អ្នកទស្សនាប្លកខ្ញុំបានកើនឡើងចំនួនមួយនាក់

ក្រោយពីដល់រដូវវ៉ាកងមួយរយៈកន្លងមកខ្ញុំមិនសូវបានផុសនូវពត៌មានអំពីចំណេះដឹងទូទៅទេ គឺខ្ញុំប្រមូលផ្ដុំគំនិតដើម្បីតែលំហាត់គណិតវិទ្យាយកមកផុសក្នុងប្លកនេះ ។ ខ្ញុំដឹងយ៉ាងច្បាស់ថាក្រោយពីសំរាកពីការងារ មិនថាគេឬខ្ញុំទេតែងតែចូលចិត្តអាននូវពត៌មានពីនេះពីនោះដើម្បីពង្រីកនូវចំណេះដឹងខ្លូន គឺមិនចូលចិត្តអានគណិតវិទ្យាដើម្បីពង្រីកចំណេះដឹងនោះដែរ ។ ថ្វីត្បិតតែយ៉ាងនេះមែន ខ្ញុំបានកត់សំគាល់ឃើញថានៅតែមានអ្នកអានចូលមើលប្លកខ្ញុំ ហើយអ្នកទស្សនាប្លកខ្ញុំនេះមិនសូវជាច្រើនទេ គឺសឹងតែអាចនិយាយថាចូលមើលស្មើៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ក៏ប៉ុន្តែថ្ងៃនេះស្រាប់តែប្រទះឃើញមានអ្នកអានកើនឡើងលើសពីមុនចំនួនមួយនាក់ (ហិហិ) ពិតជាធ្វើអោយខ្ញុំភ្ញាក់ផ្អើលមែនទែន ខ្ញុំសង្ស័យថាអ្នកដែលចូលមើលកើនឡើងមួយនាក់នោះជាអ្នកពិសេសហើយមើលទៅ ។
នេះជាភាពកាន់តែមានជោគជ័យលើការខំប្រឹងប្រែងផ្សព្វផ្សាយអំពីគណិតវិទ្យាផ្នែកវិសមភាពរបស់ខ្ញុំហើយ។ បើយោងទៅតាមចំនួនអ្នកមើលដែលកើនឡើងចំនួនមួយនាក់នេះខ្ញុំអាចសន្និដ្ឋានថាៈ
1) ស្រុកខ្មែរមានការរីកចំរើនលើផ្នែកបច្ចេកវិជ្ជាហើយគឺមានអ្នកយល់ដឹងអំពីអ៊ីធឺណេតនឹងច្រើនជាងមុន
2) ការខំប្រឹងប្រែងរបស់ខ្ញុំត្រូវបានប្រិយមិត្តម្នាក់ទៀតគាំទ្រ
3) មានឧបករណ៍រាវរកណាមួយប៉ះចំប្លកខ្ញុំដោយចៃដន្យ
4) អ្នកពិសេសរបស់ខ្ញុំចូលមើលប្លកនេះ
5) អ្នកដែលធ្លាប់គាំទ្រលើប្លកខ្ញុំនឹងកាន់តែគាំទ្រលើប្លកខ្ញុំ បានន័យថាអ្នកនោះចុចលើសពីមួយប្រកាសឡើងទៅ (អរគុណ)
6) ខ្ញុំចុចលើប្លកខ្ញុំដោយខ្លួនឯង ហាហាហហាហាហាហាាហាហ

One Response to អ្នកទស្សនាប្លកខ្ញុំបានកើនឡើងចំនួនមួយនាក់

  1. cambomaths និយាយថា ៖

    ha ha..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: