ប្លកគណិតវិទ្យា

សំរាប់បងប្អូនខ្មែរអ្នកស្រាវជ្រា​វ 😀

http://bboyjordan.wordpress.com/2010/07/25/list-of-funny-problems-2nd/

ស្ប៉ាម

ពេលខ្ញុំចូលមើលប្លកខ្ញុំម្ដងៗ ខ្ញុំបានឃើញខម៉ិននៅក្នុងស្ប៉ាមច្រើនសែនច្រើន មួយថ្ងៃដល់ទៅជាង 100 ស្ប៉ាម (150 ស្ប៉ាមយ៉ាងតិច)

តែចំនួនអ្នកចុចលើចំណងជើងនិមួយៗមានត្រឹមតែ 20​-​30​នាក់ប៉ុន្នោះក្នុងមួយថ្ងៃៗ ចុះតើគេចូលសរសេរខម៉ិននៅក្នុងស្ប៉ាមតាមរបៀប

ណាទៅវិញ? នេះជាចំងល់របស់ខ្ញុំ បើសិនជាមិត្តអ្នកអានដឹងខ្លះៗពីវាសូមជួយប្រាប់ខ្ញុំផង ហើយពិសេសទៅទៀតនោះគឺវិធីរាវាំងស្ប៉ាម

សូមអរគុណទុក្ខជាមុន 😀

អនុគមន៍ញាក់សាច់

ដើម្បីកំដរអារម្មណ៍អ្នកស្រាវជ្រាវគណិតវិទ្យា ខ្ញុំបានតែងលំហាត់អនុគមន៍ញាក់សាច់មួយ(អនុគមន៍ទេសចរណ៍)។

រកគ្រប់អនុគមន៍ f ផ្ទៀងផ្ទាត់ f(x+\alpha y)=f(x)+(f(y))^{\alpha}; \forall{x, y, \alpha\in R}

ចំលើយគឺទេសចរណ៍

រូបត្រីសើច

ផុសមួយមុនចូលឆ្នាំថ្មី

ពិតជាមិនគួរអោយជឿទេថាក្នុងរយៈពេល 365 ថ្ងៃខ្ញុំអាចកើនអាយុដល់ទៅបីឆ្នាំឯណោះ

ឥឡូវចូលមកដល់ឆ្នាំថ្មីនេះ ខ្ញុំមានអាយុសរុប 69 ឆ្នាំហើយ ។ ដល់ថ្ងៃនេះឆ្នាំក្រោយខ្ញុំនឹងមានអាយុដល់ទៅ 72 ឆ្នាំ ជីវិតខ្ញុំពិតជាមានន័យ

មែន។ ខ្ញុំគិតថាខ្ញុំអាចរស់ដល់អាយុយ៉ាងតិចក៏ 200 ឆ្នាំដែរ ។ ហើយបើគិតឡើងវិញខ្ញុំនៅមានរយៈពេលដល់ទៅ 121 ឆ្នាំទៀតទើប

ស្លាប់ តើខ្ញុំគួរធ្វើអីល្អៗសំរាប់ជាតិខ្ញុំដែរឬទេ ??

មានតែវាចារឥតន័យសំរាប់អ្នក 😀

ស្វែងរកឈ្មោះមិត្តភក្ដិរបស់អ្នកក្នុងបញ្ជីឈ្មោះនេះ

តើក្នុងបញ្ជីឈ្មោះខាងក្រោមនេះមានមិត្តភក្ដិរបស់អ្នកដែរឬទេ? បើសិនជាគ្នានទេអ្នកអាចក្លាយជាមិត្តភក្ដិនឹងគ្នាភ្លាមបើអ្នកចង់មានមិត្ត

អោយកាន់តែច្រើន។ ចូលទីនេះដើម្បីមើលឈ្មោះមិត្តភក្ដិរបស់អ្នក

លំហាត់ទាន់សម័យឆ្នាំ 2011 (van khea)

នេះជាលំហាត់មួយស្ថិតក្នុងការគិតជាយូរថ្ងៃរបស់ខ្ញុំ ហើយខ្ញុំក៏មានហេតុផលសមស្របសំរាប់ស្រាយបញ្ជាក់លំហាត់មួយនេះដែរ

តែទាស់ត្រង់ថាលំហាត់នេះហាក់ដូចជាពិបាកនិយាយបន្តិច តែវាអាចក្លាយជាលំហាត់ទាន់សម័យសំរាប់ឆ្នាំ 2011 នេះ

លំហាត់ៈ  គេអោយបីចំនួនពិតវិជ្ជមាន a, b, c ផ្ទៀងផ្ទាត់ៈ abc=1 និង a+b+c=3 ។ ស្រាយបញ្ជាក់ថាៈ

\displaystyle \frac{1}{a\sqrt{b+c}}+\frac{1}{b\sqrt{c+a}}+\frac{1}{c\sqrt{a+b}}=\frac{3}{\sqrt{2}}

ខ្ញុំគិតថាមិត្តអ្នកសិក្សាស្រាវជ្រាវប្រាកដជាមិនហ៊ានសន្និដ្ឋានដូចខ្ញុំនេះទេ ព្រោះថាបីអថេរផ្ទៀងផ្ទាត់បានតែពីសមីការ យើងនៅខ្វះ

មួយសមីការទៀតទើបយើងអាចរកតំលៃលេខនៃ a, b, c បាន។ តែសំរាប់កន្សោមខាងលើវាហាក់ដូចជាដាក់ស្រស់ៗពេក

ហើយលំហាត់ខាងលើនេះខ្ញុំនឹងផ្ដល់ចំលើយក្នុងពេលឆាប់ខាងមុខនេះ។

សូមអរគុណសំរាប់ការគាំទ្រប្លករបស់ខ្ញុំ 😀