យោបល់ខ្ញុំចំពោះការរៀនវិទ្យាសាស្រ្ដពិត

តើមានមនុស្សប៉ុន្មាននាក់ដែលចូលចិត្តគណិតវិទ្យា រូបវិទ្យា និងវិទ្យាសាស្រ្ដពិត??

ខ្ញុំដឹងថាប្រទេសមួយអាចអភិវឌ្ឍន៍ជឿនលឿនទៅបានគឺអាស្រ័យលើប្រជាពលរដ្ឋចេះគណិតវិទ្យា និងយល់ដឹងពីវិទ្យាសាស្រ្ដពិតបានច្រើន។ ហើយខ្ញុំដឹងទៀតថាគណិតវិទ្យាវាមានសារៈសំខាន់ណាស់នៅក្នុងសង្គម ដូចជាការគិតពីបញ្ជីចំនួលចំណាយ ការគិតពីរង្វាស់ខ្នាត់ រង្វាស់រង្វាល់ ជំនួញទិញ ដូរ … ។ ម្យ៉ាងវិញទៀតគណិតវិទ្យាអាចដុសខាត់ខួរក្បាលមនុស្សម្នាក់ៗអោយកាន់តែមុតស្រួចគឺ បានន័យថាចេះគិតគួររឿងផ្សេងៗបានរហ័សជាធម្មតា វាអាចធ្វើអោយមនុស្សចេះបែងចែកនូវរាល់បញ្ហាបានរហ័សហើយភាគច្រើនគឺត្រឹមត្រូវ ។ ទាក់ទងនឹងគណិតវិទ្យា ឬវិទ្យាសាស្រ្ដពិត ខ្ញុំមិនសូវដឹងច្រើនពីផលប្រយោជន៍វាទេ គ្រាន់តែដឹងខ្លះៗដែលគេនិយាយតៗគ្នាពីអ្នកដែលចេះដឹងពីមុនៗមកប៉ុន្នោះ។

ចំពោះខ្ញុំសព្វថ្ងៃត្រូវបានគេហៅថាអ្នកវក់នឹងគណិតវិទ្យាមួយរូបដែរ​ ជារៀងរាល់ថ្ងៃខ្ញុំតែមើលគណិតវិទ្យាផ្សេងៗ ដើម្បីបង្កើនចំណេះដឹងផ្នែកនេះ តែរៀនយូរទៅដូចជាគ្មានឃើញអីគួរអោយចាប់អារម្មណ៍សោះ ក្រៅពីការដោះស្រាយលំហាត់ តែងលំហាត់ ស្រាយទ្រឹស្ដីបទ គឺមិនឃើញយកទៅប្រើអីទៀតផង ក្រៅពីគណនាក្រឡាផ្ទៃ វាស់ប្រវែង បូក ដក គុណ ចែក ចង់ការប្រាក់ … ខ្ញុំគិតថាវាដូចពិបាកប្រើណាស់។ ម្យ៉ាងវិញទៀតគណិតវិទ្យាបើគិតអោយដល់គឺពិបាករៀនណាស់ ទំរាំតែយល់ពីបញ្ហាអ្វីមួយដែលគេបានលើកឡើងនោះ ហើយក្រោយពេលដោះស្រាយចេញហើយដូចជាអត់មានអីយកមកប្រើក្នុងសង្គមបានសោះ ជាក់ស្ដែងខ្ញុំបានតែងលំហាត់ដែលពិបាកៗជាច្រើន ក្រោយពេលគេរៀនហើយ ក៏ភ្លេចវិញបាត់ មិនដឹងថាប្រយោជន៍របស់វានៅត្រង់ណា? បែបគ្រាន់តែយកមកដោះស្រាយលំហាត់បន្តគ្នា ឬ ក៏ជាការអនុវត្តន៍លើរូបមន្តឬលើទ្រឹស្ដីបទណាមួយហើយមើលទៅ។ ខ្ញុំឃើញគេខំរៀនលំហាត់ពិបាកៗនៅក្នុងគណិតវិទ្យា បើតាមដែលខ្ញុំមើលឃើញក្រៅពីយកទៅប្រឡងប្រជែងសិស្សពូកែហើយ ដូចជាមិនឃើញគេយកទៅប្រើប្រាស់លើអ្វីផ្សេងទៀតទេ ។ ដូចជាការសង្ដេតមើលសិស្សពូកែគណិតវិទ្យារាល់ឆ្នាំជាដើម ពីមួយឆ្នាំទៅមួយឆ្នាំគឺមានសិស្សពូកែគណិតវិទ្យានឹងច្រើន តែក្រោយពេលប្រឡងសិស្សពូកែចប់ពួកគេក៏បោះបង់ចោលនូវចំណេះដឹងគណិតវិទ្យាដែលគេខំប្រឹងប្រែងស្រាវជ្រាវកន្លងមកអស់រលីង អ្នកខ្លះខំស្វែងរៀនគូថែមផង ស្រាវជ្រាវផង ទីបំផុតនៅតែត្រូវបោះវាចោលហើយចាប់យកជំនាញថ្មីសំរាប់ទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។ មួយទៀតខ្ញុំមានអារម្មណ៍ថាការស្រាវជ្រាវគណិតវិទ្យាគឺនាំអោយខាតពេលវេលាច្រើនខុសប្រក្រតី ក្រៅពីគ្រូបង្រៀនផ្នែកគណិតវិទ្យាទៅ ខ្ញុំដូចជាអត់ឃើញមានមុខជំនាញដែលប្រើគណិតវិទ្យាច្រើនទៀតទេ គឺមានន័យថាត្រូវបោះបង់ចោលគណិតវិទ្យាដែលចេះពីមុនសឹងថា 80 % ទៅហើយ ។

ចំនែកឯខ្ញុំសព្វថ្ងៃវិញមិនដឹងថាខ្លួនឯងស្រាវជ្រាវគណិតវិទ្យាដើម្បីអីផង ឃើញទំនេរក៏ចេះតែមើលពីនេះពីនោះលេងកែអផ្សុក ហើយចាំមើលថាតើវាអាចផ្ដល់អោយខ្ញុំវីញនូវអ្វីខ្លះ? ខ្ញុំគិតទៀតថាអារម្មណ៍អ្នករៀនគណិតវិទ្យាគឺមិនដូចគ្នាទេ តែសុទ្ធតែឈរលើមូលដ្ឋានរួមដូចគ្នា ហើយមូលដ្ឋានរួមនោះគឺមិនពិតប្រាកដទេ វាពិបាកនិយាយរៀបរាប់អោយដឹងណាស់ វាគ្រាន់តែជាអារម្មណ៍ម្យ៉ាងក្រោយពេលមើលសៀវភៅគណិតវិទ្យាហើយក៏លេចចេញនូវគំនិតវិទ្យាសាស្រ្ដនិយមតែម្ដង ។ ខ្ញុំប្រុងថាបោះបង់វាចោលដូចគេដូចឯងដែរ តែចេះតែមានអារម្មណ៍ស្ដាយ ដូចនេះក៏ចេះតែបន្តការស្រាវជ្រាវអត់មានទិសដៅ គ្មានកោះ គ្មានត្រើយចឹងរហូតទៅ ប្រហែលថ្ងៃណាមួយខ្ញុំក៏ត្រូវបោះបង់វាចោលដែរហើយ😀

តើការពិតគណិតវិទ្យាអាចជំរុញអោយអារម្មណ៍យើងឈានទៅរកវិទ្យាសាស្រ្ដនិយមដែរឬទេ?

ស្រាវជ្រាវគណិតវិទ្យាគឺដើម្បីប្រឡងសិស្សពូកែមែនទេ?

ស្រាវជ្រាវគណិតវិទ្យាគឺដើម្បីកែអផ្សុកមែនទេ?

តើអ្នកពិតជាត្រូវការចេះគណិតវិទ្យាគ្រប់បែបយ៉ាងមែនទេ?

តើអ្នកពិតជាបណ្ដោយអោយជីវិតរបស់អ្នកពោពេញទៅដោយអថេរមែនទេ?

ចំពោះខ្ញុំវិញ គឺខ្ញុំមិនយល់សោះថាហេតុអ្វីបានជាខ្ញុំចូលចិត្តគណិតវិទ្យាបែបនេះ? yab person

2 Responses to យោបល់ខ្ញុំចំពោះការរៀនវិទ្យាសាស្រ្ដពិត

  1. chhim tykoy និយាយថា ៖

    បាទបងខ្ញុំក៏គិតចឹងដែរ ប៉ុន្តែធ្វើយ៉ាងណាចិត្តខ្ញុំគិត ស្រលាញ់ និងចូលចិត្តគណិតហើយខ្ញុំមើលទៅខ្ញុំគួរតែខិតខំសិក្សាគ្រប់មុខវិញ៕ អ្នកដែលជាប់សិស្សពូកែពេលចប់ទី១២ គេគិតពីការសិក្សានៅមហាវិទ្យាល័យទេមែនឬ? ចំពោះសំណួរបង!!! ខ្ញុះសូមឆ្លើយថាៈ
    ១.តើការពិតគណិតវិទ្យាអាចជំរុញអោយអារម្មណ៍យើងឈានទៅរកវិទ្យាសាស្រ្ដនិយមដែរឬទេ?
    ឆ្លើយៈ ប្រសិនបើខ្ញុំគិតថា បើវិទ្យាសាស្រ្ដនិយមអាចធ្វើឲ្យគេស្រួល និងមានការងារធ្វើគេនឹងទៅ (ការងារស្របច្បាប់)
    ម្យ៉ាងទៀតឬក៏គេមានអារម្មណ៦ចូលចិត្តផ្នែកនេះក៏ថាបាន៕
    ២.ស្រាវជ្រាវគណិតវិទ្យាគឺដើម្បីប្រឡងសិស្សពូកែមែនទេ?
    ឆ្លើយៈ ស្រាវជ្រាវគណិតវិទ្យាគឺដើម្បីប្រឡងសិស្សពូកែគឺតាមគំណិតខ្ញុំបាទមែនចំពោះសិស្សដែលចង់បានត្រូវសិក្សាព្យាយាមវា៕ ហើយពេលចប់ទី១២ទៅ គេនឹងអាចប្រលងយកអាហារូករណ៍ទៅសិក្សានៅបរទេស៕
    ៣. ស្រាវជ្រាវគណិតវិទ្យាគឺដើម្បីកែអផ្សុកមែនទេ?
    ឆ្លើយៈ បាទបងចំពោះអ្នកដែលមានពេលទំនេរ ពីការសិក្សាហើយគេពុំមានចិត្តធ្វើការប្រលងយកអាហារូករណ៍ ឬសិស្សពូកែទេ ដូចជាបងដែរពេល
    បងទៅសិក្សាទៅវៀតណាមបងក្លាយបាត់ចំណេះបងបានព្យាយាមលើវា ត្រង់នេះខ្ញុំសសើរបងណាស់!!!!!!!!
    ៤. តើអ្នកពិតជាត្រូវការចេះគណិតវិទ្យាគ្រប់បែបយ៉ាងមែនទេ?
    ឆ្លើយៈ មិនមែនទេបង​ គឺត្រង់ថាគណិតវិទ្យាវាមានភាពទូលំទូលាយណាស់ ពុំអាចមានអ្នកចេះអស់ទេ គឺម្នាក់ចេះត្រង់នេះ ម្នាក់ទៀតចេះត្រង់នោះ
    ហើយលំហាត់វាក៏មានភាពប្លែកៗដែលគួរឲ្យចូលចិត្តសិក្សា………..៕
    ៦.តើអ្នកពិតជាបណ្ដោយអោយជីវិតរបស់អ្នកពោពេញទៅដោយអថេរមែនទេ?
    ឆ្លើយៈ មិនមែនទេគីថាមនុស្សមានចិត្តគំណិតផ្សេងគ្នា៕
    នេះជាការគិតរបស់ខ្ញុំទេ បើមានការមិនសមរម្យសូមបងអធ្យាស្រ័យឲ្យខ្ញុំផង ព្រោះខ្ញុំមិនទាន់បានយល់ជ្រៅជ្រះទេណាបង !!!!!!!!១

  2. oudom និយាយថា ៖

    អរគុណ​ចំពោះ​ការ​ចែក​រំលែក..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: