របៀបរកអនុគមន៍ f(x)=f(x+T)

ដោយគ្រាន់តែមើលឃើញភ្លាមសំរាប់អ្នកដែលរៀនគណិតវិទ្យាអាចដឹងបានភ្លាមថាអនុគមន៍ខាងលើជាអនុគមន៍ខួប។ តើអនុគមន៍ដែលយើងកំពុងសរសេរនេះត្រូវរករាងទូទៅរបស់វាដោយវិធីណា?
ថ្ងៃនេះខ្ញុំនឹងលើកយកវិធីសាស្រ្ដខ្លះៗតាមការស្រមើស្រមៃរបស់ខ្ញុំនៅក្នុងគណិតវិទ្យាមកចែកជាចំណេះដឹងដល់មិត្តអ្នកស្រាវជ្រាវទាំងអស់
ដើម្បីងាយស្រួលក្នុងការរករាងទូទៅនៃអនុគមន៍ខួបយើងដាច់ខាតត្រូវបំលែងវាអោយទៅជាផលបូកវិញទើបងាយស្រួលក្នុងការដោះស្រាយ
គឺមានន័យថាគ្រ់អនុគមន៍សុទ្ធតែសរសេរបានក្នុងរាង f(x)+f(x+n)=0 រួចយើងត្រូវរកអោយឃើញតំលៃ n ជាអនុគមន៍នៃ T
ដូចនេះយើងអាចចាប់ផ្ដើមចេញពី f(x)+f(x+n)=0 ផ្គួបជាមួយសម្មតិកម្មយើងប្រាកដជាអាចរកបាន n ជាអនុគមន៍នៃ T
យើងមានៈ f(x)+f(x+n)=0\Rightarrow f(x)=-f(x+n)
ជំនួស x ដោយ x+n យើងទាញបាន f(x+n)=-f(x+2n)\Leftrightarrow f(x+2n)=-f(x+n)
ដោយ f(x)=-f(x+n) នោះយើងទាញបាន f(x)=f(x+2n)
តាមសម្មតិកម្មយើងមាន f(x)=f(x+T)
ដោយផ្ទឹមអង្គនិងអង្គយើងបាន f(x+2n)=f(x+T)
ដូចនេះយើងអាចទាញបានតំលៃ \displaystyle n=\frac{T}{2} ជំនួសចួលអនុគមន៍ដែលយើងចង់បានគឺៈ
\displaystyle f(x)+f(x+\frac{T}{2})=0
តាមរយៈរាងរបស់អនុគមន៍ខាងលើយើងអាចកំណត់រាងទូទៅរបស់អនុគមន៍ខួបខាងលើបាន។
មើលបន្តនៅទំព័រនេះ របៀបរកអនុគមន៍ f(x)+f(x+T)=0

Advertisements

One Response to របៀបរកអនុគមន៍ f(x)=f(x+T)

  1. vankhea says:

    នេះគ្រាន់តែជាទ្រឹស្ដីបទខ្លះៗប៉ុន្នោះ មិត្តអ្នកអាននឹងបានជួបលំហាត់ពិសេសៗដែលមិត្តអ្នកអាននឹកស្មានមិនដល់
    នៅក្នុងសៀវភៅគណិតវិទ្យាមួយក្បាល់ឈ្មោះថា “”””””” ខ្ញុំនិងការស្រមើស្រមៃ””””” ដែលអាចធ្វើអោយមិត្តអ្នកអានភ្លឺភ្នែក
    ជាមួយសមីការអនុគមន៍

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: