ខ្ញុំពូកែប៊ីមចឹង

កុំគិតដល់រឿងប៊ីមអីវែងឆ្ងាយ នេះជាបទពិសោធន៍ថ្មីមួយទៀតសំរាប់ឆ្នាំ 2011 នេះ 😀

ថ្ងៃនេះជាថ្ងៃបើកឆាកនៃការប្រឡងឆមាសលើកទីពីរ ក្នុងឆ្នាំទីបី ដល់វេលាម៉ោង 9.30 នាទី អ្នកគ្រូចាប់ផ្ដើមចែកវិញ្ញាសារ មួយសន្ទុះធំ

អ្នកគ្រូហៅឈ្មោះខ្ញុំឡើងយកវិញ្ញាសារប្រឡង ហាហា ឡើងក្រោកដើរពើងទ្រូងទៅយកវិញ្ញាសារមកធ្វើ គ្រាន់តែចាប់បានវិញ្ញាសារភ្លាម

ក៏ត្រឡប់មកតុទាំងញញឹមប្រឹមៗ។

ចាប់ផ្ដើមមើលវិញ្ញាសារពីលើដល់ក្រោម ពីក្រោមឡើងលើ ពីឆ្វេងទៅស្ដាំ ពីស្ដាំទៅឆ្វេង មើលទាំងខាងមុខមើលទាំងខាងក្រោយ ហាហា

គ្មានកន្លែងណាចេះមួយសោះ ពេលនោះខ្ញុំក៏ចាប់ប៊ិចឡើង ហើយដាក់វិញ្ញាសារចុះ បើសៀវភៅមើលជាង 10 ត្រឡប់មិនឃើញមានលំនាំ

ក៏បិទសៀវភៅវិញ ហើយតាំងចាប់ផ្ដើមលើកប៊ិចសារជាថ្មីម្ដងទៀត គិតថានឹងសរសេរអីបានតិចដាក់ចូល តែមិនដឹងជាសរសេរពីអី

អង្គុយប៊ីមប៊ិច រង់ចាំថ្ងៃប្រឡងសង ហិហិ

មុខវិជ្ជាដំបូងអោយហេតុត្រូវប្រឡងសងទៅហើយ ទំរាំប្រឡងអស់សង្ស័យមានដល់ទៅរៀនសងផងក៏មិនដឹង ឈឺចិត្តណាស់ខ្ញុំ

ណ្ហើយសើចមួយអោយជ្រះចង្រៃ 😀 hahahahahahaha

Advertisements

16 Responses to ខ្ញុំពូកែប៊ីមចឹង

  1. ខ្ញុំចែករំលែក says:

    ប្រឡងអីគេដែរ?

  2. Samady KS says:

    ខ្ញុំ​អត់​ចេះ ខ្ញុំ​អត់​ភ័យ​អី​សោះ ​ហេ​ហេ

  3. Long says:

    អីគេបង? បើកសៀវភៅមើលបានទៀត?

    • khea says:

      មុខវិជ្ជានឹងគេអោយបើកសៀវភៅមើលព្រោះរូបមន្តច្រើនពេក លំហាត់ប្លែកៗក៏ច្រើន ចឹងសំខាន់គឺរកវិធីសាស្រ្ដត្រូវធ្វើតាមរូបមន្តមួយ
      ណា 😀

  4. monyrinataro says:

    ចុម! មានចឹងដែរ…..រៀបរាប់ម៉ាកំណាត់ថ្ងៃហើយ ដូចគេនិទានរឿង 😀 មិញប៊ិះ….សង់នឹងគេដែរ

  5. Fidele says:

    នេះ​បាន​ចំ​ជា​កំពូល​អ្នក​សិក្សា! :mrgreen:

  6. Sopheak says:

    ខ្ញុំចង់សរសេរប្រមាណវិធីគណិតវិទ្យារឺគួររូបលើ wordpress.com បានអត់ប្រសិនបើខ្ញុំមានប្លុកដូច​ Vankhea អញ្ចឹង??បើអាចជួយប្រាប់ផងថាធ្វើយ៉ាងមិចទៅ??

    • khea says:

      អាចសរសេរប្រមាណវិធីគណិតវិទ្យា រូបវិទ្យាបាន តែមិនអាចគូសរូបនៅលើផ្ទាំងប្លកផ្ទាល់បានទេ យើងអាចគូស
      នៅលើកម្មវិធីគូសរូបដូចជា word Autocad Photoshop ឬកម្មវិធីផ្សេងៗទៀត រួចយើងបំលេងវាអោយទៅជា
      File image រួចអាប់ឡូដវាចូលជាការស្រេច។
      បើ Sopheak ចង់សរសេរប្រមាណវិធីគណិតវិទ្យាលើ wordpress.com Sopheak ត្រូវចេះសរសេរកូដគណិត
      វិទ្យាទៀត។

      • cheysopheak says:

        បើសរសេរប្រើកូដអីដែរ???
        និយាយរួមខ្ញុំអត់ចេះប្រើ wordpress.com នឹងទេ។
        ចង់ upload ក៏មិនដឹងធ្វើបែបមិច?
        ចង់សរសេររូបមន្តទាក់ទងនឹងរូបវិទ្យាក៏មិនដឹងសរសេរយ៉ាងមិច។
        ពិបាកណាស់!!!ជួយប្រាប់ពីកូដដែរអាចសរសេរលើ wordpress.com ផង។គេប្រើកូដអីដែរ??
        អរគុណ

  7. Sopheak.P says:

    បៀមធ្លាប់តែ មិនប៊ីមអត់ដែល…អត់ដឹងប៊ីមម៉េ​ចទេ 😀

  8. monyrinataro says:

    បៀមនិងជញ្ជក់ គឺដាក់ចូលមាត់ដូចតែគ្នាហ្នឹង. ទៅគិតអី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: