សេដ្ឋីដែលមានទ្រព្យសម្បត្តិតិចបំផុតនៅកម្ពុជា លោក វ៉ាន់ ឃា

វ៉ាន់ ឃា ជាអតីតសិស្សមកពីវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន។ វ៉ាន់ ឃា បានប្រឡងជាប់បាក់ឌុបនៅឆ្នាំ 2006 ហើយក៏បានចូលរៀននៅសាលាតិចណូរយៈពេល 1 ឆ្នាំក្រោមការជួយអាហាររូបករណ៍របស់អង្គការជប៉ុនក្នុងរយៈពេល 4 ឆ្នាំ។ ក្រោយពីរៀននៅតិចណូបានមួយឆ្នាំ វ៉ាន់ ឃា ក៏បានប្រឡងជាប់អាហាររូបករណ៍ទៅប្រទេសវៀតណាម។ ដោយសារ វ៉ាន់ ឃា មានចំណង់ចំណូលចិត្តជាខ្លាំងលើផ្នែកគណិតវិទ្យា លោកក៏សំរេចចិត្តរត់ចោលអាហាររួបករណ៍នៅតិចណូទៅរៀននៅវៀតណាមផ្នែកវិស្វករសំណង់វិញ។ គោលដៅរបស់លោក វ៉ាន់ ឃា គឺទៅស្រាវជ្រាវនិងផ្ទៀងផ្ទាត់រូបមន្តចំនួនពីរដែលលោកបានរកឃើញកាលពីនៅរៀនវិទ្យាល័យ។
នៅក្នុងរយៈពេល 6 ឆ្នាំនៃការសិក្សានៅវៀតណាមលោក វ៉ាន់ ឃា ស្រាវជ្រាវស៊ីជំរៅលើមុខវិជ្ជាគណិតវិទ្យាផ្នែកវិសមភាពនៃចំនួនពិត ហើយលោកក៏បានបង្កើតលំហាត់និងទ្រឹស្ដីបទយ៉ាងច្រើន។
នៅឆ្នាំ 2013 លោក វ៉ាន់ ឃា បានបញ្ចប់ការសិក្សានៅវៀតណាមផ្នែកវិស្វករសំណង់។ ក្រោយពេលត្រឡប់មកពីវៀតណាមវិញ លោកវ៉ាន់ ឃា ក៏បានបន្តទៅធ្វើការនៅប្រទេសថៃចំនួចមួយឆ្នាំ គឺក្នុងគោលបំណងស្រាវជ្រាវបន្ថែមលើចំនុចខ្វះខាត់ផ្នែកគណិតវិទ្យា តែជាអកុសលលោក វ៉ាន់ ឃា មិនចេះភាសាថៃទើបធ្វើអោយការស្រាវជ្រាវត្រូវបោះបង់ចោល និងទ្រាំធ្វើការនៅប្រទេសថៃចំនួន 7 ខែ។
ក្រោយពីមានការប្រែប្រួលនយោបាយរវាងកម្ពុជា និងថៃ លោក វ៉ាន់ ឃា បានត្រឡប់មកប្រទេសរបស់ខ្លួនវិញជាមួយលុយសន្សំបន្តិចបន្ទួច។ ក្រោយពីបានដឹងថាលោក វ៉ាន់ ឃា មកដល់ស្រុកខ្មែរជាមួយលុយកាកបន្តិចបន្ទួចនោះ ក៏មានមិត្តភក្ដិពីរនាក់បានរៀបចំគំរោងបោកប្រាស់លោក អោយទៅធ្វើការនៅខេត្តស្ទឹងត្រែងចំនួនពីរខែ ដោយមិនបើកប្រាក់ពលកម្មអោយហើយត្រូវចំណាយលុយអស់ពីខ្លួនទៀត (ពួកម៉ាក ចង្រៃ)។
ក្រោយមកលោក វ៉ាន់ ឃា ក៏សំរេចចិត្តមករស់នៅទីក្រុងភ្នំពេញជាមួយនឹងទឹកប្រាក់ 30$ ដើម្បីរកការងារធ្វើ។

11391530_1599142260371380_3127886462521246760_n

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: