ទ្រឹស្ដីអ្នកសិក្សា+អ្នកផឹក

ទ្រឹស្ដីនេះត្រូវបានខ្ញុំប្រើតែសំរាប់ខ្លួនញ៉ុមទេ តែបើប្រើតែម្នាក់ឯងចឹងដូចជាអាថ៌កំបាំងពេក

ថ្ងៃនេះសំរេចចិត្តហែកកេរ្ត៍ខ្លួនឯងតិចចុះ ហេហេ

កាលពីថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ មានមិត្តភក្កិរួមថ្នាក់ជាច្រើនចេះតែសួរខ្ញុំថា ហេតុអ្វីបានជា

មិនទៅរៀន ??

ខ្ញុំមិនដឹងត្រូវដោះសារយ៉ាងម៉េចក៏សំរេចចិត្តប្រើទ្រឹស្ដីបទកាលដែលខ្ញុំរៀនថ្នាក់ទី12មកប្រើ

ឃើញថាមានប្រសិទ្ធិភាពមែន ហេហេ

ទ្រឹស្ដីបទនេះគឺថា (((( ស្រវឹង + ខ្ជិល = មិនទៅរៀន ))))

ឃើញថាទ្រឹស្ដីនេះក៏ប្រហែលជាមានអ្នកធ្លាប់អនុវត្តន៍ដូចញ៉ុមដែរ ហេហេ អាចប្រើបានពេល

គ្រូដេញដោលរកហេតុផលពេលលប់ឈប់ម្ដងៗ 😀

តែកុំអនុវត្តន៍ញឹកពេក ប្រយ័ត្នត្រូវថ្មោងបោះលោកគ្រូ ហេហេ

Advertisements

តើខ្ញុំមានកំហុសត្រង់ណា???

រកកំហុសដែលកើតមានក្នុងការធ្វើប្រមាណវិធីខាងក្រោមនេះ

លំហាត់ គេអោយបីចំនួន a, b, c\in (0, 1) ផ្ទៀងផ្ទាត់ \displaystyle \frac{1}{a^2}+\frac{1}{b^2}+\frac{1}{c^2}=1។ រកតំលៃបរមានៃកន្សោមខាងក្រោមៈ

\displaystyle \frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2}

កំនត់ចំណាំ បើសិនជា m\leq x\leq M នោះគេបាន

តំលៃអតិបរមាគឺ M ហើយតំលៃអប្បបរមាគឺ m .

ចូរពិនិត្យប្រមាណវិធីខាងក្រោមនេះ តើមានកំហុសត្រង់ណា ???

ជាដំបូងយើងអនុវត្តន៍វិសមភាព Cauchy ចំពោះចំនួនវិជ្ជមាន a, b, c យើងបានៈ

\displaystyle \frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2}\geq 3\sqrt[3]{\frac{b^2}{a^2}\frac{c^2}{b^2}\frac{a^2}{c^2}}=3

ដូចនេះយើងបានតំលៃអប្បបរមានៃ \displaystyle \frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2} គឺ 3។

ម្យ៉ាងទៀតយើងមានៈ

\displaystyle 1-(\frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2})=\frac{1}{a^2}+\frac{1}{b^2}+\frac{1}{c^2}-(\frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2})

\displaystyle =\frac{1}{a^2}(1-b^2)+\frac{1}{b^2}(1-c^2)+\frac{1}{c^2}(1-a^2)\geq 0

ព្រោះ a, b, c\in (0, 1)

ដូចនេះយើងបាន \displaystyle 1-(\frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2})\geq 0

\displaystyle \Longrightarrow 1\geq \frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2}

ដូចនេះយើងបានតំលៃអតិបរមានៃ \displaystyle \frac{b^2}{a^2}+\frac{c^2}{b^2}+\frac{a^2}{c^2} គឺ 1។

យើងឃើញថាតំលៃអប្បបរមាមានតំលៃធំជាងតំលៃអតិបរមា។ ដូចនេះតើអ្នកគិតថាកំហុសនៅត្រង់ណា ?? 😀

តែងលេងបានពីរលំហាត់

គិតថាឈប់ស្រាវជ្រាវហើយគណិតវិទ្យា តែចេះតែចង់មើលសៀវភៅមួយហើយមួយទៀត

ដូចតាមដានរឿងភាគចឹង ខំស្វះស្វែងអោយតែមានសៀវភៅណាចេញថ្មីៗគឺទិញយកមក

មើលភ្លាម ។ តែមិនដឹងថាខំប្រឹងមើលដើម្បីអីទេ ព្រោះថាខ្ញុំមិនមែនជាគ្រូបង្រៀនផងនឹង

ហេហេ ខ្ញុំរៀនផ្នែកវិស្វករសំណង់ស៊ីវិល តែបែជាចូលចិត្តស្រាវជ្រាវគណិតទៅវិញ ហេហេ

ហេតុតែចិត្តចង់ មិនអាចហាមឃាតខ្លួនឯងបានសោះ 😀

ហើយថ្ងៃនេះខ្ញុំលើកប៊ិចឡើងគំរោងថាតែងវិញ្ញាសារមួយលេង តែតែងចុះតែងឡើងស្រាប់

តែធ្វើអត់ចេញខ្លួនឯង ហេហេ ដល់ពេលមានការជាប់គាំងចឹងទៅក៏ចេញបានពីរលំហាត់

ផ្សេងទៀត តែពីរលំហាត់នឹងប្រហែលជាមិនសូវស្មុគស្មាញអីទេ ព្រោះថាវាប្រើតែពីររូបមន្ត

លំហាត់ទីមួយនេះគឺមានដូចខាងក្រោមៈ

គេអោយបីចំនួនវិជ្ជមាន a, b, c ផ្ទៀងផ្ទាត់ៈ ab+bc+ca=abc ។ ស្រាយបញ្ជាក់ថាៈ

\displaystyle \frac{ab}{(1+a)(1+b)}+\frac{bc}{(1+b)(1+c)}+\frac{ca}{(1+c)(1+a)}\geq \frac{27}{16}

ចំណែកលំហាត់ទីពីរវិញគឺ

គេអោយបីចំនួនវិជ្ជមាន a, b, c ផ្ទៀងផ្ទាត់ abc=8 ។ ស្រាយបញ្ជាក់ថា

\displaystyle \frac{a}{lg_2blg_2c}+\frac{b}{lg_2clg_2a}+\frac{c}{lg_2alg_2b}\geq 6

ប្រើទ្រឹស្ដីបទទាន់សម័យបំផុតមកស្រាយគឺ លំហាត់ទីមួយ + លំហាត់ទីពីរ = ទុកសិន 😀

ថ្ងៃដែលញ៉ុមសប្បាយចិត្ត

គិតទៅដូចជាមិនសប្បាយចិត្តសោះជាងកន្លះខែនេះ ព្រោះថាត្រូវបានគេផ្ដាច់អ៊ីនធឺណេត ហេហេ

ចឹងចូលមកលេងអ្នកភូមិក៏មិនបាន ហេហេ នឹកអ្នកភូមិដល់ហើយ

មិនដឹងថាការប្រែប្រួលរបស់អ្នកភូមិយើងយ៉ាងម៉េចទៅហើយទេ សង្ឃឹមថាគ្មានបញ្ហាទេមើលទៅ

និយាយពីថ្ងៃដែលខ្ញុំសប្បាយចិត្តថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំបានចូលមកជួបអ្នកភូមិយើង​វិញ

មានអារម្មណ៍ថានឹកអ្នកទាំងអស់គ្នាដល់ហើយ 😀

រឿងកំប្លែង

ថ្ងៃមួយមានអ្នកគ្រូម្នាក់កំពុងបង្រៀន ស្រាប់តែមានបាតុភូតមួយគឺមានខ្យល់ធ្វើអោយប៉ើងសំពត

អ្នកគ្រូឡើង។ អ្នកគ្រូក៏បើកភ្នែកប្រឹបឡើងហើយកំហ៊កទៅសិស្សៈ

អានតូនៈ តើប្អូនមានមើលឃើញអ្វីទេ ??

បាទអ្នកគ្រូ ខ្ញុំឃើញកំភួនជើងអ្នកគ្រូ 😀

ឈ្លើយម្លេះដេញឯងចេញលែងអោយរៀនមួយអាទិត្យ។

អាយក័រៈ ចុះប្អូនវិញ ??

បាទ!បាទ! ខ្ញុំឃើញភ្លៅអ្នកគ្រូ 😀

កុំចេះតែស្រមើស្រមៃ ចេញឯងចេញលែងអោយរៀនមួយខែ ។

វ៉ូវ៉ាៈ ចុះចំនែកប្អូនវិញ ??

វ៉ូវ៉ានៅស្ងៀមហើយក៏រៀបចំសៀវ ប៊ិចដាក់ក្នុងកាតាប ហើយដើរតំរង់ទៅទ្វារ ហើយស្រែកថាជំរាប់លា

អ្នកទាំងអស់គ្នា ឆ្នាំក្រោយខ្ញុំនឹងមករៀនម្ដងទៀត 😀

មាននិស្សិតចំនួន10រូបត្រៀមនឹងទទួលលិខិតសរសើរ

ថ្ងៃនេះខ្ញុំជូនដំណឹងល្អមួយដល់បងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុក 😀

លទ្ធផលបំណាច់ឆ្នាំ 2009-2010 បានចេញមកហើយ ឃើញថានិស្សិតនៅសកលវិទ្យា

ល័យស្ថាបត្យកម្មហាណូយចំនួនបីនាក់ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងថ្នាក់ ហើយ

ចំនែកអ្នកដែលនៅសល់សុទ្ធតែជាប់ក្នុងតារាងកិត្តិយសទាំងអស់និយាយរួមមានអ្នកខ្លះ

ជាប់លេខពីរ លេខបី លេខបួន គ្មានអ្នកធ្លាក់ចំណាត់ថ្នាក់លេខប្រាំទេ ពិតជាពិសេសមែន

ហើយបញ្ជីឈ្មោះឥឡូវនេះបានធ្លាក់មកដល់ដៃខ្ញុំហើយ ឃើញថាឆ្នាំសិក្សា 2009-2010

កន្លងទៅនេះមាននិស្សិតចំនួន បួន នាក់ទទួលបាននិទ្ទេសល្អណាស់ ហើយចំនួន ប្រាំមួយ

នាក់ទៀតទទួលបាននិទ្ទេសល្អ ។

បណ្ដានិស្សិតទាំង 10 នាក់នេះនឹងត្រូវទទួលលិខិតសរសើរពីស្ថានទូតសំរាប់ឆ្នាំ 2010-2011

ខាងមុខនេះ។ ហើយនិស្សិតដែលទទួលបានពិន្ទុខ្ពស់ៗនេះគឺមាន

អ៊ាន ធារៈ បច្ចុប្បន្នជានិស្សិតឆ្នាំទី 4 (មិនទាន់ដឹងពិន្ទុ) ថ្នាក់ 2007X2

ឃួន រតនា បច្ចុប្បន្នជានិស្សិតឆ្នាំទី​3 ទទួលបាន 3,35​ ពិន្ទុ ថ្នាក់ 2008X2

វ៉ាន់ ឃា បច្ចុប្បន្នជានិស្សិតឆ្នាំទី 3 ទទួលបាន 2,88 ពន្ទុ ថ្នាក់ 2008X2

វង់ សុវណ្ណារ៉ា បច្ចុប្បន្នជានិស្សិតឆ្នាំទី 3 ទទួលបាន 3,17 ពិន្ទុ ថ្នាក់ 2008D2

លាក់ សេត បច្ចុប្បន្នជានិស្សិតឆ្នាំទី 3 ទទួលបាន 3,06 ពិន្ទុ ថ្នាក់ 2008D2

ចាន់ វុត្ថា បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 3,16 ពិន្ទុ ថ្នាក់ 2009X2

ខយ ប៊ុនថាវ បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 2,61 ពិន្ទុ ថ្នាក់ 2009X2

ហោ លីហ៊ាង បច្ចុប្បន្នជានិស្សិតឆ្នាំទី​ 2 ទទួលបាន 3,45 ពិន្ទុ ថ្នាក់ 2009X3

គីម ចាន់សុធា បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 3,35 ពិន្ទុ ថ្នាក់ 2009X3

យី មង្គល បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 3,39 ពិន្ទុ ថ្នាក់ 2009X2

និស្សិតដែលមានឈ្មោះខាងលើនឹងត្រូវទទួលលិខិតសរសើរពីឯកអគ្គរាជទូតខ្មែរប្រចាំ

ទីក្រុងហាណូយ នៅពេលឆាប់ៗខាងមុខនេះ 😀

សូមនិយាយអួតតិចចុះ

កាលពីមុនគ្រាន់តែលឺថានិស្សិតខ្មែរគ្រូៗគាត់មិនចង់ទាំងមើលមុខផង គាត់ធ្វើសកម្មភាព

មកបែបជាលក្ខណៈមើលងាយខ្មែរតែម្ដង ព្រោះថាអោយតែនិស្សិតបរទេសគឺភាគច្រើន

នៅបាតតារាងតែម្ដង អ្នកដែលបានចំណាត់ថ្នាក់ល្អបំផុតត្រឹមលេខចន្លោះ 10-20 ប៉ុន្នឹង

តែមកដល់ឆ្នាំ 2008 រហូតបច្ចុប្បន្ននេះ និស្សិតខ្មែរបានក្លាយទៅជាចំនុចចាប់អារម្មណ៍ពី

សំនាក់លោកគ្រូ អ្នកគ្រូវិញម្ដងហើយ ព្រោះថាខ្មែរយើងឥឡូវមិនចាញ់វៀតណាមទៀតទេ

ខ្ញុំសង្កេតឃើញថារយៈពេលពីរឆ្នាំចុងក្រោយនេះ និស្សិតខ្មែរមានការស្ទុះស្ទារក្នុងការរៀន

សូត្រច្រើន ដែលធ្វើអោយមានការចាប់អារម្មណ៍ពីសំនាក់លោកគ្រូ អ្នកគ្រូ និស្សិតខ្មែរ និង

និស្សិតវៀតណាមយ៉ាងខ្លាំង

ឥឡូវខ្មែរយើងលែងនៅបាតតារាងទៀតហើយ ហិហិ គេឃើញក៏លេងហ៊ានមើលងាយទៀត

ដែរ 😀

នេះជាពត៌មាននៅសាលាខ្ញុំទេ ចំនែកសាលាផ្សេងខ្ញុំមិនទាន់ដឹងច្បាស់ថាអាចទទួលបានពិន្ទុ

ល្អដូចសាលាខ្ញុំដែរឬទេ ??

ចំនោទបើកឡានបុកគ្នា

ឧបមាថាខ្ញុំមានឡានកុងទីន័រពីរមានលក្ខណៈដូចគ្នានិងមានឡានតូយ៉ូតាប្រាំមួយក៏មានលក្ខណៈដូចគ្នាដែរ។

(លក្ខណៈដូចគ្នាបានន័យថាទាំងម៉ាស ទាំងទំហំគឺសុទ្ធតែដូចៗគ្នាទាំងអស់)

ឡានកុងទីន័រទីមួយខ្ញុំយកឡានតូយ៉ូតាបីដាក់ពីលើ(ដឹកឡានតូយ៉ូតាបី) ចំនែកឡានកុងទីន័រទីពីរខ្ញុំយក

ឡានតូយ៉ូតាបីដែលនៅសល់មកសំដោងតគ្នាជាបន្តបន្ទាប់។ នៅចំនាយមួយមិនកំនត់ឡានទាំងពីរសុទ្ធតែ

មានល្បឿននិងសំទុះស្មើគ្នា បើកបញ្ច្រាស់ទឹសគ្នា។ បើគេអោយឡានទាំងពីនោះបុកគ្នាតើមួយណាឈ្នះ??

ហើយកំលាំងរុញទៅខាងណាខ្លាំងជាង ??

ពន្យល់ដោយប្រើបាតុភូតរូបវិទ្យា 😀