ប្លកខ្ញុំជិតក្លាយជាកាកសំនល់ពាណិជ្ជកម្មហើយ

ចាប់តាំងពីខ្ញុំមិនសូវចូលផុសនៅក្នុងប្លកនេះមក ខ្ញុំសង្កេតឃើញថាប្លកខ្ញុំហាក់បីដូចជាមានខមឹនប្លែកៗជាច្រើន រកពេលអានគ្មាន ហើយ

ខមឹនទាំងនោះសុទ្ធតែមានដំណភ្ជាប់ទៅនឹងវែបសាយពាណិជ្ជកម្មពីផលិតផលផ្សេងជាច្រើន។ និយាយពីអូតូខមឹននឹងវាច្រើនណាស់ទៅ

ហើយ នេះមិនគិតដល់ក្នុងស្ប៉ាមផង។ មិនដឹងថាហេតុអ្វីបានជាប្លកខ្ញុំត្រូវបានគេដាក់ខមឹនរញ៉េរញ៉ៃច្រើនដល់ម្លឹងពិតជាធុញទ្រាន់នឹង

ខមឹនទាំងនៅដល់ហើយ។

អាឡូវពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំសង្កេតឃើញថាចេះតែកើនឡើងនូវខមឹនដែលមានដំណភ្ជាប់ពីវែបសាយថ៍ពាណិជ្ជកម្មផ្សេងៗជាច្រើន រក

ពេលលុបវាចោលក៏គ្មាន បែបតិចទៀតប្លកខ្ញុំក្លាយទៅជាកន្លែងកាកសំនល់ពាណិជ្ជកម្មហើយមើលទៅ យ៉ាប់!

ដល់ពេលខមឹនច្រើនពេកនៅតាមចំណងជើងនៃការផុសនានា ទៅធ្វើអោយការបើកមើលចេះតែយឺតឡើងៗ នេះនៅកន្លែងខ្ញុំអ៊ីនធឺណេត

មានល្បឿនលឿន ហើយបើនៅកន្លែងខ្លះយឺតវិញ ប្រហែលបើកមើលមិនបានទេមើលទៅ ហើយបើអង្គុយលុបខមឹនទាំងនៅចេញដូច

កាន់តែយ៉ាប់ប៉ះលើយ៉ាប់ ព្រោះអីវាច្រើនពេក ។

ខ្ញុំឆ្ងល់ចុះប្លកដ៏ទៃម៉េចក៏មិនចឹង ? ឬក៏ខ្ញុំប្រើស៊ីតធីងខុសត្រង់ណាទេដឹង ? ខ្ញុំរកវិធីទប់ស្កាត់មិនបានសោះ

11 Responses to ប្លកខ្ញុំជិតក្លាយជាកាកសំនល់ពាណិជ្ជកម្មហើយ

  1. ក្មេងស្រែ និយាយថា ៖

    ប្លុកដែលល្បី​ច្រើន​តែ​ត្រូវ​ស្ប៉ាមវាយលុកចឹងហើយ! ហេសហេសហេស

  2. Samady KS និយាយថា ៖

    នេះ អាច​បណ្ដាល​មក​ពី​រូបរាង​ទំព័រ (Theme) ដែល​មាន​ភ្ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​ពួក Spam ផ្ញើ​សារ​ដោយ​ស្វ័យ​ប្រវត្តិ

  3. khea និយាយថា ៖

    តែខ្ញុំឃើញប្លកពួកយួនវាមានរូបរាងដូចបោះខ្ញុំដែរ តែវាអត់ត្រូវបានស្ប៉ាមវាយលុកផងនឹង។

  4. ឧត្តម និយាយថា ៖

    WordPress ត្រូវបាន​Hacker ចូលដល់ឬសគល់!

  5. Long និយាយថា ៖

    ចឹងហើយល្បីពេក! ហិហិ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: