គេសួរខ្ញុំថា……

នេះជាលើកទីពីរហើយដែលគេបានសួរខ្ញុំ ហើយចំលើយក៏ខ្ញុំមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចដែរ

គេសួរខ្ញុំថា <<<សូមទោសលោក វ៉ាន់ ឃា តើទ្រឹស្ដីបទរបស់លោក អាចយកទៅប្រើនៅពេលប្រឡងបានដែរឬទេ ??? >>>

នេះជាសំនួរមួយដែលខ្ញុំពិបាកឆ្លើយបំផុត ព្រោះថាអ្វីដែលខ្ញុំកំពុងតែតែងរាល់ថ្ងៃគឺគេមិនទាន់ស្គាល់ ហេតុនេះខ្ញុំក៏មានការបារម្ភមួយ

គឺនៅពេលដែលគណៈមេប្រយោគធ្វើអត្រាកំនែ ប្រសិនជាអ្នកធ្វើត្រូវដោយប្រើទ្រឹស្ដីដែលខ្ញុំតែង ហើយគេអោយអ្នកធ្លាក់នោះអ្នកនឹង

មានការឈឺចាប់ ហើយអ្នកនឹងស្ដីបន្ទោសខ្ញុំដែលជាអ្នកតែងទៅវិញ ដូចនេះដើម្បីកុំអោយកើតមាននូវបញ្ហានេះខ្ញុំសូមអោយជាយោបល់

មួយគឺមុននឹងអ្នកប្រើទ្រឹស្ដីបទទាំងនេះ អ្នកគួរតែសួរលោកគ្រូរបស់អ្នកវិញថាតើគាត់អនុញ្ញាតិអោយប្រើដែរឬទេ?? បើសិនជាអាចនោះ

អ្នកអាចប្រើវាដោយសេរីបានហើយ តែបើមិនអាចនោះអ្នកគួរតែកុំប្រើអីល្អជា ព្រោះចៀសវាងធ្វើត្រូវតែនៅតែធ្លាក់ (ឈឺចាប់)។ តែបើ

សិនជារឿងនេះត្រូវអោយខ្ញុំជាអ្នកសំរេចវិញ ខ្ញុំអនុញ្ញាតិអោយប្រើដោយសេរី ព្រោះអីសំរាប់អ្នកស្រាវជ្រាវលំដាប់សិស្សពូកែគេមិនគិត

ថាវិធីអីឬក្បួនអីនោះទេអោយតែធ្វើចេញ តែក៏មានចំនុចមួយចំនួនត្រូវលើកលែងដែរ ។

ខ្ញុំក៏បានសួរយោបល់ពីលោកគ្រូដែលខ្ញុំស្គាល់មួយចំនួនហើយដែរ គឺសួរពីបញ្ហាការប្រើទ្រឹស្ដីបទទាំងនេះ តែចំលើយដែលទទួលបាន

នោះគឺ ប្អូនគួរតែយកសំនើរទាំងនេះទៅសួរនៅក្រសួងអប់រំវិញ ព្រោះថាប្អូនអាចជាប់គក់ដោយសារតែអ្វីដែលប្អូនកំពុងសរសេរនេះ។

នៅពេលដែលនិយាយដល់យកទៅក្រសួងគឺឈឺក្បាល់ហើយខ្ញុំ😀

គ្មានសែរយៈ  គ្មាន $, និយាយរួមគឺមិនស្គាល់អីទាំងអស់នៅក្នុងក្រសួងអប់រំ😀

 

 

9 Responses to គេសួរខ្ញុំថា……

  1. Samady KS និយាយថា ៖

    ha ha ha បើ​ខ្ញុំ​ភ្លេច​ក្បួន​គណិត​វិទ្យា​អស់​អាលីង តើ​​អាច​រៀន​ឡើង​វិញ​បាន​ទេ? ចង់​ចេះ​ណាស់ ដ្បិត​អី​ខ្ញុំ​ស្ដាយ​ក្រោយ​ដែល​មិន​ខំ​ប្រឹង​រៀន អាឡូវ​មិន​ដឹង​ថា​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ខែ ទើប​អាច​​ចេះ​គណិត​វិទ្យា​ឡើង​វិញ​នោះ

  2. Long និយាយថា ៖

    ពិតណាស់! និយាយអោយត្រង់ចុះ មានពេលខ្លះគ្រូខ្លះសមត្ថភាពមិនដល់​សិស្សផង! តែខ្ញុំគាំទ្របងជានិច្ច! សង្ឃឹមថាបងក្លាយជាគណិតវិទូម្នាក់!

  3. Fidele និយាយថា ៖

    យ៉ាប់​បន្តិច​ហើយ! ចង់​ឲ្យ​គេ​ទទួល​ស្គាល់​ទាល់​តែ​ធ្វើ Patent ស្អី​គេ​នោះ គឺ​សាំ​ញ៉ាំ​ណាស់។ ចាំ​បង​ក្លាយ​ជា​បណ្ឌិត ច្បាស់​ជា​អាច​ធ្វើ​បាន!:mrgreen:

  4. kheavan និយាយថា ៖

    រឿងនឹងពិតជាស្មុគស្មាញណាស់ ប្រហែលជាសៀវភៅដែលខ្ញុំតែងមិនអាចបោះពុម្ភកើតទេ ព្រោះថាមជ្ឈដ្ឋានទូទៅមិនទទួលស្គាល់
    បែបត្រូវចាំរហូត …. អស់សក់😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: