លង់នឹងសំដីម្ដាយអូន

ព្រោះតែនឹកទើប Call ចង់ជជែកលេងជាមួយអ្នកដែលខ្លួនសឡាញ់ 😀

ប៉េតប៉ត ប៉េតប៉ត ប៉េតប៉ត ប៉េតប៉ត សំលេងទូរសព្ទបានបញ្ជូនទៅ ត្រួត ត្រួត ៗៗៗៗ

អាឡូអូន

បងគឺបង ឃា អូនចាំសំដីបងអត់បានទេអី ?? បងនឹកអូនឯងខ្លាំងណាស់ 😀

អរបងឃាអា ?? ចា អូនចាំបាន 😀 បងពិតជានឹកអូនមែន ??

បាទបងពិតជានឹកអូនខ្លាំងណាស់ នឹកឡើងស្គមខ្លួនទៅហើយ បងពិតជាចង់ជួបអូនខ្លាំងណាស់ សូម្បីតែក្នុងសុបិន្តក៏ចង់ជួបអូនដែរ

បងនិយាយមែនទែនឬ??

បាទបងនិយាយមែនណា

អូនសប្បាយចិត្តណាស់

តើអូនមានធ្លាប់នឹកដល់បងខ្លះទេ

អូនក៏នឹកបងដែរ អូនបនអោយតែបានជួបបងឆាបៗនេះទេ

នេះជាការពិតមែនទេ ដែលអូននឹកដល់់បង បងមហាសែនសប្បាយចិត្ត។ តែថ្ងៃនេះសំលេងអូនដូចជាចំលែកខុសរាល់ដង អូនមិនស្រួលខ្លូនមែនទេ ??

ខុសម៉េចទៅបង ??

សំលេងអូនដូចជាចាស់ម្លេះ ?? គឺនិយាយដូចមនុស្សចាស់ចឹង

អើ គឺអាញ់ជាម្ដាយវាជាអ្នកនិយាយ នៃក្មួយប្រុសក្មួយគិតទៅមើល កូនមីងកំពុងតែនៅរៀន ក្មួយមិនគួរណាធ្វើបែបនេះទេ

បើក្មួយស្រឡាញ់កូនមីងមែន ក្មួយគួរតែកុំចែចង់ជាមួយកូនមីងទៀត ទុកអោយវារៀនអោយបានចប់ចុងចប់ដើមសិនទៅ។

បាទ បាទៗៗ ការពិតគឺអ្នកមីងសោះ ស្លាប់ប៉ាដោយខ្ញុំ បែកការអស់អាលីង។ អោយខ្ញុំសូមទោសមីងផង 😀

 

Advertisements

9 Responses to លង់នឹងសំដីម្ដាយអូន

  1. Samady KS says:

    នោះ? ប្រយ័ត្ន​គេ​តាម​ដល់​ផ្ទះ

  2. Long says:

    ជារឿងពិតរឺ? ហាស ហា ហាស ​ហា ហាស ហា! 😀 😀 😀 😀 😀 😀

  3. samlanh says:

    ត្រូវ ហើយបង​ឃាង គាត់និយាយនេះត្រូវហើយ គាត់ចង់ឱ្យបង និ កូនគាត់មានអនាគត ល្អនឹងណា ធ្វើកុំភ័យមើ!!!!!!!!!!!!!

  4. មិត្តល្អ says:

    សុំរាប់អាន បងផងណា និងចង់ឱ្យបងជួយណែនាំខ្ញុំផង ព្រោះខ្ញុំអត់ទាន់ចេះបង្កើតទេ

  5. ឌីយ៉ា says:

    ព្រះអើយ មើលលោកគ្រូញ៉ុមចុះ…O.o”

  6. khea says:

    កុំតែខ្ញុំប្លែកសំឡេងទាន់នឹង កុំអីមិនដឹងជាត្រូវបែកការអីខ្លះទៀតទេ ហិហិ
    ម៉ែសំដីផ្អែមជាងកូនឆ្ងាយណាស់ ខំតែអរ ចុងក្រោយល្វីងសោះ 😀

  7. khea says:

    ខំញ៉ែជិតបានសំរេចហើយ អាឡូវម៉ែគេដឹងទៀត ម៉ែគេលែងអោយទាក់ទងកូនគាត់ហើយ ចប់ហើយខ្ញុំ អភ័ព្វស្នេហ៍ណាស់

  8. achharia says:

    តាមអ៊ីមែល តាមឆែតរូមក៏អាចដែរ
    ថាប៉ះម៉ែបន្លំធ្វើកូន ប៉ាយ៉ាត់ 😆

  9. khea says:

    ញ៉ែទាំងម៉ែទៀតណោះ ហាហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: