ខ្ញុំប្រឡងបានពិន្ទុសូន្យ

ព្រះអើយ អើយព្រះ តាំងប្រវត្តិសាស្រ្ដសំរាប់ខ្ញុំមួយទៀតហើយ

គិតទៅអ្នករៀនមើលមិនឃើញថាចំនុចដែលអស្ចារ្យសំរាប់ខ្លួនឯងគឺអ្វីនោះទេ ដោយឆ្លងកាត់ថ្ងៃប្រវត្តិសាស្ដ្រសំរាប់ខ្ញុំនៅថ្ងៃនេះ ចំនុច

ដែលអស្ចារ្យបំផុតរបស់ខ្ញុំគឺ ប្រឡងបានពិន្ទុសូន្យ ។ មិនដែលសោះ ស្រាប់តែមានរឿងដ៏ចំលែកៗកើតឡើង 😀

តើអ្នកជឿនូវអ្វីដែលខ្ញុំនិយាយនេះទេ ??

លោកគ្រូគាត់វង្វេងខ្លួនឯង

មានពីរករណីដែលខ្ញុំត្រូវបានពិន្ទុសូន្យ

ករណីទីមួយ ធ្វើខុសវិញ្ញាសារប្រឡង

ករណីទីពីរ ឆ្លើយលើ ឬមិនចេះសោះ

ចំនែកខ្ញុំត្រូវបានគ្រូចាត់ទុកថាធ្វើខុសវិញ្ញាសារ ហើយចេះជ្រុលទៀត គឺឆ្លើយសំនួរ 😀

រឿងឆ្លើយលើសគឺខ្ញុំមិនសូវខឹងគាត់ទេ ព្រោះឆ្លើយលើសគឺចេះពេក ចេះជ្រុល តែគាត់ថាខ្ញុំធ្វើខុសវិញ្ញាសារនោះ ក្ដៅចិត្តម៉ង

គាត់ចាត់ទុកខ្ញុំដូចមនុស្សខ្វាក់ រាល់ការប្រឡងនីមួយៗ សំខាន់បំផុតគឺអាចប្រធានលំហាត់អោយយល់រូចចាំធ្វើ ពេលដែលធ្វើ

ខ្ញុំពិនិត្យបានម៉ត់ចត់ណាស់ ស្រាប់តែលទ្ធផលគឺគាត់ថាខ្ញុំធ្វើខុសវិញ្ញាសារទៅវិញ ។ ខំឡើងទៅតវាជាមួយគ្រូ គាត់យកវិញ្ញាសារ

អោយមើល ឃើញថាខុសគ្នាមែន វិញ្ញាសារដែលខ្ញុំធ្វើនេះមិនដឹងជាទៅណាទេ ស្រាប់តែបានវិញ្ញាសារថ្មីវិញ ។ លោកគ្រូគាត់

វង្វេងមែនទែន ។

វិញ្ញាសារថ្មីដែលគាត់យកមកអោយខ្ញុំមើលពេលខ្ញុំតវ៉ានោះគឺ ខុសគ្នាដាច់ស្រឡះ តែខំនិយាយយ៉ាងម៉េចក៏មិនឈ្នះគាត់ដែរ

គាត់ថា គាត់ជាមនុស្សចាស់ តាំងតែពីដើមមកគាត់ធ្វើការម៉ត់ចត់ណាស់ ហើយគាត់ជាមនុស្សយុត្តិធម៌ទៀត គាត់ថាទៀត

ខ្ញុំធ្វើគ្រូជាង 40 ឆ្នាំហើយ ហើយប្អូនឯងធ្វើខុសវិញ្ញាសារហើយ នៅមកតវាអីទៀត ខ្ញុំយកទាំងវិញ្ញាសារដែលប្អូនបានធ្វើមក

អោយមើលហើយនៅចង់ម៉េចទៀត ។

ខ្ញុំថានេះមិនជាវិញ្ញាសាររបស់ខ្ញុំទេ ខ្ញុំច្បាស់ខ្លូនខ្ញុំដែរ វិញ្ញាសារមួយនេះ ខ្ញុំបានចំឡងដល់ទៅពីរដងមុននឹងខ្ញុំចាប់ផ្ដើមធ្វើ

អោយខ្ញុំច្រឡំម៉េចទៅ ។

គាត់ថា ចឹងមានតែគាត់ជាមនុស្សភ្លីភ្លើ គ្មានដឹងខ្យល់

ខ្ញុំថាអត់ទេ លោកគ្រូប្រហែលជាច្រឡំគ្នាហើយ ព្រោះអីនៅក្នុងក្រដាស់ប្រឡងរបស់ខ្ញុំគឺខ្ញុំក៏បានសរសេរវាដែរ ខ្ញុំសរសេរដល់

ទៅពីដងឯងណោះ ។

គាត់ថាខ្ញុំគ្មានច្រឡំទេ ខ្ញុំជាគ្រូប្អូនឯង វិញ្ញាសារខ្ញុំមានតែប៉ុន្នឹង ហើយអោយច្រឡំម៉េចកើត

ខ្ញុំក៏ឈប់និយាយ ហើយដើរចេញទាំងមិនអស់ចិត្ត ហើយចេះតែដើរញញឹម ព្រោះមិនដែលមានរឿងចឹងៗទេពីមុនមក ។

ខ្ញុំខំរៀនទាល់តែបានពិន្ទុសូន្យ ។

សង្ឃឹមថា មនុស្សទាំងអស់គ្នាចេះស្ដាប់ហេតុផល មិនអាចគិតថាខ្លូនធំ ឬខ្លូនចេះនោះទេ អ្នកឯងក៏ច្បាស់ ចំណែកខ្ញុំក៏ច្បាស់

ហេតុនេះអ្វីៗសុទ្ធតែមិនអាចវាយតំលៃបាន 😀

Advertisements

គេសួរខ្ញុំថា……

នេះជាលើកទីពីរហើយដែលគេបានសួរខ្ញុំ ហើយចំលើយក៏ខ្ញុំមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចដែរ

គេសួរខ្ញុំថា <<<សូមទោសលោក វ៉ាន់ ឃា តើទ្រឹស្ដីបទរបស់លោក អាចយកទៅប្រើនៅពេលប្រឡងបានដែរឬទេ ??? >>>

នេះជាសំនួរមួយដែលខ្ញុំពិបាកឆ្លើយបំផុត ព្រោះថាអ្វីដែលខ្ញុំកំពុងតែតែងរាល់ថ្ងៃគឺគេមិនទាន់ស្គាល់ ហេតុនេះខ្ញុំក៏មានការបារម្ភមួយ

គឺនៅពេលដែលគណៈមេប្រយោគធ្វើអត្រាកំនែ ប្រសិនជាអ្នកធ្វើត្រូវដោយប្រើទ្រឹស្ដីដែលខ្ញុំតែង ហើយគេអោយអ្នកធ្លាក់នោះអ្នកនឹង

មានការឈឺចាប់ ហើយអ្នកនឹងស្ដីបន្ទោសខ្ញុំដែលជាអ្នកតែងទៅវិញ ដូចនេះដើម្បីកុំអោយកើតមាននូវបញ្ហានេះខ្ញុំសូមអោយជាយោបល់

មួយគឺមុននឹងអ្នកប្រើទ្រឹស្ដីបទទាំងនេះ អ្នកគួរតែសួរលោកគ្រូរបស់អ្នកវិញថាតើគាត់អនុញ្ញាតិអោយប្រើដែរឬទេ?? បើសិនជាអាចនោះ

អ្នកអាចប្រើវាដោយសេរីបានហើយ តែបើមិនអាចនោះអ្នកគួរតែកុំប្រើអីល្អជា ព្រោះចៀសវាងធ្វើត្រូវតែនៅតែធ្លាក់ (ឈឺចាប់)។ តែបើ

សិនជារឿងនេះត្រូវអោយខ្ញុំជាអ្នកសំរេចវិញ ខ្ញុំអនុញ្ញាតិអោយប្រើដោយសេរី ព្រោះអីសំរាប់អ្នកស្រាវជ្រាវលំដាប់សិស្សពូកែគេមិនគិត

ថាវិធីអីឬក្បួនអីនោះទេអោយតែធ្វើចេញ តែក៏មានចំនុចមួយចំនួនត្រូវលើកលែងដែរ ។

ខ្ញុំក៏បានសួរយោបល់ពីលោកគ្រូដែលខ្ញុំស្គាល់មួយចំនួនហើយដែរ គឺសួរពីបញ្ហាការប្រើទ្រឹស្ដីបទទាំងនេះ តែចំលើយដែលទទួលបាន

នោះគឺ ប្អូនគួរតែយកសំនើរទាំងនេះទៅសួរនៅក្រសួងអប់រំវិញ ព្រោះថាប្អូនអាចជាប់គក់ដោយសារតែអ្វីដែលប្អូនកំពុងសរសេរនេះ។

នៅពេលដែលនិយាយដល់យកទៅក្រសួងគឺឈឺក្បាល់ហើយខ្ញុំ 😀

គ្មានសែរយៈ  គ្មាន $, និយាយរួមគឺមិនស្គាល់អីទាំងអស់នៅក្នុងក្រសួងអប់រំ 😀

 

 

yab nas ស្រុកយួន

មិនដឹងថាខ្ញុំយ៉ាប់ ឬស្រុកយួនយ៉ាប់ទេ គ្រាន់តែម៉ោងជាង 10 សោះវាលែងលក់អោយស៊ីអាលីង ខំដើររកទិញរបស់ញ៉ាំឡើងទន់ជើង

សួរទៅកន្លែងណាក៏បិទទ្វារដេកដែរ ចំមែន ឃ្លានដល់ហើយ មិនត្រឹមតែឃ្លានទេថែមទាំងហេវទៀត កូរពោះក្រេកក្រកៗ គ្រីកគ្រួកៗ

ក្រពះស្រែកថាឃ្លានណាស់ៗ តែចិត្តខំប្រាប់ថាស្រុកយួនវាយ៉ាប់ចឹង ក្រពះអើយទ្រាំទៅ ចាំខ្ញុំទៅដល់ផ្ទះខ្ញុំនឹងខំផឹកទឹកអោយបានច្រើន

គិតទៅដល់ពេលឃ្លាន ចង់ដេកក៏ក្រពះវាមិនអនុញ្ញាតិអោយដេកដែរ គិតតែពីរឿងទារស៊ីម៉ង មានអ្នកណាសល់បាយកកទេ សុំមួយដុំ

មក 😀

កុំថាខ្ញុំទារស៊ីដូចកូនក្មេងអី ការពិតខ្ញុំទារស៊ីជាងកូនក្មេងទៀតណោះ ហើយញ៉ាំច្រើនជាងក្មេងទៀត 😀

 

លេខ 2 និង លេខ 3

ថ្ងៃនេះខ្ញុំលើកយករឿងលេខពីរនិងលេខបីដែលដណ្ដើមគ្នាធ្វើធំ 😀
លេខពីរនិងលេខបីបានដណ្ដើមគ្នាធ្វើធំ វាវាយប្រតាយប្រតប់គ្នារហូតដល់ជីះជាន់លើក្បាលគ្នាម្ដងម្នាក់
នេះជារូបរាងចុងក្រោយរបស់វាទាំងពីរ 2^{\sqrt{3}} និង 3^{\sqrt{2}}
ចូរអ្នកប្រៀបធៀបចំនួនទាំងពីរនេះ 😀

ជិតមានលក់នៅលើទីផ្សារហើយ

ថ្ងៃនេះមិនមានអីសំខាន់ក្រៅពីការឃោសនាលក់សៀវភៅរ៉េ 😀
រីករាយជាមួយលំហាត់ថ្មីៗ គន្លឹះប្លែកៗ ដែលនឹងចេញលក់នៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ
សៀវភៅគណិតវិទ្យា ទ្រឹស្ដីបទ 2010.12 for khmer នឹងជួយបំពេញបន្ថែមនូវចំណេះដឹងថ្មីៗពីគណិតវិទ្យាផ្នែកវិសមភាព
លំហាត់ 10 ដកស្រង់
ស្រាយបញ្ជាក់ថាចំពោះចំនួនវិជ្ជមាន a, b, c, p, q គេបានៈ
\displaystyle \frac{a^3}{pb^2+qc^2}+\frac{b^3}{pc^2+qa^2}+\frac{c^3}{pa^2+qb^2}\geq \frac{\sqrt{3}}{p+q}\sqrt{a^2+b^2+c^2}
ចំពោះលំហាត់ខាងលើយើងអាចចែកចេញជាលំហាត់តូចៗជាច្រើនទៀតដែលគេចូលចិត្តសួរ
ឧទាហរណ៍ ១ ស្រាយបញ្ជាក់ថាចំពោះចំនួនវិជ្ជមាន a, b, c, p, q ដែល a^2+b^2+c^2=1 គេបានៈ
\displaystyle \frac{a^3}{pb^2+qc^2}+\frac{b^3}{pc^2+qa^2}+\frac{c^3}{pa^2+qb^2}\geq \frac{\sqrt{3}}{p+q}
ឧទាហរណ៍ ២ ស្រាយបញ្ជាក់ថាចំពោះចំនួនវិជ្ជមាន a, b, c, p, q ដែល a+b+c=1 គេបានៈ
\displaystyle \frac{a^3}{pb^2+qc^2}+\frac{b^3}{pc^2+qa^2}+\frac{c^3}{pa^2+qb^2}\geq \frac{1}{p+q}
ឧទាហរណ៍ ៣ ស្រាយបញ្ជាក់ថាចំពោះចំនួនវិជ្ជមាន a, b, c, p, q ដែល ab+bc+ca=1 គេបានៈ
\displaystyle \frac{a^3}{pb^2+qc^2}+\frac{b^3}{pc^2+qa^2}+\frac{c^3}{pa^2+qb^2}\geq \frac{\sqrt{3}}{p+q}
ឧទាហរណ៍ ៤ ស្រាយបញ្ជាក់ថាចំពោះចំនួនវិជ្ជមាន a, b, c, p, q ដែល abc=1 គេបានៈ
\displaystyle \frac{a^3}{pb^2+qc^2}+\frac{b^3}{pc^2+qa^2}+\frac{c^3}{pa^2+qb^2}\geq \frac{3}{p+q}
ក្នុងចំនោមលំហាត់ទាំងបួនខាងលើនេះគឺសុទ្ធតែលំហាត់ដែលគេចូលចិត្តសួរ ដើម្បីអោយកាន់តែច្បាស់អ្នកត្រូវតែទិញ ??? 2010.12 for khmer 😀

ចូលរួមបញ្ជេញសម្ថភាពឥឡូវនេះ

ដើម្បីជាការចែកជូននូវវិធីប្លែកៗ សំរាប់ថ្ងៃនេះ ខ្ញុំលើកយកលំហាត់គណិតវិទ្យាងាយៗ មកធ្វើជាគំរូ

ស្រាយថា 1^3+2^3+3^3=(1+2+3)^2 តាមបីរៀបយ៉ាងតិច 😀

 

ថ្ងៃដែលខ្ញុំរំពឹងរង់ចាំគឺជាថ្ងៃនេះ

អោយតែថ្ងៃអាទិត្យម្ដងៗ ពិតជាសប្បាយចិត្តនឹងរឿងដេក សុខចិត្តដេកអត់បាយ អោយតែបានដេកគឺមិនក្រោកទេ ហិហិ

ថ្ងៃនេះដេកឡើងផុតម៉ោងបាយ ថ្ងៃនេះខ្ញុំដេកបានច្រើនម៉ោងអស្ចារ្យ 15 ម៉ោង ចូលដេកតាំងពីម៉ោង 10 យប់រហូតដល់ម៉ោង 1 រសៀល

ហហ បែបគ្មានអ្នកណាមានពេលដេកដូចខ្ញុំទេ។

កុំអីក៏មិនដេកយូរដល់ម្លឹងដែរ ព្រោះតែខ្ញុំខឹងនឹងបណ្ដាថ្ងៃកន្លងមកមិនដែលបានដេកអោយស្រួលខ្លួនម្ដងណាសោះ រវល់នេះរវល់នោះ

មិនចេះចប់មិនចេះហើយ ដល់ពេលហត់ពេកទៅ ក្នុងចិត្តសែននឹកថ្ងៃអាទិត្យ អោយតែដល់ថ្ងៃអាទិត្យខ្ញុំនឹងដេកសងអោយណាណីម្ដង

អាឡូវអត់បាយហើយ ផុតម៉ោងគេលែងលក់បាយអោយស៊ី គិតចង់ដេកបន្តតែខ្លាចពេលភ្ញាក់ឡើងក្រពះឈ្លោះគ្នា 😀