យល់ដឹងពីវិសមភាព

នេះជាសៀវភៅអនុស្សាវរីយ៍កាលពីខ្ញុំតែងលំហាត់គណិតវិទ្យាដំបូង ហើយខ្ញុំក៏ចេះតែបន្ទាន់សម័យលំហាត់មួយនេះអោយក្លាយទៅជា

ទ្រឹស្ដីបទវិសមភាពមួយដ៏មានប្រយោជន៍។ ខ្ញុំគិតថាទ្រឹស្ដីបទវិសមភាពមួយនេះនឹងជួយមិត្តអ្នកស្រាវជ្រាវអោយផុសចេញនូវគំនិតថ្មីៗ

ដែលកើតចេញពីទ្រឹស្ដីបទមួយនេះ។

ទ្រឹស្ដីបទវិសមភាពមួយនេះមិនទាន់ធ្វើចរាចរលើទីផ្សារទេ ហេតុនេះមិត្តអ្នកស្រាវជ្រាវទាំងអស់អាចទាញវាសំរាប់ជាឯកសារយោង

ឬក៏សំរាប់សិក្សាបង្កើនចំណេះដឹងគណិតវិទ្យាផ្នែកវិសមភាព។ ទាញយកនៅទីនេះ (download now)

Advertisements

យល់ដឹងពីវិធីធ្វើលំហាត់

ថ្ងៃនេះខ្ញុំលើកយកវិធីសាស្រ្ដធ្វើលំហាត់មួយប្រភេទ មកចែកជាចំណេះដឹងដល់អ្នកស្រាវជ្រាវ។ នៅក្នុងគណិតវិទ្យាគេកំពុងតែរកនូវ

វិធីសាស្រ្ដរួមមួយដើម្បីស្រាយបញ្ជាក់វិសមភាពដែលមានរាង A\geq B និង C\geq D នោះគេបាន

A+D\geq B+C ឬក៏ A+D\leq B+C ។ វិសមភាពរាងបែបនេះគឺគេពិបាកសន្និដ្ឋានថាតើវាចូលលក្ខណៈ

មួយណាក្នុងចំណោមវិសមភាពទាំងពីរខាងលើ។

ការប្រៀបធៀបពីរកន្សោម A+D និង B+C ជាលំហាត់កំពុងពេញនិយមសំរាប់អ្នកតែងលំហាត់ក៏ដូចជា

សំរាប់អ្នកនិពន្ធដែរ។ ហើយរាល់វិធីសាស្រ្ដទាំងអស់ដែលគេអាចសន្និដ្ឋានថាវាអាចកើតមានឡើងតាមរាងវិសមភាពមួយក្នុងចំណោម

រាងរបស់វិសមភាពទាំងពីរខាងលើគឺមិនមានករណីណាអោយទូទៅនោះទេ។ ហេតុនេះមិត្តអ្នកស្រាវជ្រាវទាំងអស់ ចូរកំំណត់នូវរាល់

ករណីពិសេសៗដែលអាចអោយគេយកទៅសិក្សាជាលក្ខណៈរួមគ្នាពីបញ្ហាខាងលើ។

ហើយថ្ងៃនេះដែរខ្ញុំលើកយកនូកករណីមួយដូចបាននិយាយរៀបរាប់ខាងលើមកស្រាយជាគំរូ។

គេអោយបីចំនួនវិជ្ជមាន a\geq b\geq c ។ ស្រាយបញ្ជាក់ថាៈ

\displaystyle a^2+b^2+c^2+3\geq ab+bc+ca+\frac{a}{b}+\frac{b}{c}+\frac{c}{a}

កំណត់ចំណាំវិសមភាពខាងលើផ្សំឡើងពីវិសមភាពមូលដ្ឋានចំនួនពីរគឺៈ a^2+b^2+c^2\geq ab+bc+ca និង \displaystyle \frac{a}{b}+\frac{b}{c}+\frac{c}{a}\geq 3 ។ ដោយសារការរៀបតំលៃនៃអថេរ a, b, c តាមលំដាប់ចុះនោះទើបសំណើរខាងលើត្រូវបានផ្ទៀងផ្ទាត់។

សំរាយបញ្ជាក់ download

សង្ឃឹមថាមិត្តអ្នកស្រាវជ្រាវនិងផ្ដល់នូវគំនិតល្អៗបន្ថែមដើម្បីជួយតំរង់ទិសអោយខ្មែរយើងបានដឹងកាន់តែទូលំទូលាយ។

ចំណាយពេល 3ថ្ងៃអង្គុយលុប Spam

ចាប់តាំងពីត្រូវបានស្ប៉ាមវាយលុកមក ឃើញថាឈឺក្បាលជាមួយវាដល់ហើយ សំរេចចិត្តថាត្រូវអង្គុយលុបវាអោយអស់ ឥឡូវខ្ញុំត្រូវចំណាយ

ពេលដល់ទៅបីថ្ងៃដើម្បីលុបស្ប៉ាមចោលអោយអស់។

សូមផ្ដាំដល់ប្លកដែលមិនទាន់ត្រូវបានស្ប៉ាមវាយលុក បើឃើញស្ប៉ាមចូលទៅក្នុងប្លករបស់អ្នក អ្នកដាច់ខាតត្រូវលុបវាចោល ហាមអាប់ឌែត

ព្រោះថាស្ប៉ាមអាចធ្វើអោយប្លកយើងមានគ្រោះថ្នាក់រហូតដល់គាំងបើកលែងចេញ។ ឥឡូវប្លកខ្ញុំកំពុងតែត្រូវបានស្ប៉ាមវាយលុកយ៉ាងដំណំ

ពីមួយថ្ងៃទៅមួយថ្ងៃដល់ទៅជាមួយរយ ខ្ញុំមានការបារម្ភណាស់ព្រោះអីប្លកខ្ញុំអាចឹងមានគ្រោះថ្នាក់គ្រប់ពេលវេលា។

ថ្ងៃនេះខ្ញុំបានអង្គុយលុបស្ប៉ាមដល់ទៅ 700 ស្ប៉ាម ហើយថ្ងៃស្អែកប្រហែលជាមិនតិចជាង 100 ស្ប៉ាមដែលនឹងត្រូវវាយលុកមកប្លកខ្ញុំទៀត

អរគុណស្ប៉ាមដែលធ្វើអោយខ្ញុំឈឺក្បាល 😀

បញ្ចូលកន្សោមគណិតវិទ្យាទៅក្នុង wordpress

ដើម្បីជួយគ្នាអភិវឌ្ឃន៍វិស័យគណិតវិទ្យាខ្មែរនៅតាមអ៊ីធឺណេតអោយមានការរីកចំរើនដូចប្រទេសជិតខាង ថ្ងៃខ្ញុំលើកយកនូវរបៀបបញ្ចូល

កន្សោមគណិតវិទ្យាទៅក្នុងប្លក wordpress មកផុសសារជាថ្មីម្ដងទៀត 😀

ខាងក្រោមនេះជាឧទាហរណ៍គំរូខ្លះដែលនិយាយពីរបៀបបញ្ចូលកន្សោមគណិតវិទ្យាទៅក្នុង wordpress

របៀបបញ្ចូលកន្សោមគណិតវិទ្យាទៅក្នុង wordpress

ទន្ទឹមនឹងគ្នានេះដែរ ដើម្បីអាចសរសេរកន្សោមគណិតវិទ្យាអោយកាន់តែទូលំទូលាយទៀត អ្នកត្រូវចេះរាល់និមិត្តសញ្ញាក្នុងគណិតវិទ្យា

ខាងក្រោមនេះជាឈ្មោះនិមិត្តសញ្ញាដែលប្រើនៅក្នុងគណិតវិទ្យា

និមិត្តសញ្ញាប្រើនៅក្នុងគណិតវិទ្យា

បើនៅមានបញ្ហា ខ្ញុំរង់ចាំសំរួលជូនជានិច្ច 😀

ឡើងការពារសារណាលើកទីមួយញ៉ាក់សាច់

ថ្ងៃនេះខ្ញុំឡើងការពារសារណាលើកទីមួយ លទ្ធផលឃើញថាញ៉ាក់សាច់

ចាប់ផ្ដើមអង្គុយលើកៅអីទាល់មុខគ្រូភ្លាម គ្រូក៏ចាប់ផ្ដើមសួរភ្លែត

សំនួរទីមួយសូរភ្លាមឆ្លើយភ្លែត ខំរៀបរាប់ឡើងមួយសន្ធឹក ងើបមុខឡើងឃើញអ្នកគ្រូញញឹម ខំអរស្មានតែឆ្លើយត្រូវ អ្នកគ្រូថាប្អូនអត់យល់

សំនួរដែលខ្ញុំកំពុងសួរទេអី ?

ខ្ញុំថាអ្នកគ្រូសួរម្ដងទៀតមើល 😀

អ្នកគ្រូគាត់សួរម្ដងទៀត ខ្ញុំខំឆ្លើយមួយសន្ធឹកទៀត អ្នកគ្រូថាឆ្លើយចឹងខុសហើយ 😀

ខ្ញុំថាចឹងអាឡូវអ្នកគ្រូសាកឆ្លើយមើលចុះ ?

អ្នកគ្រូឆ្លើយពីរបីបន្ទាត់ គាត់ថាហេតុផលវាគឺចឹង ។ ខ្ញុំស្ដាប់ហើយអត់មានយល់អីតិច 😀

នៅមានច្រើនសំនួរទៀតដែលឆ្លែងទៅគ្រូស្ដាប់ចំលើយអត់យល់ ហិហិ អ្នកគ្រូចេះចាញ់ខ្ញុំ 😀

ខ្ញុំពូកែប៊ីមចឹង

កុំគិតដល់រឿងប៊ីមអីវែងឆ្ងាយ នេះជាបទពិសោធន៍ថ្មីមួយទៀតសំរាប់ឆ្នាំ 2011 នេះ 😀

ថ្ងៃនេះជាថ្ងៃបើកឆាកនៃការប្រឡងឆមាសលើកទីពីរ ក្នុងឆ្នាំទីបី ដល់វេលាម៉ោង 9.30 នាទី អ្នកគ្រូចាប់ផ្ដើមចែកវិញ្ញាសារ មួយសន្ទុះធំ

អ្នកគ្រូហៅឈ្មោះខ្ញុំឡើងយកវិញ្ញាសារប្រឡង ហាហា ឡើងក្រោកដើរពើងទ្រូងទៅយកវិញ្ញាសារមកធ្វើ គ្រាន់តែចាប់បានវិញ្ញាសារភ្លាម

ក៏ត្រឡប់មកតុទាំងញញឹមប្រឹមៗ។

ចាប់ផ្ដើមមើលវិញ្ញាសារពីលើដល់ក្រោម ពីក្រោមឡើងលើ ពីឆ្វេងទៅស្ដាំ ពីស្ដាំទៅឆ្វេង មើលទាំងខាងមុខមើលទាំងខាងក្រោយ ហាហា

គ្មានកន្លែងណាចេះមួយសោះ ពេលនោះខ្ញុំក៏ចាប់ប៊ិចឡើង ហើយដាក់វិញ្ញាសារចុះ បើសៀវភៅមើលជាង 10 ត្រឡប់មិនឃើញមានលំនាំ

ក៏បិទសៀវភៅវិញ ហើយតាំងចាប់ផ្ដើមលើកប៊ិចសារជាថ្មីម្ដងទៀត គិតថានឹងសរសេរអីបានតិចដាក់ចូល តែមិនដឹងជាសរសេរពីអី

អង្គុយប៊ីមប៊ិច រង់ចាំថ្ងៃប្រឡងសង ហិហិ

មុខវិជ្ជាដំបូងអោយហេតុត្រូវប្រឡងសងទៅហើយ ទំរាំប្រឡងអស់សង្ស័យមានដល់ទៅរៀនសងផងក៏មិនដឹង ឈឺចិត្តណាស់ខ្ញុំ

ណ្ហើយសើចមួយអោយជ្រះចង្រៃ 😀 hahahahahahaha

ដាក់ឈ្មោះអោយខ្លួនឯងថា 3k

សួស្ដីបងប្អូនអ្នកភូមិវើតប្រេសជាទីរាប់អាន !

ថ្ងៃនេះខ្ញុំគ្មានអ្វីចែកជូនជាចំណេះដឹងសំរាប់អ្នកស្រាវជ្រាវទេ តែខ្ញុំមានល្បែងគិតដ៏អស្ចារ្យមួយជាការកំសាន 😀

តើបងប្អូនធ្លាប់លេងហ្គេមប្រភេទនេះទេ ??

នៅខាងខ្ញុំគេនិយមហៅហ្គេមនេះថា **** កាប់ ឈើ **** ហើយខ្ញុំមិនដឹងថាស្រុកខ្មែរយើងគេហៅឈ្មោះហ្គេមអីទេ ហិហិ

សំរាប់អ្នកចេះលេងប្រហែលជាមើលយល់ពីចំណងជើងដែលខ្ញុំបានដាក់នៅខាងលើហើយ

ហ្គេមនេះខ្ញុំទើបតែហាត់លេងបានជាងមួយខែទេ នៅខ្សោយណាស់ តែអាចលេងកំដបាន 😀

បើបងប្អូនអ្នកភូមិធ្លាប់ចេះលេងហ្គេមនេះ សូមជួយណែនាំខ្លះៗ អោយខ្ញុំបានភ្លឺភ្នែកម្ដងផង ហិហិ

ឈ្មោះរបស់ខ្ញុំគឺ 3k អាចអនឡាញបើសិនមានអ្នកចង់ណែនាំ 😀