ជូនដំណឹងដល់ប្រិយមិត្តដែលគាំទ្រប្លកខ្ញុំ

ជូនដំណឹងដល់ប្រិយមិត្តដែលធ្លាប់គាំទ្រប្លករបស់ខ្ញុំ អោយបានជ្រាបថា៖

កាលពីដើមឆ្នាំ 2011 យើងខ្ញុំបានតែងនូវទ្រឹស្ដីបទគណិតវិទ្យាចុងក្រោយមួយ ដែលខ្ញុំបានដាក់ឈ្មោះវិសមភាពនោះថា វិសមភាព

2010.12 វ៉ាន់ ឃា ។ ដោយសារការស្រាយបញ្ជាក់បែបខ្វះការពិចារណា បានធ្វើអោយទ្រឹស្ដីបទនេះមានកំហុសទាំងស្រុង ហេតុនេះសំរាប់

មិត្តអ្នកសិក្សាដែលបានចំឡងលំហាត់ ឬ ដោនឡូដនូវសៀវភៅលំហាត់គណិតវិទ្យាដែលនិយាយពីវិសមភាព 2010.12 វ៉ាន់ ឃា

ទាំងអស់ សូមកុំយកទៅប្រើប្រាស់ ព្រោះថាទ្រឹស្ដីបទនោះគឺមិនត្រឹមត្រូវទេ ហើយយើងខ្ញុំនឹងលុបចោលនូវអ្វីដែលខ្ញុំបានសរសេរទាក់ទង

ទៅនឹងវិសមភាព 2010.12 វ៉ាន់ ឃា ទាំងអស់។

សូមបញ្ជាក់ជាថ្មីម្ដងទៀត ទ្រឹស្ដីបទវិសមភាព 2010.12 គឺជាទ្រឹស្ដីបទខ្វះសម្មតិកម្ម ហេតុនេះសូមមិត្តអ្នកសិក្សាដែលបានចំឡង

ឬដោនឡូដសៀវភៅនោះ សូមបោះវាចោលកុំយកទៅសិក្សាអោយសោះ ។

ខ្ញុំបាទសូមអភ័យទោសនូវរាល់កំហុសឆ្គងដែលកើតមានដោយមិនដឹងខ្លួនទាំងប៉ុន្មាន នាពេលកន្លងមកនេះ ខ្ញុំបាទពិតជាមានអារម្មណ៍

ថាខ្មាស់ខ្លួនឯងយ៉ាងខ្លាំង ដោយសារតែការស្រាយបញ្ជាក់បែបខ្វះការពិចារណា នូវវិសមភាព 2010.12 វ៉ាន់ ឃា ។

ហើយចំនែកវិសមភាពផ្សេងៗ គឺអាចយកទៅសិក្សាបានមិនមានបញ្ហាទេ  តែលើកលែងតែ វិសមភាព 2010.12 វ៉ាន់ ឃា។

ខ្ញុំបាទសូមលុបវាចេញចាប់ពីថ្ងៃនេះតទៅ។

ទ្រឹស្ដីបទដែលខុសនេះត្រូវបានចែងដូចខាងក្រោមៈ

គេអោយ a, b, c, p, q ជាចំនួនពិតវិជ្ជមានផ្ទៀងផ្ទាត់ abc=1 ។ តាង m, n ជាពីរចំនួនពិតវិជ្ជមានផ្ទៀងផ្ទាត់ \displaystyle mn\geq 1 និង \displaystyle m\in \biggl[\frac{2}{3} , \frac{2n-1}{2n}\biggl]\bigcup [1, +\infty) ។ នោះគេបានៈ

\displaystyle \frac{a^m}{\sqrt[n]{pb+qc}}+\frac{b^m}{\sqrt[n]{pc+qa}}+\frac{c^m}{\sqrt[n]{pa+qb}}\geq \frac{3}{\sqrt[n]{p+q}}

សង្ឃឹមថាមិត្តអ្នកសិក្សាទាំងអស់នឹងផ្ដល់នូវការអធ្យាស្រ័យនូវកំហុសឆ្គងមួយនេះ😀

6 Responses to ជូនដំណឹងដល់ប្រិយមិត្តដែលគាំទ្រប្លកខ្ញុំ

  1. Samady KS និយាយថា ៖

    ទោះ​បី​ជា​ខ្ញុំ​អត់​ចេះ​គណិត​វិទ្យា អាន​មិន​យល់​តែ​ខ្ញុំ​សុំ​ចុច Like មួយ​សិន​ដើម្បី​ជា​ការ​គាំ​ទ្រ​លើ​សមត្ថភាព របស់​លោក​បង វ៉ាន់ឃា

  2. khea និយាយថា ៖

    អរគុណច្រើន ការពិតដល់ពេលដែលជួបបញ្ហានេះខ្ញុំប្រុងនឹងបិទប្លក តែបើយើងខុសគឺយើងកែវិញទៅ ត្រូវកែយើងកែ
    ត្រូវលុបចោលយើងលុបចោល😀

  3. Fidele និយាយថា ៖

    មិន​អី​ទេ កំហុស​មួយ​ជា​បទ​ពិសោធ​មួយ:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: