យី! អានេះ!

និទានរឿងក្មេងតូចៗពីរនាក់ឈ្មោះសុខនិងសៅ

សុខនិងសៅជាមិត្តភត្តិនឹងគ្នាតាំងពីនៅតូចៗ (ក្មេងៗ) ថ្ងៃមួយសៅយំតាមម្ដាយទៅស្រែ សៅយំយ៉ាងខ្លាំងព្រោះតែម្ដាយមិនអោយទៅតាម

សុខឃើញសៅយំដូច្នេះរកនឹកមិនដឹងធ្វើម៉េចអោយពួកម៉ាកខ្លួនស្ងៀម ក៏លើករឿងមួយមកបញ្ឆោតសៅ

នែ!អាសៅ ឯងយំតាមម៉ែអ្ហែងធ្វើអីគាត់ទៅមើលស្រូវនៅស្រែសោះនឹង

សៅនៅតែយំមិនបាត់សោះ

សុខនិយាយបន្តថាអាសៅឈប់យំទៅ ថ្ងៃនេះម្ដាយអាញ់ទៅអំពេញ ច្បាស់ជាគាត់ទិញនំប៉ាំងមកដែរហើយ ចាំអាញ់ចែកអោយអ្ហែងមួយ

កំណាត់ ។

សៅលឺដូច្នោះក៏លែងយំទៅ ហើយពួកនាំគ្នាលេងជាមួយគ្នាមួយព្រឹក សៅចាប់ផ្ដើមឃ្លានបាយក៏នឹកឃើញរឿងអាសុខថាអោយនំប៉ាំង

សៅសួរ នែអាសុខ ម៉ែហែងមកពីផ្សារវិញនៅហា ??

អាសុខថា អើនៅទេ មិនទាន់ឃើញគាត់មកផងនឹង។

អាសៅវាថា ចុម! អាសុខ ម៉ែហែងទៅផ្សារយូរហើយនៅមិនទាន់មកទៀត តិចឡានបុកគាត់ងាប់ហើយទេដឹង ??

សុខថាយីអានេះ មានឡានណាមកបុកម៉ែអាញ់ បើគាត់អត់ទៅផ្សារផងនឹង😀

……………………………..

ដល់ថ្ងៃក្រោយមកទៀតពួកគេទាំងពីរនាក់ទៅរៀន

លោកគ្រូគាត់សួរក្មេងម្នាក់ដែលរៀនពូកែជាងគេក្នុងថ្នាក់ មើល៍ ប្អូន តើ 1+1 ស្មើប៉ុន្មាន ??

សិស្សនោះឆ្លើយថាបាទលោកគ្រូ 1+1=2

លោកគ្រូលាន់មាត់អើត្រឹមត្រូវ។

មើល៍អាសៅ តើ -1+1 ស្មើនឹងប៉ុន្មាន​ ??

សៅគិតក្នុងចិត្តមួយស្របក ហើយក៏លាន់មាត់ លោកគ្រូចិត្តលំអៀង សួរគេស្រួលៗ សួរខ្ញុំអាពិបាកៗ

សុខដែលជាពួកម៉ាកដែលនៅអង្គុយជិតក៏ខ្សឹបប្រាប់ អានេះ -1+1 =0

សៅឆ្លើយម្ដងទៀត អាសុខវាប្រាប់ខ្ញុំថា -1+1 =0 លោកគ្រូ តែខ្ញុំអត់ជឿវាទេ ព្រោះអីថ្ងៃមុនវាបោកខ្ញុំ វាថាអោយនំប៉ាំង

ខ្ញុំមួយកំណាត់ តែវាអត់បានអោយខ្ញុំទេ ។

លោកគ្រូសួរម្ដងទៀតមើលសៅ តើសៅថាស្មើនឹងប៉ុន្មានទៅចឹង ??

សៅឆ្លើយថា អឺ … អឺនែ … បាទលោកគ្រូ ស្មើនឹងទទេ ។

សិស្សក្នុងថ្នាក់ព្រមទាំងលោកគ្រូនាំគ្នាសើច ។

សៅគិតក្នុងចិត្ត តិចអាញ់ឆ្លើយត្រូវទេដឹង បែបត្រូវហើយមើលទៅ គេនាំគ្នាសើចអាសុខតេតើ ហាហាហា

គ្រូសួរនែអាសៅ ឯងសើចស្អី ??

សៅថាខ្ញុំសើចអាសុខវាឆ្លើយខុស ហិហិហិ កុំអីខ្ញុំចាញ់បោកអាសុខទៀត😀

 

5 Responses to យី! អានេះ!

  1. Samady KS និយាយថា ៖

    បើ​​តាម​សាច់​រឿង​នេះ មិន​សូវ​ជា​សើច​ប៉ុន្មាន​ទេ តែ​​ពេល​អាន​ទភ​មាន​អារម្មណ៍​ថា ជក់​ចិត្ត​ចេះ​តែ​ចង់​តាម​ដាន​ ព្រោះ​​សាច់រឿង​នេះ​កៀកកិត​គ្នា ជាប់​ៗ​ជា​រហូត…​មាន​អី ល្អ​តើហ៍..?

  2. cambomaths និយាយថា ៖

    សើច! ពីរ​សិន!! ហេស ហេស!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: