នេះជាទីបីហើយនៃប្រវត្តិសាស្រ្ដពេលវេលាដែលធ្វើអោយយើងភ្ញាក់ផ្អើលជាមួយវាណាស់។ តើអ្នកចាប់អារម្មណ៍នៅថ្ងៃស្អែកនេះមានអ្វីពិសេសនៃពេលវេលាសំរាប់មនុស្សលោកទេ???
គឺថ្ងៃ ខែ និងឆ្នាំដែលមានលេខមួយច្រើនជាងគេលើកទី 1111 ម្ដងទៀតហើយ ![]()
ហើយអ្វីដែលកាន់តែពិសេសនោះគឺវាត្រូវនឹងថ្ងៃខួបកំណើតមិត្តភក្ដិខ្ញុំ កុំភ្លេចជួនពរមិត្តភក្ដិខ្ញុំផងណា
11/10/2011
វ៉ាន់ ឃា សូមស្វាគមន៍ថ្ងៃពិសេស (ថ្ងៃទី 11 ខែ 11 ឆ្នាំ 2011)
10/07/2011
យោបល់ខ្ញុំចំពោះការរៀនវិទ្យាសាស្រ្ដពិត
តើមានមនុស្សប៉ុន្មាននាក់ដែលចូលចិត្តគណិតវិទ្យា រូបវិទ្យា និងវិទ្យាសាស្រ្ដពិត??
ខ្ញុំដឹងថាប្រទេសមួយអាចអភិវឌ្ឍន៍ជឿនលឿនទៅបានគឺអាស្រ័យលើប្រជាពលរដ្ឋចេះគណិតវិទ្យា និងយល់ដឹងពីវិទ្យាសាស្រ្ដពិតបានច្រើន។ ហើយខ្ញុំដឹងទៀតថាគណិតវិទ្យាវាមានសារៈសំខាន់ណាស់នៅក្នុងសង្គម ដូចជាការគិតពីបញ្ជីចំនួលចំណាយ ការគិតពីរង្វាស់ខ្នាត់ រង្វាស់រង្វាល់ ជំនួញទិញ ដូរ … ។ ម្យ៉ាងវិញទៀតគណិតវិទ្យាអាចដុសខាត់ខួរក្បាលមនុស្សម្នាក់ៗអោយកាន់តែមុតស្រួចគឺ បានន័យថាចេះគិតគួររឿងផ្សេងៗបានរហ័សជាធម្មតា វាអាចធ្វើអោយមនុស្សចេះបែងចែកនូវរាល់បញ្ហាបានរហ័សហើយភាគច្រើនគឺត្រឹមត្រូវ ។ ទាក់ទងនឹងគណិតវិទ្យា ឬវិទ្យាសាស្រ្ដពិត ខ្ញុំមិនសូវដឹងច្រើនពីផលប្រយោជន៍វាទេ គ្រាន់តែដឹងខ្លះៗដែលគេនិយាយតៗគ្នាពីអ្នកដែលចេះដឹងពីមុនៗមកប៉ុន្នោះ។
ចំពោះខ្ញុំសព្វថ្ងៃត្រូវបានគេហៅថាអ្នកវក់នឹងគណិតវិទ្យាមួយរូបដែរ ជារៀងរាល់ថ្ងៃខ្ញុំតែមើលគណិតវិទ្យាផ្សេងៗ ដើម្បីបង្កើនចំណេះដឹងផ្នែកនេះ តែរៀនយូរទៅដូចជាគ្មានឃើញអីគួរអោយចាប់អារម្មណ៍សោះ ក្រៅពីការដោះស្រាយលំហាត់ តែងលំហាត់ ស្រាយទ្រឹស្ដីបទ គឺមិនឃើញយកទៅប្រើអីទៀតផង ក្រៅពីគណនាក្រឡាផ្ទៃ វាស់ប្រវែង បូក ដក គុណ ចែក ចង់ការប្រាក់ … ខ្ញុំគិតថាវាដូចពិបាកប្រើណាស់។ ម្យ៉ាងវិញទៀតគណិតវិទ្យាបើគិតអោយដល់គឺពិបាករៀនណាស់ ទំរាំតែយល់ពីបញ្ហាអ្វីមួយដែលគេបានលើកឡើងនោះ ហើយក្រោយពេលដោះស្រាយចេញហើយដូចជាអត់មានអីយកមកប្រើក្នុងសង្គមបានសោះ ជាក់ស្ដែងខ្ញុំបានតែងលំហាត់ដែលពិបាកៗជាច្រើន ក្រោយពេលគេរៀនហើយ ក៏ភ្លេចវិញបាត់ មិនដឹងថាប្រយោជន៍របស់វានៅត្រង់ណា? បែបគ្រាន់តែយកមកដោះស្រាយលំហាត់បន្តគ្នា ឬ ក៏ជាការអនុវត្តន៍លើរូបមន្តឬលើទ្រឹស្ដីបទណាមួយហើយមើលទៅ។ ខ្ញុំឃើញគេខំរៀនលំហាត់ពិបាកៗនៅក្នុងគណិតវិទ្យា បើតាមដែលខ្ញុំមើលឃើញក្រៅពីយកទៅប្រឡងប្រជែងសិស្សពូកែហើយ ដូចជាមិនឃើញគេយកទៅប្រើប្រាស់លើអ្វីផ្សេងទៀតទេ ។ ដូចជាការសង្ដេតមើលសិស្សពូកែគណិតវិទ្យារាល់ឆ្នាំជាដើម ពីមួយឆ្នាំទៅមួយឆ្នាំគឺមានសិស្សពូកែគណិតវិទ្យានឹងច្រើន តែក្រោយពេលប្រឡងសិស្សពូកែចប់ពួកគេក៏បោះបង់ចោលនូវចំណេះដឹងគណិតវិទ្យាដែលគេខំប្រឹងប្រែងស្រាវជ្រាវកន្លងមកអស់រលីង អ្នកខ្លះខំស្វែងរៀនគូថែមផង ស្រាវជ្រាវផង ទីបំផុតនៅតែត្រូវបោះវាចោលហើយចាប់យកជំនាញថ្មីសំរាប់ទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។ មួយទៀតខ្ញុំមានអារម្មណ៍ថាការស្រាវជ្រាវគណិតវិទ្យាគឺនាំអោយខាតពេលវេលាច្រើនខុសប្រក្រតី ក្រៅពីគ្រូបង្រៀនផ្នែកគណិតវិទ្យាទៅ ខ្ញុំដូចជាអត់ឃើញមានមុខជំនាញដែលប្រើគណិតវិទ្យាច្រើនទៀតទេ គឺមានន័យថាត្រូវបោះបង់ចោលគណិតវិទ្យាដែលចេះពីមុនសឹងថា 80 % ទៅហើយ ។
ចំនែកឯខ្ញុំសព្វថ្ងៃវិញមិនដឹងថាខ្លួនឯងស្រាវជ្រាវគណិតវិទ្យាដើម្បីអីផង ឃើញទំនេរក៏ចេះតែមើលពីនេះពីនោះលេងកែអផ្សុក ហើយចាំមើលថាតើវាអាចផ្ដល់អោយខ្ញុំវីញនូវអ្វីខ្លះ? ខ្ញុំគិតទៀតថាអារម្មណ៍អ្នករៀនគណិតវិទ្យាគឺមិនដូចគ្នាទេ តែសុទ្ធតែឈរលើមូលដ្ឋានរួមដូចគ្នា ហើយមូលដ្ឋានរួមនោះគឺមិនពិតប្រាកដទេ វាពិបាកនិយាយរៀបរាប់អោយដឹងណាស់ វាគ្រាន់តែជាអារម្មណ៍ម្យ៉ាងក្រោយពេលមើលសៀវភៅគណិតវិទ្យាហើយក៏លេចចេញនូវគំនិតវិទ្យាសាស្រ្ដនិយមតែម្ដង ។ ខ្ញុំប្រុងថាបោះបង់វាចោលដូចគេដូចឯងដែរ តែចេះតែមានអារម្មណ៍ស្ដាយ ដូចនេះក៏ចេះតែបន្តការស្រាវជ្រាវអត់មានទិសដៅ គ្មានកោះ គ្មានត្រើយចឹងរហូតទៅ ប្រហែលថ្ងៃណាមួយខ្ញុំក៏ត្រូវបោះបង់វាចោលដែរហើយ
តើការពិតគណិតវិទ្យាអាចជំរុញអោយអារម្មណ៍យើងឈានទៅរកវិទ្យាសាស្រ្ដនិយមដែរឬទេ?
ស្រាវជ្រាវគណិតវិទ្យាគឺដើម្បីប្រឡងសិស្សពូកែមែនទេ?
ស្រាវជ្រាវគណិតវិទ្យាគឺដើម្បីកែអផ្សុកមែនទេ?
តើអ្នកពិតជាត្រូវការចេះគណិតវិទ្យាគ្រប់បែបយ៉ាងមែនទេ?
តើអ្នកពិតជាបណ្ដោយអោយជីវិតរបស់អ្នកពោពេញទៅដោយអថេរមែនទេ?
ចំពោះខ្ញុំវិញ គឺខ្ញុំមិនយល់សោះថាហេតុអ្វីបានជាខ្ញុំចូលចិត្តគណិតវិទ្យាបែបនេះ? yab person
10/02/2011
តើត្រូវគិតយ៉ាងណា???
នេះជារឿងមួយដែលយើងគួរតែសប្បាយចិត្តហើយនិងត្រូវទទួលយកនូវរាល់ការពិត។
- តើអ្នកសប្បាយចិត្តយ៉ាងណាបើសិនជាគេសរសើរអ្នកថាអ្នកមានរូបរាងស្អាត ហើយសង្ហារទៀត??
09/01/2011
បើកទំព័រថ្មីជាមួយលំហាត់ស្វីត និងលំហាត់អនុគមន៍
អស់រយៈពេលជាច្រើនខែកន្លងមកខ្ញុំឃើញថា ប្លកខ្ញុំបានសង្កត់ធ្ងន់តែលើវិសមភាព ហើយមិនមានផុសនូវអោយជាលក្ខណៈទូទៅ ហេតុនេះខ្ញុំគិតថានឹងត្រូវផ្អាកផុសនូវគណិតវិទ្យាផ្នែកវិសមភាព ហើយងាកមកផុសនូវគណិតវិទ្យាពីរប្រភេទទៀតគឺគណិតវិទ្យាផ្នែកស្វ៊ីតនិងគណិតវិទ្យាផ្នែកអនុគមន៍។ ខ្ញុំដឹងថាអ្នកអានទាំងអស់មិនចូលចិត្តអានគណិតវិទ្យាទេ តែខ្ញុំនៅតែបន្តផុសគណិតវិទ្យាសំរាប់សិស្សពូកែជាច្រើនលំហាត់ ហេតុនេះខ្ញុំគិតថាប្រហែលជាធ្វើអោយអារម្មណ៍អ្នកអានទាំងអស់មានការធុញទ្រាន់យ៉ាងខ្លាំង តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ខ្ញុំនៅតែបន្តធ្វើដូច្នេះរហូត ព្រោះខ្ញុំចង់ជួយផ្សព្វផ្សាយគណិតវិទ្យាដល់ប្រជាពលរដ្ឋខ្មែរអោយកាន់តែទូលំទូលាយបន្ថែម។
ប្រសិនបើមិត្តអ្នកអានមានសំនូមពរ ឬចង់បញ្ចេញមតិរិះគន់ផ្សេងៗ ខ្ញុំនឹងព្យាយាមឆ្លើយតបនឹងកែប្រែរាល់កំហុសឆ្គងទាំងឡាយអោយងាកមករកផ្លូវត្រឹមត្រូវ និងអោយកាន់តែសុក្រិតថែមទៀត។
ហើយខ្ញុំក៏សូមអភ័យទោសផងដែរចំពោះប្រិយមិត្តដែលមិនចូលចិត្តអានឯកសារជាភាសាវៀតណាម ព្រោះថាប្លកខ្ញុំបានផុសនូវសៀវភៅគណិតវិទ្យាជាភាសាវៀតណាមជាច្រើនក្បាល បើសិនជាមិនចូលចិត្តឬមានមតិចង់កែតំរូវផ្សេងៗ សូមជួយជាយោបល់ខ្លះៗ ខ្ញុំនឹងកែប្រែលើចំនុចណាដែលគិតថាសមស្រប។
ចំពោះមិត្តអ្នកសិក្សាមួយចំនួនដែលបានដោនឡូដនូវសៀវភៅដែលខ្ញុំបានដាក់អោយដោនឡូដ ខ្ញុំដឹងថាប្រិយមិត្តចូលចិត្តអានឯកសារជាភាសាអង់គ្លេសជាង តែដោយសារខ្ញុំមិនអាចរកបានទៅតាមតំរូវការហេតុនេះខ្ញុំបានជំនួសដោយសៀវភៅភាសាវៀតណាមវិញ។ ហេតុនេះមិត្តអ្នកអានប្រកដជាជួបនូវបញ្ហាលំបាកច្រើនក្នុងការបកប្រែ ឬក៏ពាក្យគន្លិះផ្សេងៗ ។ ដូចនេះខ្ញុំអនុញ្ញាតអោយ call មកសួរខ្ញុំតាមរយៈ skype , phone and yahoo.com ដែលមិត្តអ្នកសិក្សាអាចទំនាក់ទំនងមកខ្ញុំតាមរយៈអស័យដ្ឋានដូចខាងក្រោមៈ
skype name: vankhea
yahoo mail: van_khea@yahoo.com
Phone: 016 333 71740
បញ្ជាក់ក្នុងមួយថ្ងៃខ្ញុំអនុញ្ញាតិអោយមិត្តអ្នកសិក្សាសួរមកខ្ញុំបានតែ 1ម៉ោង 30នាទីប៉ុណ្ណោះ គឺរៀងរាល់ម៉ោង 7.30 pm ដល់ 9.00 pm។
រិករាយនិងកិច្ចសហការណ៍គ្នាក្នុងការសិក្សា ពីខ្ញុំ វ៉ាន់ ឃា
08/19/2011
ស្អែកនេះមានលាភហើយខ្ញុំ ហាហា
ថ្ងៃស្អែកគឺជាថ្ងៃល្អមែន លោកអ្នកប្រហែលជាដឹងហើយមើលទៅ មិនបាច់ប្រាប់ទេ ![]()
តើខ្ញុំគិតចេញទៅច្រកមួយណាចេះ ព្រោះថាថ្ងៃស្អែកនឹងមានមនុស្សផឹកស្រាច្រើនណាស់ ប្រហែលជាមានទាំងស្រាសប្បាយចិត្តអបអរសាទរ និងមានទាំងស្រាខូចចិត្តត្បិតប្រឡងធ្លាក់ ពិតជាមានលាភធំហើយខ្ញុំ ហាហា
08/14/2011
លោកគ្រូភាសាខ្មែរ និងលោកគ្រូគីមីវិទ្យារបស់ខ្ញុំ
លោកគ្រូដែលញញឹមសែនស្រស់នៅជិតបំផុតនៃរួបថតនេះជាលោកគ្រូភាសាខ្មែររបស់ខ្ញុំកាលពីនៅវិទ្យាល័យគាត់មានឈ្មោះថា សាម៉េត ![]()
ហើយលោកគ្រូដែលនៅរាងឆ្ងាយបន្ថិចនៃរូបថតនេះជាលោកគ្រូគីមីវិទ្យារបស់ខ្ញុំកាលនៅវិទ្យាល័យ គាត់មានឈ្មោះថា សុភ័ក្រ ![]()
មើលគាត់ចុះសើចស្រស់ ញញឹមស្អាត ហើយសង្ហារទៀត ![]()
សិស្សដូចខ្ញុំសូមចាញ់សម្រស់គាត់ហើយ ។
រកស៊ីខាតនៅក្នុង facebook
ខំទៅរកស៊ីនៅfacebook អស់មួយសប្ដាហ៍ នឹកថាក្រោយលោចំណេញបានមួយកាកមួយសេន តែគិតចុះគិតឡើងបែជាខាតឡើងដំណំ

