អំពីខ្ញុំ

ជាដំបូងខ្ញុំសូមជំរាបសួរដល់បងប្អូនខ្មែរយើងទាំងអស់ (ទាំងក្នុងនិងក្រៅប្រទេស) ខ្ញុំមានសេចក្ដី

រីករាយជាខ្លាំងដែលបានបងប្អូនអញ្ជើញមកដល់ទីនេះ 😀

ជាបន្ដទៅទៀតនេះខ្ញុំបាទសូមណែនាំខ្លួនឯងជាមុនសិនៈ

ខ្ញុំបាទឈ្មោះ វ៉ាន់ ឃា ភេទប្រុស សញ្ជាតិ ខ្មែរ កើតថ្ងៃទី 10 មេសា 1988​ ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិ រកាជួរ ឃុំ បន្ទាយ ចក្រី ស្រុកព្រះស្ដេច ខេត្ត ព្រៃ វែង ។

អត្ថន័យរួមនៅក្នុងប្លកនេះ

ប្លកនេះរួមមានលំហាត់និងចំលើយផ្នែកគណិតវិទ្យាដែលរួមបញ្ចូលជាមួយទ្រឹស្ដីបទផ្សេងៗ លោកអ្នកអាចចូលមើលនូវអ្វីដែលលោកអ្នកគិតថាត្រូវការបាន។

សម្មតិផលមួយចំនួននៅក្នុងគណិតវិទ្យាដែលខ្ញុំបានស្រាវជ្រាវកន្លងមកៈ

ប្រវត្តិៈ ខ្ញុំបានឈានជើងចូលប្រលូកក្នុងគណិតវិទ្យាចាប់តាំងពីខ្ញុំរៀនថ្នាក់ទី 8 ។ ហើយខ្ញុំបានព្យាយាមស្រាវជ្រាវលំហាត់នានាដែលខ្ញុំមានអារម្មណ៍ថាចូលចិត្តរៀន រហូតមកដល់ថ្នាក់ទី 9 ខ្ញុំមានចំណាប់អារម្មណ៍ទៅនឹងលំហាត់មួយដែលគេនិយាយពីវិធីរកលេខចុងក្រោយ ។ ពេលនោះខ្ញុំក៏ចាប់ស្រាវជ្រាវរាល់វិធីសាស្ត្រដែលទាក់ទងនឹងការរកលេខចុងក្រោយ។ ក្រោយពីបានរៀនយល់ដឹងបានគួសមខ្ញុំក៏ចាប់ផ្ដើមសំឡឹងមើលថាតើមានវិធីអ្វីដែលអាចប្រើបានលឿនជាងនេះដែរឬទេ ។ ចំងល់នេះបានធ្វើអោយខ្ញុំកាន់តែគិតហើយរកគ្រប់ចំនុចសំខាន់ៗនៃខួបលេខដែលវាកើតមានដដែលៗ។ រហូតមកដល់ថ្នាក់ទី 10 ខ្ញុំក៏ចាប់ផ្ដើមមានតំរុយក្នុងការរកវិធីលឿនបំផុងនៃការរកមួយលេខចុងក្រោយ តែវាមានលក្ខណៈស្មុគស្មាញទៅវិញ ។ តែការព្យាយាមនេះក៏បានលេចធ្លោឡើងនៅពេលដែលខ្ញុំរៀនថ្នាក់ទី 11 គឺក្នុងឆ្នាំ 2005 ដែលខ្ញុំបានស្រាយបញ្ជាក់វាដោយប្រើរូបមន្ដងាយបំផុង ហើយនេះជាជោគជ័យលើកទីមួយរបស់ខ្ញុំ។

របៀបរកមួយលេខចុងក្រោយនោះមានអត្ថន័យដូចខាងក្រោមៈ

កាលនោះខ្ញុំតាង vk_i(N^n) ជាតួទី i នៃ N^n ។ តែខ្ញុំរកឃើញតែចំពោះ i=1 ទេ។ ដែលចំពោះ i=1 បានន័យថាមួយលេខចុងក្រោយនៃ N^n ។

របៀបរកៈ ឧបមាថា N មានមួយលេខចុងក្រោយគឺ a ; (a=0,1, 2, …,9) បន្ទាប់មកសរសេរ n=4k+r ; (r=1, 2, 3, 4) គឺបានន័យថាយើងត្រូវរកសំនល់នៃការចែក n នឹង 4 ។

ដូចនេះមួយលេខចុងក្រោយនៃ N^n គឺតាងដោយ vk_1(N^n)=vk_1(a^r)

ចំណាំៈ ដើម្បីរកសំនល់នៃមួយចំនួននឹង 4 យើងគ្រាន់តែយកពីរលេចចុងក្រោយនៃចំនួននោះចែកនឹង 4 ជាការស្រេច ។

ខាងលើនេះជាវិធីមួយដែលខ្លីងាយចាំបំផុត។

សំនួរមួយបានកើតឡើង (តើហេតុអ្វីបានជាមិនយក r=0 ???)

បំរើបំរាស់ៈ

ឧទាហរណ៍ 1: រកមួយលេខចុងក្រោយនៃ 23^{18}

ចំលើយៈ យើងឃើញថា 23 មានលេខចុងក្រោយជាលេខ 3 ហើយ 18=4.4+2 ដូចនេះយើងបាន a=3 ; r=2 ។

យើងបានមួយលេខចុងក្រោយនៃ 23^{18} គឺ vk_1(23^{18})=vk_1(3^2)=9

ដូចនេះមួយលេខចុងក្រោយនៃ 23^{18} គឺស្មើនឹង 9 ។

(សូមមើលបន្ថែម)

ហើយនៅឆ្នាំ 2006 ខ្ញុំក៏បានស្រាវជ្រាវបន្តទៀត ហើយខ្ញុំក៏ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើអនុគមន៍ប៉ោងផត។ ហើយខ្ញុំបានលើកឡើងនូវនូវរាងលំហាត់មួយបែប។ លំហាត់នេះទាក់ទងនឹងអនុគមន៍ប៉ោងផត ហើយត្រូវបានខ្ញុំបង្ហាញដោយប្រើក្រាបដូចខាងក្រោមៈ

95 Responses to អំពីខ្ញុំ

  1. cambomaths says:

    សុខសប្បាយទេ វ៉ាន់ ឃា…

  2. kheavan says:

    សួរស្ដីបង ខាងខ្ញុំសុខសប្បាយជាទេ។ ចុះចំនែកខាងបងវិញសុខទុកយ៉ាងណាដែរ??
    ប៉ុន្មានថ្ងៃនេះខ្ញុំរវល់ពេកមិនសូវបានចូលលេងផ្ទះបងសោះ ចាំខ្ញុំរួចរាល់ការងារខ្ញុំនឹង
    អញ្ជើញបងមកសម្ភោធន៍ផ្ទះខ្ញុំ។ ហើយអរគុណច្រើនដែលបងបានមកលេងផ្ទះខ្ញុំ។

  3. phuylai says:

    មកដល់តាំងពីអង្កាល់ អត់ប្រាប់ខ្ញុំសោះ អាងខ្ញុំទៅទទួល!!!

  4. kheavan says:

    ហាហា អត់ដឹងថា ភុយឡៃ ចង់ទទួលខ្ញុំសោះកុំអីប្រកាសស្រែកតាមមីក្រូទៅតាហ្មង!!

  5. បើតាំងចិត្តធ្វើ ហើយ! មើលរើសពណ៍ផ្ទះ អោយស្អាតផង! មួយនេះដូចជាអត់ស្អាតសោះ! បើសិនជារីកចំរើនហើយកុំភ្លេចរក ខ្ញុំព្រោះខ្ញុំចូលចិត្តផឹកស៊ីណាស់! ហេហេ

    • kheavan says:

      ហើយអារឿងពណ៌ផ្ទះនឹងដូចជារើសមិនត្រូវសោះ ព្រោះកាលណាខ្ញុំសរសេរគណិត

      វិទ្យាលំហាត់ណាវែងៗទៅវាចេះតែកំបាំងមិនអាចមើលឃើញទាំងអស់ទេ។

      មានន័យថាវែងហួសព្រំដែនទៅមិនអាចមើលឃើញទេ តែអាមួយនេះវាអាច

      មើលឃើញ 😀

      • ចំពោះលំហាត់វែងៗ គួរតែសរសេរក្នុង word រួចបំលែងជា pdf ដាក់ក្នុង scribd ទៅព្រោះគេអាយកវាទុកជាឯកសារផង! ណាមួយស្អាតទៀត! ងាយសរសេរ រហ័សជាអង្គុយសរសេរ ឡាតិច! បើចង់ប្រើ ឡាតិចស្ទាត់ អាចប្រើ អា ២០០៧ វាស្គាល់ ឡាតិចដែរ គឺថា គ្រាន់តែវាយ command ដូចឡាតិចដែរ តែលុបចោល $$ គឺវាចេញមកដូចគ្នា! មិនបាច់អង្គុយរាវរក អាមួយណាដែលអត់ចាំ! សាកល្បងសិនទៅ!

  6. kheavan says:

    ត្រូវម៉ាច់ ខ្ញុំថាប្រឡងហើយទៅលេង T4 ផឹកអោយផ្អៀង T4 ម្ដង។ បងឯងកុំរត់គេច។

  7. kheavan says:

    ចាំខ្ញុំសាកមើលសិន បើបានវាពិតជាល្អណាស់ អរគុណច្រើនបង 😀

  8. គណិតវិទ្យាថ្ងៃនេះ says:

    សួស្តី លោក វ៉ាន់ ឃា ! ខ្ញុំសូមចូលរួមអបអរសាទរចំពោះប្លុកថ្មីនេះ ! ពិតជាស្អាតមែន !
    សូមសំណាងល្អក្នុងការសិក្សាណា ! លាសិនហើយ !

  9. kheavan says:

    ភូមិវើតប្រេសអាឡូវដូចជាស្ងាត់ដល់ហើយ 😀 គ្មានគ្នាជជែកលេងសោះ។

  10. កន្និកា says:

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

  11. សូមជម្រាបសួរពូ! ហៅអ៊ំ បែបត្រូវជាង 😛
    សុខសប្បាយទេ? អរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទៅលេងផ្ទះញុម 🙂

  12. ខាងញុមសុខបែបសប្បាយ ^_^

    • van_khea says:

      សួរមួយមើល៍ តើប្លងខ្ញុំនឹងមើលមកមានអ្វីត្រូវកែប្រែអត់?? មានអ្វីដែលមើលទៅ
      មិនសមឬមិនត្រូវ និយាយត្រង់ៗមកស្រួលខ្ញុំកែ។ អរគុណច្រើនដែលចំណាយពេល
      មកលេងផ្ទះខ្ញុំ

  13. Samady KS says:

    សួស្ដី ខ្ញុំ​មាន​ចម្ងល់​មួយ​ដែល​ពាក់​ព័ន្ធ​គណិត​វិទ្យា​ប៉ុន្តែ​ខ្ញុំ​ខ្ចិល​គិត​ច្រើន ចង់​ឲ្យ​លោក​ជួយ​តែ​ម្ដង​ទៅ។

    មាន​គេ​ចង់​ខ្ចី​លុយ​ខ្ញុំ 700$ ហើយ​ចង់​សង​ខ្ញុំ​វិញ​ក្នុង 1​ខែ= 100 (ទាំង​​​ដើម​ទាំង​ការ​) 100$ គេ​ត្រូវ​បង​ការ​ឲ្យ​ខ្ញុំ 5$ ឬ 50% ។ ដូច​នេះ៖
    ​លុយ​ដែល​គេ​ជំពាក់​ខ្ញុំ 700$ នេះ​តើ​ត្រូវ​បង់​ប៉ុន្មាន​ខែ? ហើយ​​បើ​ប្រាក់​​ស្មើ​នឹង 5% ហើយ​គេ​ចង់​បង ទាំង​ដើម​ទាំង​ចុង = 100$ ?
    សូម​ជួយ​ចែក​ឲ្យ​បាន​ច្បាស់​ជូន​ខ្ញុំ​ផង ព្រោះ​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​នោះ​គឺ ក្នុង​100$ ដែល​បង​រាល់​ខែ​ហ្នឹង តើ​ប្រាក់​ ការ ប៉ុន្មាន ប្រាក់​ដើម ប៉ុន្មាន? សូម​អគុណ​ទុក​ជា​មុន។

    ខ្ញុំ​អត់​ចេះ​សរសេរ​រូបមន្ដ excell ​ហើយ​ក៏​មិន​ចេះ​គណិត​វិទ្យា​ថែម​ទៀត​ផង… ដូច​នេះ​ខ្ញុំ​អត់​សូវ​ចេះ​គិត​ទេ។
    សូម​ជួយ​ផ្ដល់​ចម្លើយ តាម​អ៊ីមែល៍…

    • khea says:

      ហេហេអោយខ្ញុំគិតតិចខ្ញុំគិតខុសអីទៅ មិនខាតធំទៅហើយទេ 😀
      ខ្ញុំអ្នកគិតយ៉ាងហោចណាស់ក៏ទុកខ្លួនឯង 1% ដែរ ហេហេ ទំរាំអ្នកជំពាក់សងរូច
      ខ្ញុំក៏បានចំនេញដែរ ហេហេ 😀
      មិនអីទេ ចាំខ្ញុំជួយគិត សង្ស័យតែជាអ្នកបុគ្គលឹកធានាគារទេដឹង ??

    • មិន​ដឹង​ថា​ Samady អត់​ចេះ​មែន​ឬ​អត់​ចេះ​លេង​ទេ​។​ ហើយ​ការ​ប្រាក់​ ៥% មិន​មែន​៥០%​ទេ​មែន​ទេ​? ខាង​លើ​នោះ​សរសេរ​ខុស​ហើយ​ចឹង​។ ការ​ប្រាក់​មាន​ច្រើន​ប្រភេទ​ មាន​ការ​ប្រាក់​សមាស​…អី​ចឹង​។ ខ្ញុំ​មិន​ដឹង​ថា​ ម្ចាស់​លំហាត់​នេះ​ចង់​ឲ្យ​ប្រើ​តាម​រូប​មន្ត​អីទេ​។
      បើ​​ ១០០$ ការ​ ៥$ អញ្ចឹង​ ៧០០$ មួយ​ខែ​ការ​ ៣៥$​ហើយ​។ បើ​មួយ​ខែ​បង់​១០០$ មាន​ន័យ​ថា​​ សាច់​សង​ទឹក​ប្រាក់​ត្រឹម​តែ​ ៦៥$ (១០០$ – ៣៥$ = ៦៥$) ទេ​មែន​ទេ​? អញ្ចឹង​ដល់ខែ​​ទី​២ សាច់​ជំពាក់​ត្រឹម​តែ​ ៦៣៥$។

      សំនួរ​របស់​ខ្ញុំ​ចង់​សួរ​វិញ​ថា​ តើ​នៅ​ខែ​ទី​២ ចង់​ឲ្យ​ការប្រាក់​​ថិតថេរ​​នៅ​ ៣៥$​ ​ដដែល​ រឺ​ ក៏​ចង់​គិត​តាម​ ៥% នៃ​៦៣៥$ (៦៣៥ x ០.០៥ = ៣១.៧៥$) ? បើ​ខែ​ទី​២ យក​ការ​ប្រាក់​ ៣៥$ ដដែល​ អានឹង​ស្រួល​ទេ​, តែ​បើ​ខែ​ទី​២យក​ការ​ប្រាក់​ ៣១.៧៥$ អានឹង​ត្រូវ​ប្រើ​រូបមន្ត​ហើយ​។

  14. vankhea says:

    អីយ៉ាមានអ្នកប៉ែតតីហើយតើនែ!! ខ្ញុំថាទុកទាល់តែម្ចាស់គេតឿនបានធ្វើអាឡូវមាន
    ជួយហើយ ថ្ងៃនេះគិតប៉ាវឡាវ័នញ៉ាំលៀសម្ដង ញ៉ាំអត់??

  15. តាម​ធម្មតា​ខ្ញុំ​ឃើញ​ពូ​ៗ​មីង​ៗ​គាត់​ប្រើ​លក្ខ​ខណ្ឌ​ទី​១ដើម្បី​រក​ស៊ី​ចង​ការ​ប្រាក់​។ វិធី​នោះ​ចំនេញ​ម្ចាស់​បំណុល​ហើយ​មិន​ឈឺ​ក្បាល​ទៀត​។
    តាម​ល.ខ​ ទី​១ (ការ​ប្រាក់​៣៥$​ ថេរ​រៀង​រាល់​ខែ​) ត្រូវ​ប្រើ​រយៈ​ពេល​ ១១ខែ​ ដោយ​ខែ​ទី​១១ បង់​តែ​ ៨៥$ ជា​ការ​ស្រេច​ ។
    តាម​ល.ខ​ ទី​២ (ការ​ប្រាក់​ថយ​រៀង​រាល់​ខែ​) ត្រូវ​ប្រើ​រយៈ​ពេល​ ៩ខែ​ ដោយ​ខែ​ទី​៩​ បង់​តែ​ ៨៣$ ។

    ប្រហែល​​បង​ឃា​ឆ្លើយ​តប​នឹង​សាម៉ា​ឌី​តាម​អ៊ី​មែល​យូរ​ហើយ​មើល​ទៅ​ តែ​នេះ​ដោយ​អផ្សុក​ពេក​ ក៏​ឆ្លើយ​តប​លេង​ទៅ។ ត្បិត​អី​ខាន​កាន់​ប៊ិច​ធ្វើ​លំហាត់​គណិត​ប្រមាណ​ជា​២ឆ្នាំ​ហើយ​ ប្រហែល​ចំលើយ​នេះ​ខុស​ផង​មិន​ដឹង​! តើ​ចំលើយ​នេះ​ត្រូវ​ទេ​? ហេ​ៗៗ…

  16. ជំរាបសួរ បង kheavan ។តើបងសុខសប្បាយទេ? ខ្ញុំបាទជាអ្នកថ្មី សូមរាប់អានផងបានទេ? ខ្ញុំសូមបងថា តើបងរៀបសំនង់ស៊ីវិលនៅសាលាណាដែរ? ចំនែកខ្ញុំក៏រៀនសំនង់ស៊ីវិលដែរ គឺនៅ (NTTI) ។​ បើបងមិនយល់ទាស់ទេបងអាចចូលលេញ blog របស់ខ្ញុំបាន ។http://ouchheng.weebly.com ។ បើពេញចិត្ត ឬ មិនពេញចិត្តសូមមេត្តាអភ័យទោស ព្រោះទើបតែបង្កើតថ្មី ណាមួយមិនមែនជាអ្នកខាង IT ទេ។

    • kheavan says:

      បាទជំរាបសួរ ខ្ញុំសុខសប្បាយជាធម្មតាទេ អរគុណច្រើនដែលបានចូលេង 😀
      ហើយខ្ញុំសូមឆ្លើយនឹងសំនួរប្អូន សព្វថ្ងៃនេះខ្ញុំកំពុងរៀនវិស្វករសំណង់ស៊ីវិលនៅសកល
      វិទ្យាល័យស្ថាបត្យកម្មហាណូយប្រទេសវៀតណាម។ ហើយពាក្យ MTTI សរសេរពេញ
      ថាម៉េចវិញទៅ ???

  17. ញ៉ុមឃើញថា ដូចជាមានប្លក់ដែលលើកឡើងពីគណិតវិទ្យាច្រើនណាស់នៅក្នុងភូមិវើដប្រេសនេះ!
    រីករាយដែលបានស្គាល់អ្នកពូកែគណិតនៅទីនេះ! 😀

    • khea says:

      បាទរីករាយណាស់ដែលបានស្គាល់ ហិហិ
      ខ្ញុំអត់មានជាអ្នកខ្លាំងគណិតអីទេ តែខ្ញុំគ្រាន់តែជាអ្នកចូលចិត្តគណិតវិទ្យាគឺចូលចិត្តអានស្នាដៃអ្នកនិពន្ធ 😀

  18. ធម្មតាចូលចិត្តអី តែងតែពូកែខាងផ្នែកនឹង មែនអត់?

    • kheavan says:

      មិនប្រាកដទេ ដូចអ្នកចូលចិត្តមើលបាល់ទាត់ មិនប្រាកដថាទាត់បាល់ខ្លាំងនោះទេ ហិិ
      ដូចអ្នកចូលចិត្តហូបនំ ក៏មិនប្រាកដថាចេះធ្វើនំដែរ មិនចឹង 😀

  19. ហេ.. ប្រសព្វរកកន្លែងប្រៀបធៀបមែន។ ដូចញ៉ុមចឹង​ ចូលចិត្តមើលបាល់ទាត់ ប៉ុន្តែអត់ចេះទាត់បាល់(អត់ដែលលេង) ចូលចិត្ត ពត៌វិទ្យា(ice tea) តែរៀន​អត់ចេះ 😦

  20. khea says:

    ហិហិ ចេះតែរកនឹកទៅ ព្រោះថាខ្ញុំទើបទាត់បាល់ចាញ់គេកាលពីម្សិលមិញ គេស៊ីឡើងស្ពឹកមុខ

  21. The Angkor says:

    Hello Bro!
    Really good that you have idea to build a good blog like this. Especially is good for Khmer student they can learn online about math. 🙂

    Nice to know you. Don’t forget accept me in your facebook.
    Dina.

  22. សូមអភ័យទោសផងបងប្រុស ដោយសារការឆ្លើយនឹងសំនួររបស់យូរ។ ពាក្យថា NTTI មានន័យថា National Technical Training Institute (វិទ្យាស្ថានជាតិបណ្តុះបណ្តាលបចេ្ចកទេស)។ មានទីតាំងនៅជិតវត្តទឹកថ្លា។

  23. vankhea says:

    មិនអីរ៉េ បានចូលមកលេងនឹងគឺខ្ញុំសប្បាយចិត្តណាស់ទៅហើយ 😀

  24. keoserey says:

    បងឃា, ម៉េចញ៉ុមដោនឡូតអត់បានចឹង?

  25. khea says:

    សៀវភៅខាងលើគ្រាន់តែអាចមើលលេងទេ មិនអាចប្រើជាទូទៅបានទេព្រោះថាគេអត់ស្គាល់និមិត្តសញ្ញារបស់ខ្ញុំទេ ។

  26. អនាមិក says:

    It is great to u that u spent a lot of time on doing this site. And thanks for sharing your idea and your knowledge to others. But I think that the way that u did to find the last digit of a number is not so clear. Your answer is correct and your solution is either correct, but it seems that it is not clear. In fact, to find the last digit of a number, we have the real method for finding and it is really evident by writing one bye one. About your solutions, you only write n=4k+r, N=10k+x… and after that u conclude the answer. So what is the evident? It is easy to tell the evident, but if u don’t write, the corrector will think that u are not clear with your method.

  27. darika2 says:

    សួស្តីសិស្សច្បង! រីករាយដែលបានស្គាល់នៅភូមិវើតប្រេសនេះ 😀

  28. បុណ្យ ឧត្ដម(ITC) says:

    សួស្ដីបង ខ្ញុំចង់ទៅរៀននៅវៀតណាមផ្នែកសំនង់យ៉ាងម៉េចដែរបង ជួយណែនាំផងបង ។ជួនពរបងជួបតែសំនាងល្អ

  29. Yun Chenda says:

    ខ្ញុំពេញចិត្តណាស់

ទំលាក់ មួយចំលើយតប ទៅ អនាមិក បោះ​បង់​ការ​ឆ្លើយ​តប