ខ្ញុំប្រឡងបានពិន្ទុសូន្យ

ព្រះអើយ អើយព្រះ តាំងប្រវត្តិសាស្រ្ដសំរាប់ខ្ញុំមួយទៀតហើយ

គិតទៅអ្នករៀនមើលមិនឃើញថាចំនុចដែលអស្ចារ្យសំរាប់ខ្លួនឯងគឺអ្វីនោះទេ ដោយឆ្លងកាត់ថ្ងៃប្រវត្តិសាស្ដ្រសំរាប់ខ្ញុំនៅថ្ងៃនេះ ចំនុច

ដែលអស្ចារ្យបំផុតរបស់ខ្ញុំគឺ ប្រឡងបានពិន្ទុសូន្យ ។ មិនដែលសោះ ស្រាប់តែមានរឿងដ៏ចំលែកៗកើតឡើង😀

តើអ្នកជឿនូវអ្វីដែលខ្ញុំនិយាយនេះទេ ??

លោកគ្រូគាត់វង្វេងខ្លួនឯង

មានពីរករណីដែលខ្ញុំត្រូវបានពិន្ទុសូន្យ

ករណីទីមួយ ធ្វើខុសវិញ្ញាសារប្រឡង

ករណីទីពីរ ឆ្លើយលើ ឬមិនចេះសោះ

ចំនែកខ្ញុំត្រូវបានគ្រូចាត់ទុកថាធ្វើខុសវិញ្ញាសារ ហើយចេះជ្រុលទៀត គឺឆ្លើយសំនួរ😀

រឿងឆ្លើយលើសគឺខ្ញុំមិនសូវខឹងគាត់ទេ ព្រោះឆ្លើយលើសគឺចេះពេក ចេះជ្រុល តែគាត់ថាខ្ញុំធ្វើខុសវិញ្ញាសារនោះ ក្ដៅចិត្តម៉ង

គាត់ចាត់ទុកខ្ញុំដូចមនុស្សខ្វាក់ រាល់ការប្រឡងនីមួយៗ សំខាន់បំផុតគឺអាចប្រធានលំហាត់អោយយល់រូចចាំធ្វើ ពេលដែលធ្វើ

ខ្ញុំពិនិត្យបានម៉ត់ចត់ណាស់ ស្រាប់តែលទ្ធផលគឺគាត់ថាខ្ញុំធ្វើខុសវិញ្ញាសារទៅវិញ ។ ខំឡើងទៅតវាជាមួយគ្រូ គាត់យកវិញ្ញាសារ

អោយមើល ឃើញថាខុសគ្នាមែន វិញ្ញាសារដែលខ្ញុំធ្វើនេះមិនដឹងជាទៅណាទេ ស្រាប់តែបានវិញ្ញាសារថ្មីវិញ ។ លោកគ្រូគាត់

វង្វេងមែនទែន ។

វិញ្ញាសារថ្មីដែលគាត់យកមកអោយខ្ញុំមើលពេលខ្ញុំតវ៉ានោះគឺ ខុសគ្នាដាច់ស្រឡះ តែខំនិយាយយ៉ាងម៉េចក៏មិនឈ្នះគាត់ដែរ

គាត់ថា គាត់ជាមនុស្សចាស់ តាំងតែពីដើមមកគាត់ធ្វើការម៉ត់ចត់ណាស់ ហើយគាត់ជាមនុស្សយុត្តិធម៌ទៀត គាត់ថាទៀត

ខ្ញុំធ្វើគ្រូជាង 40 ឆ្នាំហើយ ហើយប្អូនឯងធ្វើខុសវិញ្ញាសារហើយ នៅមកតវាអីទៀត ខ្ញុំយកទាំងវិញ្ញាសារដែលប្អូនបានធ្វើមក

អោយមើលហើយនៅចង់ម៉េចទៀត ។

ខ្ញុំថានេះមិនជាវិញ្ញាសាររបស់ខ្ញុំទេ ខ្ញុំច្បាស់ខ្លូនខ្ញុំដែរ វិញ្ញាសារមួយនេះ ខ្ញុំបានចំឡងដល់ទៅពីរដងមុននឹងខ្ញុំចាប់ផ្ដើមធ្វើ

អោយខ្ញុំច្រឡំម៉េចទៅ ។

គាត់ថា ចឹងមានតែគាត់ជាមនុស្សភ្លីភ្លើ គ្មានដឹងខ្យល់

ខ្ញុំថាអត់ទេ លោកគ្រូប្រហែលជាច្រឡំគ្នាហើយ ព្រោះអីនៅក្នុងក្រដាស់ប្រឡងរបស់ខ្ញុំគឺខ្ញុំក៏បានសរសេរវាដែរ ខ្ញុំសរសេរដល់

ទៅពីដងឯងណោះ ។

គាត់ថាខ្ញុំគ្មានច្រឡំទេ ខ្ញុំជាគ្រូប្អូនឯង វិញ្ញាសារខ្ញុំមានតែប៉ុន្នឹង ហើយអោយច្រឡំម៉េចកើត

ខ្ញុំក៏ឈប់និយាយ ហើយដើរចេញទាំងមិនអស់ចិត្ត ហើយចេះតែដើរញញឹម ព្រោះមិនដែលមានរឿងចឹងៗទេពីមុនមក ។

ខ្ញុំខំរៀនទាល់តែបានពិន្ទុសូន្យ ។

សង្ឃឹមថា មនុស្សទាំងអស់គ្នាចេះស្ដាប់ហេតុផល មិនអាចគិតថាខ្លូនធំ ឬខ្លូនចេះនោះទេ អ្នកឯងក៏ច្បាស់ ចំណែកខ្ញុំក៏ច្បាស់

ហេតុនេះអ្វីៗសុទ្ធតែមិនអាចវាយតំលៃបាន😀

2 Responses to ខ្ញុំប្រឡងបានពិន្ទុសូន្យ

  1. Fidele និយាយថា ៖

    មនុស្ស​ចាស់​ត្រូវ​រហូត!😦 អត់​យុត្តិធម៌​សោះ!

  2. free mp3 និយាយថា ៖

    i like it ខ្ញុំប្រឡងបានពិន្ទុសូន្យ « ចំណេះដឹងនិងចំណេះធ្វើ !!! now im your rss reader

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: