ខូចចិត្តព្រោះ scribd.com

ដោយសារឃើញវែបសាយថ៍ Scribd.com នឹងអាចប្រើប្រាស់ដោយអាប់ឡូដឯកសារនានាចូលបាន ខំប្រឹងអាប់ឡូដឯកសារមួយចំនួនធំ

ដល់ពេលឥឡូវស្រាប់តែ scribd.com ត្រូវបានបិទភឹង។ ឯកសារខ្ញុំដែលនៅលើផ្ទាំងអ៊ីធឺណេតក៏ត្រូវចប់ភឹងទៅតាម scribd. com ដែរ

មិនហ៊ានទុកឯកសារក្នុងកុំព្យួទ័រទេ ខ្លាចវាច្រើនពេកស៊ីស្ប៉េសច្រើន ខ្លាចកុំព្យូទ័រដើរយឺត លេងហ្គេមមិនកើតខំប្រឹងសរសេរឯកសារទាំងនោះ

យកទៅអាប់ឡូដចូល scribd.com អាឡូវស្រាលទាំងកុំព្យួទ័រ ស្រាលទាំងខ្លូនទៀត។ បើដឹងថាវែបសាយថ៍មួយនឹងចឹងខ្ញុំមិនខ្ចីយកឯកសារ

ខ្ញុំទៅប្រថុយអោយបាត់បង់អស់អាលីងចឹងសោះ។

នៅសល់តែកូដក្នុង scribd.com តែមិនដឹងថាត្រូវធ្វើម៉េចទើបអាចបំលែងវាអោយទៅជាឯកសារ ហើយទាញយកមកវិញបានសោះ។ ខូចចិត្ត

អង្គុយរអ៊ូតែម្នាក់ឯង ដូចមនុស្សស្ទើរ😀

16 Responses to ខូចចិត្តព្រោះ scribd.com

  1. Samady KS និយាយថា ៖

    ហា​ហា​ហា ខ្ញុំ​មាន​បទ​ពិសោធន៍​ច្រើន​ណាស់​ជាមួយ​ពួក Online storage ហ្នឹង ឥឡូវ​គួ​ប្រើ​វេបសាយ​ណា​ដែល​ល្បី​ៗ​ទៅ សម្រាប់​រួប​ភាព​និង​វីដេអូ​សូម​ប្រើ photosbucket ចំណែក​ឯកសារ​ធំៗ​ទ្រង់​ទ្រាយ rar ឬ​ផ្សេងៗ​ទៀត​សូម​ប្រើ Mediafire វិញ​។

  2. vankhea និយាយថា ៖

    អរគុណ បើដឹងថាមានបទពិសោធន៍ចឹងខ្ញុំសួរតាំងពីយូរ តែអាឡូវខូចការហើយនឹង😀

  3. Sopheak.P និយាយថា ៖

    download កើតតើ!

  4. វិចូច និយាយថា ៖

    «សុំ​សួរ​មួយ​លោក​គ្រូ! ម៉េច​អត្ថបទ​ខាង​លើ សរសេរ​ចាំ​បាច់​ចុះ​បន្ទាត់​ច្រើន​ដង​ម៉េះ? កថាខណ្ឌ​តែ​បន្តិច​ហ្នឹង?»

    ហើយ​គេ​បិទ​ម៉េច​ទៅ? ខ្ញុំ​ចូល​ឃើញ​ហ្នឹង?

  5. ខ្ញុំចែករំលែក និយាយថា ៖

    ខ្ញុំ​និយាយ​តាម​ត្រង់ ធុញហ្មងពេល​ឃើញ​គេ​ដាក់​​ឯកសារ​ឲ្យ​ទាញយក​តាម scrib.com ព្រោះវាទាមទារ​ឲ្យ​ចុះ​ឈ្មោះ facebook ឯណា​ឯណីណោះឆ្កុយ។

    • vankhea និយាយថា ៖

      អរ តាមការពិតខ្ញុំបើកវែបសាយថ៍ scribd.com មិនចេញនឹងប្រហែលទាក់ទងនឹងវែបសាយថ៍ facebook.com នឹងម៉ង ព្រោះអី
      រយៈពេលជាមួយខែនេះខ្ញុំចូល facebook អត់ចូលសោះ។ ចាំមើលខ្ញុំសាកល្បងជាមួយ facebook វិញសិនក្រែងលោអាញយក
      បានឯកសារទាំងនោះមកវិញបានខ្លះ😀

  6. ខេធី៤២ និយាយថា ៖

    លើកក្រោយបើមានឯកសារល្អៗចឹង ដូចជាលេខកូដធនាគារ អីហ្នឹង យកមកផ្ញើរនឹង ខេធី៤២ ទៅកុំឱ្យបាត់ក្រែងលោស្ដាយ ហេសហេ!

  7. ឌីយ៉ា និយាយថា ៖

    ខ្ញុំ​ក៏​មាន​ឯកសារ​នៅក្នុង​នោះ​ខ្លះដែរលោកគ្រូ!

  8. ប្រាក់ សុភី និយាយថា ៖

    ប្រើ Google Docs វិញ​ទៅ​ធានាថាមិន​បាត់បងទេ បើ​បាត់​សូម​ទៅរក​រឿង Googleទៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: