ចំណេះដឹងនិងចំណេះធ្វើ !!!

10/22/2010

វប្បធម៌ទូទៅៈ សម្បត្តិទាំងបួនយ៉ាងរបស់មនុស្ស

Filed under: វប្បធម៌ទូទៅ — van khea @ 6:53 ព្រឹក

សំនួរៈ 1 តើសម្បត្តិទាំងបួនយ៉ាងរបស់មនុស្សមានអ្វីខ្លះ??

ចំលើយ

រួមមានៈ

រូបសម្បត្តិ  (ភ្នែកពីរ ច្រមុះមួយរន្ធច្រមុះពីរ ជើងពីរ ដៃពីរ ធ្មេញ32 ត្រចៀកពីរ x បី y មួយ …)

ចរិយាសម្បត្តិ (ឃើញចាស់ៗជិះកង់តាមផ្លូវ រើសដុំថ្មមួយគប់លេង ជាដើម ក្មេងល្អ)

ទ្រព្យសម្បត្តិ (ពាក់ច្រវាក់ក ខ្នោះដៃអាល័យស្នេហ៍ កាំភ្លើងតូចធំ ទាំងនេះក៏មនុស្សភាគច្រើនមិនសូវមានដែរ :D  …)

គុណសម្បត្តិ (ហ៊ានលោតទឹកស្ពានជ្រោយចង្វារ ចងក លោតពីលើផ្ទះថ្ម ទាំងនេះមនុស្សភាគច្រើនធ្វើមិនបានដូច :D )

សំនួរ 2 តើអ្វីជាទ្រព្យសម្បតិ្តដំបូងបង្អស់របស់មនុស្ស???

សំនួរទីពីរនេះញ៉ុមមិនទាន់ហ៊ានឆ្លើយទេទុកពិភាក្សាគ្នាមើលសិន :D

កាលពីប៉ុន្មានថ្ងៃមុននេះខ្ញុំបានចូលរួមក្នុងពិធីផឹកស៊ីតូចមួយ ហើយសំនួរនេះត្រូវបានចោទឡើង

ដើម្បីអោយអ្នកផឹកទាំងអស់ចែកគ្នាពិភាក្សា ចំលើយនីមួយៗសុទ្ធតែខុសៗគ្នា ហើយសុទ្ធតែមាន

អំណះអំណាងរៀងៗខ្លួន។ ម្នាក់ក៏ចាប់ផ្ដើមប្រកែកគ្នាយ៉ាងទ្រហឹងអឹងកងដូច អ្នកផឹកតាមភូមិចឹង

ហិហិ លុះដល់ចុងក្រោយចំលើយក៏បានលេចនូវចំនុចរួមមួយដែលទាំងអស់គ្នាសុទ្ធតែអាចយល់

ស្របតាម។ សំនួរនេះត្រូវបានឆ្លើយ :D

ឥឡូវនេះញ៉ុមចង់ដឹងនូវចំលើយដែលពិតឥតខ្ចោះពីអ្នកភូមិយើងវិញម្ដង :D

ម៉ូដ​ប្លក៖ Rubric។ ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.

តាមដាន

Get every new post delivered to your Inbox.

Join 40 other followers