ចំណេះដឹងនិងចំណេះធ្វើ !!!

03/18/2011

ចូលមើលប្លកអូន

Filed under: ស្នេហាខ្ញុំ — van khea @ 9:40 ព្រឹក

ចូលមើលប្លកអូន    ប្រិយមិត្តអ្នកផង   ក៏ចូលមើលដែរ

ខ្លះspeakរឿងរៀន    ខ្លះspeakរឿងញ៉ែ   អោយបងសឹងតែ

ប្រច័ណ្ឌទៅហើយ។

ចូលមើលប្លកអូន   commentផ្ទូនៗ    ចង់អោយអូនដឹង

ថារូបបងនេះ      នឹកស្ងួនព្រលឹង    យប់ថ្ងៃទន្ទឹង

​          ចង់តែជួបអូន។

ចូលមើលប្លកអូន        commentផ្ទួនៗ        ​​ចង់អោយអូនឆ្លើយ

ទោះមួយម៉ាត់ក្ដី          ស្ដីមកអូនអើយ           កុំធ្វើកន្តើយ

ឆ្លើយតែអ្នកផ្សេង ។

ចូលមើលប្លកអូន    សង្ឃឹមថាស្ងួន     មើលប្លកបងដែរ

ហេតុនេះបងសូម        សារភាពរឿងស្នេហ៍      សង្ឃឹមមាសមេ

អូនយល់ចិត្តបង ។

ផ្ញើរជូននារីម្នាក់ដែលមានខ្លួនក្នុងន័យនៃអត្ថបទខាងលើ  សង្ឃឹមថានាងនឹងបានយល់ពីក្ដីនឹករលឹករបស់ខ្ញុំ :D

 

08/09/2010

ស្នេហាខ្ញុំត្រូវគ្នាវិញហើយ

Filed under: ស្នេហាខ្ញុំ — van khea @ 4:43 ព្រឹក

ពិតជាសប្បាយចិត្តណាស់ កាលពីម្សិលមិញសុខៗស្រាប់តែភ្ញាក់ខ្លួនព្រើតតែម្ដងហើយ

សេចក្ដីនឹករលឹកមនុស្សម្នាក់ក្នុងបេះដូងដែលស្ទើរតែសល់តែស្លាកស្នាមដ៏ឈឺចាប់នោះ

ពេលនេះស្រាប់តែបានជាសះស្បើយវិញហើយ ដូចជាមនុស្សជាពីជំងឺចឹង ស្រស់ស្រាយ

មែនទែន។ ពីដំបូងខ្ញុំគិតថាតើនិស្ស័យពិតជាត្រូវបញ្ចប់ដោយបែបនេះមែនទេ​ ??

ពីមួយថ្ងៃទៅមួយថ្ងៃសេចក្ដីសង្ឃឹមទៅលើនិស្ស័យចេះតែតិចទៅៗ ក្នុងចិត្តចេះតែគិតថា

មនុស្សដែលខ្ញុំនឹករាល់ថ្ងៃមិនអាចត្រឡប់ក្រោយមិនរកខ្ញុំវិញទេ ខ្ញុំចេះតែបន្ទោសខ្លួនឯង

រាល់ថ្ងៃហេតុអ្វីក៏ខ្ញុំធ្វើអ្វីមិនដូចចិត្តសោះ គ្រាន់តែចង់មានអ្នកក្នុងបេះដូងម្នាក់ក៏ត្រូវបរាជ័យ

ចាប់តាំងពីដើមទីដូច្នេះសោះ។ រាល់ថ្ងៃចេះតែបៀមជាប់នូវភាពអាម៉ាស និងសេចក្ដីតូចចិត្ត

មិនលែងសោះ ។ តែខ្ញុំមិនបានបោះបង់ចោលទេ ខ្ញុំតែងតែលួចគិតក្នុងចិត្តថាខ្ញុំនៅមាននិស្ស័យ

នឹងគេនៅឡើង ពាក្យកុហកខ្លួនឯងនេះបានធ្វើអោយខ្ញុំមានភាពកក់ក្ដីក្នុងចិត្តខ្លះ រហូតមកដល់

ពេលនេះពាក្យកុហក់ខ្លួនឯងបានដុះចេញពន្លកបន្តិចវិញហើយ ដោយការដាក់ទានពីមនុស្ស

ដែលខ្ញុំរង់ចាំរាល់ថ្ងៃនោះ ។ គ្រាន់តែភាពសប្បាយនេះនៅមានព្រំដែននៅឡើយ តែទោះជា

យ៉ាងនេះក្ដីក៏ខ្ញុំអាចនិយាយថានិស្ស័យខ្ញុំពិតជាមិនទាន់អស់មែន ហើយខ្ញុំនឹងបន្តសេចក្ដីសង្ឃឹម

មួយនេះអោយបានយូរអង្វែង ខាំធ្មេញ​ សង្កត់ចិត្ត ទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏ខ្ញុំ

សុខចិត្តទ្រាំរហូតដល់ចេញលទ្ទផលចុងក្រោយដែរ ខ្ញុំឈប់ចុះចាញ់នូវអ្វីដែលខ្ញុំគិតថាគ្មាន

សង្ឃឹមនោះហើយ :D

សេចក្ដីស្នេហាខ្ញុំចំពោះគេមិនបានបាត់បង់បន្តិចសោះ តែក្ដីសង្ឃឹមវិញចេះតែបាត់ទៅបន្តិចម្ដងៗ

ឥឡូវសេចក្ដីស្នេហាខ្ញុំចំពោះគេកាន់តែកើនឡើង ហើយសេចក្ដីសង្ឃឹមក៏ចាប់ផ្ដើមមានវិញដែរ

នេះជាសំណាងខ្ញុំហើយមើលទៅ

កាលពីល្ងាចម្សិលមិញខ្ញុំបានលេងឆាតជាមួយមនុស្សដែលខ្ញុំនឹករាល់ថ្ងៃ ខ្ញុំសួរតើនៅខឹងនឹងខ្ញុំ

ទៀតទេ គេថាគេភ្លេចអស់ហើយរឿងពីមុន តែគេនៅចាំខ្ញុំដែរ :D

ម៉ូដ​ប្លក៖ Rubric។ ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.

តាមដាន

Get every new post delivered to your Inbox.

Join 40 other followers