៅក្នុងគណិតវិទ្យា

បើនៅមានបញ្ហា ខ្ញុំរង់ចាំសំរួលជូនជានិច្ច 😀

ដាក់ឈ្មោះអោយខ្លួនឯងថា 3k

សួស្ដីបងប្អូនអ្នកភូមិវើតប្រេសជាទីរាប់អាន !

ថ្ងៃនេះខ្ញុំគ្មានអ្វីចែកជូនជាចំណេះដឹងសំរាប់អ្នកស្រាវជ្រាវទេ តែខ្ញុំមានល្បែងគិតដ៏អស្ចារ្យមួយជាការកំសាន 😀

តើបងប្អូនធ្លាប់លេងហ្គេមប្រភេទនេះទេ ??

នៅខាងខ្ញុំគេនិយមហៅហ្គេមនេះថា **** កាប់ ឈើ **** ហើយខ្ញុំមិនដឹងថាស្រុកខ្មែរយើងគេហៅឈ្មោះហ្គេមអីទេ ហិហិ

សំរាប់អ្នកចេះលេងប្រហែលជាមើលយល់ពីចំណងជើងដែលខ្ញុំបានដាក់នៅខាងលើហើយ

ហ្គេមនេះខ្ញុំទើបតែហាត់លេងបានជាងមួយខែទេ នៅខ្សោយណាស់ តែអាចលេងកំដបាន 😀

បើបងប្អូនអ្នកភូមិធ្លាប់ចេះលេងហ្គេមនេះ សូមជួយណែនាំខ្លះៗ អោយខ្ញុំបានភ្លឺភ្នែកម្ដងផង ហិហិ

ឈ្មោះរបស់ខ្ញុំគឺ 3k អាចអនឡាញបើសិនមានអ្នកចង់ណែនាំ 😀

គ្មានអ្នកឆ្ងល់

ចាប់តាំងពីខ្ញុំចាប់ផ្ដើមសរសេរលំហាត់មក មិនដែលមានអ្នកឆ្ងល់ថាខ្ញុំសរសេរលំហាត់ខុសឬត្រូវទេ?

បើសិនជាចង់សួរឬចង់ពិភាក្សារឿងលំហាត់ផ្សេងៗ អាចសរសេរជាអក្សខ្មែរ van_khea@yahoo.com សួរមក

បើសិនខ្ញុំអាចឆ្លើយបាន ខ្ញុំនឹងឆ្លើយ អរគុណ 😀

លេខ 2 និង លេខ 3

ថ្ងៃនេះខ្ញុំលើកយករឿងលេខពីរនិងលេខបីដែលដណ្ដើមគ្នាធ្វើធំ 😀
លេខពីរនិងលេខបីបានដណ្ដើមគ្នាធ្វើធំ វាវាយប្រតាយប្រតប់គ្នារហូតដល់ជីះជាន់លើក្បាលគ្នាម្ដងម្នាក់
នេះជារូបរាងចុងក្រោយរបស់វាទាំងពីរ 2^{\sqrt{3}} និង 3^{\sqrt{2}}
ចូរអ្នកប្រៀបធៀបចំនួនទាំងពីរនេះ 😀