ជាការពិតណាស់នៅពេលដែលអ្នកឈានចូលមកដល់ប្លករបស់ខ្ញុំ ចំពោះអ្នកដែលចង់ចេះគណិតវិទ្យា ប្រាកដជាមានសំនួរមួយចង់សួរថា
តើត្រូវរៀនយ៉ាងម៉េចដើម្បីអោយចេះគណិតវិទ្យាដូចគេដូចឯងដែរ បញ្ហានេះវាបានដកនៅក្នុងចិត្តអ្នករហូតមក ហើយថ្ងៃនេះខ្ញុំនឹងលើកយក
នូវវិធីខ្លះៗមកស្រាយបំភ្លឺក៏ដូចជាជាផ្លូវមួយសំរាប់អ្នក ឬបើកគោលជំហរថ្មីអោយអ្នកផងដែរ។
បើយើងនិយាយដល់បញ្ហាគណិតវិទ្យាមួយម៉ាត់គឺវាមានទូលំទូលាយណាស់ មានច្រើនរាប់មិនអស់ទេ ហេតុនេះខ្ញុំមានសំនួរមួយថាតើអ្នក
ពិតជាចង់រៀនគណិតវិទ្យាអោយចេះអស់មែនទេ? ចំនុចនេះគឺមានចំលើយតែពីរគត់គឺចង់ឬមិនចង់។
ឥឡូវខ្ញុំចាប់ផ្ដើមពីគណិតវិទ្យាផ្នែកវិសមភាពមុនគេ ។ វិសមភាពគឺជាផ្នែកមួយក្នុងគណិតវិទ្យាវិភាគ អត្ថន័យសំខាន់ៗរបស់វាគឺប្រៀបធៀប
តំលៃនៃកន្សោមពីរផ្សេងគ្នាហើយមានទំនាក់ទំនងគ្នាតាមរយៈអថេរផ្សេងៗ, ស្រាយបញ្ជាក់, រកតំលៃបរមា, រកចំនុចទាល់, រកភាពកើន, …
វិសមភាពត្រូវបានចែកចេញជាច្រើនផ្នែកខុសៗគ្នាដូចជាវិសមភាពនៃចំនួនពិត វិសមភាពនៃអនុគមន៍ វិសមភាពក្នុងត្រីកោណ … ។ល។
ឥឡូវខ្ញុំលើកយកចំនុចមួយចំនួនក្នុងវិសមភាពនៃចំនួនពិតមកធ្វើជាឧទាហរណ៍គំរូ
មុននឹងអ្នកឈានជើងចូលប្រឡូកក្នុងវិសមភាព អ្នកត្រូវដឹងពីចំនុចចាប់ផ្ដើម ចំនុចបន្ទាប់ ហើយនិងចំនុចត្រូវធ្វើ បីចំនុចនេះវាអាចអោយអ្នក
យល់នូវជំហានទាំងឡាយក្នុងការអនុវត្តន៍ទ្រឹស្ដីបទ រូបមន្ត ឬវិធីសាស្រ្ដផ្សេងៗ ។
- តើអ្នកត្រូវស្គាល់ចំនុចចាប់ផ្ដើមយ៉ាងដូចម្ដេច???
- ផ្ដើមពីចំនុចដំបូងបង្អស់គឺត្រូវស្គាល់រាល់ឈ្មោះ និងនិមិត្តសញ្ញាទាំងអស់ដែលប្រើប្រាស់ក្នុងវិសមភាព។
- របៀបប្រើប្រាស់របស់និមិត្តសញ្ញាទាំងនោះ
- បែងចែកនិមិត្តសញ្ញាទៅតាមក្រុមរបស់វា
- វិភាគលើការប្រែប្រួលនៃសញ្ញានីមួយៗដែលអាចកើតមាន
