វិធីខ្លះៗដើម្បីរៀនវិសមភាពអោយពូកែ(១)

ជាការពិតណាស់នៅពេលដែលអ្នកឈានចូលមកដល់ប្លករបស់ខ្ញុំ ចំពោះអ្នកដែលចង់ចេះគណិតវិទ្យា ប្រាកដជាមានសំនួរមួយចង់សួរថា

តើត្រូវរៀនយ៉ាងម៉េចដើម្បីអោយចេះគណិតវិទ្យាដូចគេដូចឯងដែរ បញ្ហានេះវាបានដកនៅក្នុងចិត្តអ្នករហូតមក ហើយថ្ងៃនេះខ្ញុំនឹងលើកយក

នូវវិធីខ្លះៗមកស្រាយបំភ្លឺក៏ដូចជាជាផ្លូវមួយសំរាប់អ្នក ឬបើកគោលជំហរថ្មីអោយអ្នកផងដែរ។

បើយើងនិយាយដល់បញ្ហាគណិតវិទ្យាមួយម៉ាត់គឺវាមានទូលំទូលាយណាស់ មានច្រើនរាប់មិនអស់ទេ ហេតុនេះខ្ញុំមានសំនួរមួយថាតើអ្នក

ពិតជាចង់រៀនគណិតវិទ្យាអោយចេះអស់មែនទេ? ចំនុចនេះគឺមានចំលើយតែពីរគត់គឺចង់ឬមិនចង់។

ឥឡូវខ្ញុំចាប់ផ្ដើមពីគណិតវិទ្យាផ្នែកវិសមភាពមុនគេ ។ វិសមភាពគឺជាផ្នែកមួយក្នុងគណិតវិទ្យាវិភាគ អត្ថន័យសំខាន់ៗរបស់វាគឺប្រៀបធៀប

តំលៃនៃកន្សោមពីរផ្សេងគ្នាហើយមានទំនាក់ទំនងគ្នាតាមរយៈអថេរផ្សេងៗ, ស្រាយបញ្ជាក់, រកតំលៃបរមា, រកចំនុចទាល់, រកភាពកើន, …

វិសមភាពត្រូវបានចែកចេញជាច្រើនផ្នែកខុសៗគ្នាដូចជាវិសមភាពនៃចំនួនពិត វិសមភាពនៃអនុគមន៍ វិសមភាពក្នុងត្រីកោណ … ។ល។

ឥឡូវខ្ញុំលើកយកចំនុចមួយចំនួនក្នុងវិសមភាពនៃចំនួនពិតមកធ្វើជាឧទាហរណ៍គំរូ

មុននឹងអ្នកឈានជើងចូលប្រឡូកក្នុងវិសមភាព អ្នកត្រូវដឹងពីចំនុចចាប់ផ្ដើម ចំនុចបន្ទាប់ ហើយនិងចំនុចត្រូវធ្វើ បីចំនុចនេះវាអាចអោយអ្នក

យល់នូវជំហានទាំងឡាយក្នុងការអនុវត្តន៍ទ្រឹស្ដីបទ រូបមន្ត ឬវិធីសាស្រ្ដផ្សេងៗ ។

  1.  តើអ្នកត្រូវស្គាល់ចំនុចចាប់ផ្ដើមយ៉ាងដូចម្ដេច???
  • ផ្ដើមពីចំនុចដំបូងបង្អស់គឺត្រូវស្គាល់រាល់ឈ្មោះ និងនិមិត្តសញ្ញាទាំងអស់ដែលប្រើប្រាស់ក្នុងវិសមភាព។
  • របៀបប្រើប្រាស់របស់និមិត្តសញ្ញាទាំងនោះ
  • បែងចែកនិមិត្តសញ្ញាទៅតាមក្រុមរបស់វា
  • វិភាគលើការប្រែប្រួលនៃសញ្ញានីមួយៗដែលអាចកើតមាន
សូមរង់ចាំអានភាគបន្ត !!!
(សេចក្ដីសង្ឍឹមតែមួយគត់របស់ខ្ញុំគឺអ្នកអាចយល់ពីអ្វីដែលខ្ញុំកំពុងសរសេរ😀 )

 

 

5 Responses to វិធីខ្លះៗដើម្បីរៀនវិសមភាពអោយពូកែ(១)

  1. Fidele និយាយថា ៖

    ចាំ​អាន​ភាគ​បន្ត…:mrgreen:

  2. vankhea និយាយថា ៖

    ខ្ញុំគិតថា ខ្ញុំគួរតែសរសេរសៀវភៅមួយក្បាលដែលនិយាយពីបទពិសោធន៍រៀនគណិតវិទ្យារបស់ខ្ញុំ ហើយដាក់ផុសចែកចាយជាចំណេះ
    ដឺងផ្សេងៗ ។ ដូចនេះពេលខ្ញុំសរសេរចប់ខ្ញុំនឹងដាក់ផុសសារជាថ្មីនៅប្លកនេះ😀

  3. Thai Tepy និយាយថា ៖

    មែនហើយបងគួរតែសរសេរផុសទៅខ្ញុំរង់ចាំមើល!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: