ចំណេះដឹងនិងចំណេះធ្វើ !!!

03/23/2012

ដំណឹងល្អ!​ដំណឹងល្អ!

Filed under: ដំណឹង — van khea @ 5:38 ល្ងាច

លទ្ធផលនៃការប្រឡងសិស្សពូកែប្រចាំស.វិ.ស្ថាបត្យកម្មហាណូយ

ឆ្នាំនេះ (2011-2012)មាននិស្សិតខ្មែរជាច្រើននាក់បានចូលរួមប្រឡងសិស្សពូកែ Olympic នៅសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ។ ហើយឆ្នាំនេះអាចចាត់ចូលជាឆ្នាំនៃប្រវត្តិសាស្ត្រ ដែលធ្លាប់មានសំរាប់និស្សិតខ្មែរដែលកំពុងបន្តការសិក្សានៅវៀតណាមព្រោះថានិស្សិតខ្មែរយើងជាច្រើននាក់បានដណ្ដើមបានចំណាត់ថ្នាក់ល្អៗជាច្រើននាក់រាប់ចាប់ពីលេខមួយដល់លេខបី ព្រមទាំងលេខលើកទឹកចិត្ត។ ហើយនិស្សិតដែលបានប្រឡងជាប់រួមមាន 8 នាក់ដែលមានរាយឈ្មោះដូចខាងក្រោមៈ

1. យី មង្គល លេខ 1 ផ្នែក មេកានិចទ្រឹស្ដី ( Theoretical Mechanics)

2.  វ៉ាន់ ឃា លេខ 2 ផ្នែក គណិតវិទ្យាវិភាគ (Analysis)

3. ហោ លីហៀង លេខ 2 ផ្នែក មេកានិចទ្រឹស្ដី ( Theoretical Mechanics)

4. លឺ គុយតៀង លេខ 2 ផ្នែក ភាពជាប់នៃរូបធាតុ (Strength of materials )

5. ចាន់ វុត្ថា លេខ 3 ផ្នែក មេកានិចទ្រឹស្ដី ( Theoretical Mechanics)

6.គីម ចាន់សុធា លេខ 3 ផ្នែក  ភាពជាប់នៃរូបធាតុ (Strength of materials )

7. យ៉ុន ចាន់រី លេខ 3 ផ្នែក ពិជគណិត (Algebra)

8. សូត្រ សឿម រង្វាន់លើកទឹកចិត្ត ផ្នែក គណិតវិភាគ (Analysis)

ខាងក្រោមនេះជាបញ្ជីឈ្មោះអ្នកជាប់ចំណាត់ថ្នាក់ក្នុងការប្រឡងសិស្សពូកែប្រចាំសាលា

10/26/2011

សេចក្ដីជូនដំណឹង

Filed under: ដំណឹង — van khea @ 1:13 ល្ងាច

សុំទោសចំពោះបណ្ដាប្រិយមិត្តដែលបានគាំទ្រលើប្លកខ្ញុំកន្លងមក ដោយសារថ្មីៗនេះជំងឺខ្ញុំវាបានធ្វើទុក្ខកាន់តែធ្ងន់ឡើងៗ ដូចនេះខ្ញុំមិនបានផុសនូវចំណេះដឹងថ្មីៗជូនដល់ប្រិយមិត្តទាំងអស់ទេ។ ហើយខ្ញុំប្រហែលជាត្រូវផ្អាកការផុសមួយរយៈព្រោះថាបើតាមជំងឺខ្ញុំសព្វថ្ងៃ គឺខ្ញុំមិនអាចគិតរកនូវចំណេះដឹងថ្មីៗជូនដល់ប្រិយមិត្តទេ។ ខ្ញុំជូនដំណឹងជាមុនដូចនេះព្រោះដើម្បីកុំអោយប្រិយមិត្តចំណាយពេលមកលេងប្លកខ្ញុំហើយមិនមានអ្វីដែលថ្មីៗ ធ្វើអោយមានអារម្មណ៍អាក់ខានផ្សេងៗ ។ ខ្ញុំសន្យាថាក្រោយពេលជំងឺខ្ញុំជាសះស្បើយខ្ញុំនឹងបន្តរកនូវចំណេះដឹងថ្មីៗជូនដល់ប្រិយមិត្តទៀត។

​​​​​​​​​​​​​​​​​​ ពីខ្ញុំម្ចាស់ប្លក វ៉ាន់ ឃា

05/16/2011

និស្សិតខ្មែរម្នាក់បានជាប់ចំណាត់ថ្នាក់លើកទឹកចិត្ត

Filed under: ដំណឹង — van khea @ 11:15 ព្រឹក

កាលពីសប្ដាហ៍មុន មាននិស្សិតខ្មែរកំពុងរៀននៅវៀតណាមបានចូលរួមប្រឡងសិស្សពូកែអូឡាំពិកទូទាំងប្រទេសវៀតណាម។

និស្សិតទាំងបួនរូបនោះសុទ្ធតែប្រឡងលើមុខវិជ្ជាមេកានិចវិទ្យា ហើយម្នាក់ក្នុងចំនោមនិស្សិតទាំងបួនរូមនោះបានជាប់ចំណាត់ថ្នាក់

លើកទឹកចិត្ត។

នេះជាលទ្ធផលដ៏គួរអោយសប្បាយរីករាយចំពោះនិស្សិតខ្មែរយើងដែលកំពុងបន្តការសិក្សានៅតាមប្រទេសនានា ជាការពិតសំរាប់

និស្សិតដែលកំពុងបន្តការសិក្សានៅក្រៅប្រទេសគឺមានផលលំបាកច្រើនមិនអាចវាស់ស្ទង់បាន ហើយនិស្សិតម្នាក់ៗសុទ្ធតែមាន

បទពិសោធន៍ប្រឡងធ្លាក់ ឬក៏ប្រឡងសង​ ហើយមាននិស្សិតខ្លះទៀតរហូតដល់រៀនសងលើមុខវិជ្ជាមួយចំនួនទៀត ហើយក៏មាន

និស្សិតខ្លះទៀតរៀនត្រួតថ្នាក់ អាចដល់សាលាបញ្ឃប់ការសិក្សា (ដេញមកផ្ទះវិញ)។

ចំណែកនិស្សិតទាំងបួននាក់ខាងលើអាចឈានទៅដល់ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស នេះជាករណីដែលកំរមាន។

និស្សិតដែលបានប្រឡងជាប់ចំណាត់ថ្ងាក់លើកទឹកចិត្តមានឈ្មោះថា គីម ចាន់សុធា ជានិស្សិតកំពុងរៀននៅលកលវិទ្យាល័យស្ថាបត្យកម្ម

ហាណូយ។

ទាក់ទងសុំស្នេហ៍តាមរយៈ kimchansothear@yahoo.com

04/27/2011

ស្ប៉ាម

Filed under: ដំណឹង — van khea @ 4:49 ព្រឹក

ពេលខ្ញុំចូលមើលប្លកខ្ញុំម្ដងៗ ខ្ញុំបានឃើញខម៉ិននៅក្នុងស្ប៉ាមច្រើនសែនច្រើន មួយថ្ងៃដល់ទៅជាង 100 ស្ប៉ាម (150 ស្ប៉ាមយ៉ាងតិច)

តែចំនួនអ្នកចុចលើចំណងជើងនិមួយៗមានត្រឹមតែ 20​-​30​នាក់ប៉ុន្នោះក្នុងមួយថ្ងៃៗ ចុះតើគេចូលសរសេរខម៉ិននៅក្នុងស្ប៉ាមតាមរបៀប

ណាទៅវិញ? នេះជាចំងល់របស់ខ្ញុំ បើសិនជាមិត្តអ្នកអានដឹងខ្លះៗពីវាសូមជួយប្រាប់ខ្ញុំផង ហើយពិសេសទៅទៀតនោះគឺវិធីរាវាំងស្ប៉ាម

សូមអរគុណទុក្ខជាមុន :D

03/26/2011

សិស្សពូកែ អូឡាំពិក (ខ្មែរនៅវៀតណាម)

Filed under: ដំណឹង — van khea @ 2:31 ល្ងាច

នេះជាលើកដំបូងហើយដែលខ្មែរយើងកំពុងរៀននៅសកលវិទ្យាល័យស្ដាបត្យកម្មហាណូយទទួលបានចំណាត់ថ្នាក់សិស្សពូកែក្នុងសាលា

កាលពីប៉ុន្មានថ្ងៃមុននេះសាលាបានរៀបចំប្រឡងជ្រើសរើសពូកែទួទាំងសាលាដើម្បីចូលរួមប្រឡងសិស្សពូកែ IMO ទូទាំងប្រទេស

វៀតណាម ។ ការប្រឡងត្រូវបានចែកចេញជាច្រើនមុខផ្សេងៗគ្នា ហើយក្នុងនៅក៏មានខ្មែរយើងបានចូលរួមប្រឡងមុខវិជ្ជាមួយចំនួនដែរ

ដូចជា គណិតវិទ្យា ភាសាអង់គ្លេស និងមេកានិចវិទ្យា។

ពិតជាគួអោយត្រេកអរយ៉ាងខ្លាំងដោយលទ្ធផលចេញមកឃើញថាខ្មែរយើងចំនួនបីនាក់បានប្រឡងជាប់សិស្សពូកែទូទាំងសាលា។ នេះ

ជាលើកដំបូងហើយដែលខ្មែរយើងអាចធ្វើបាន។ និស្សិតទាំងបីនាក់មានឈ្មោះដូចខាងក្រោមៈ

+ យី  មង្គល ឆ្នាំទី 2 ជាប់ចំណាត់ថ្នាក់លេខ 2 លើមុខវិជ្ជា មេកានិចវិទ្យា

+ ហោ  លីហៀង នាំទី 2  ជាប់ចំណាត់ថ្នាក់លេខ 2 លើមុខវិជ្ជា មេកានិចវិទ្យា

+ ចាន់  វុត្ថា នាំទី 2 ជាប់ចំណាត់ថ្នាក់លេខ 4 លើមុខវិជ្ជា ភាសាអង់គ្លេស

និស្សិត យី មង្គល និង ហោ លីហៀង នឹងត្រូវចូលរួមប្រឡងសិស្សពូកែទួទាំងប្រទេសវៀតណាមក្នុងពេលឆាបៗខាងមុខនេះ  ហេតុនេះ

ខ្ញុំសង្ឃឹមថាអ្នកភូមិវើតប្រេសនឹងជូនពរនិស្សិតទាំងពីររួបនេះអោយទទួលបានជោគជ័យ។

03/24/2011

នៅវៀតណាមមានបាតុភូតុចំលែកកើតឡើង

Filed under: ដំណឹង — van khea @ 4:00 ល្ងាច

នៅវេលាម៉ោងប្រហែលជា 10h 15 នាទីយប់មិញនេះ ស្រាប់តែមានបាតុភូតុចំលែកមួយកើតឡើង។ នៅទីក្រុងហាណូយស្ទើគ្រប់ទីកន្លែង

ស្រាប់តែមានភាពរង្គើដល់អាគារ ដូចជាកើតមានការរញ្ជួយដីនៅត្រង់ណាមួយ។ បើតាមខ្ញុំគិតបាតុភូតុនេះប្រហែលជាកើតមានពីការ

រញ្ជួយដីនៅជប៉ុន ហើយវាបានដាលមកដល់ទីនេះ។ ពិតជាមានភាពភ័យអស់មួយស្របក តែការកើតឡើងនៃបាតុភូតុនេះមានរយៈពេល

ប្រហែលជាប្រាំនាទីក៏បានបញ្ចប់វិញ។

ខ្ញុំខំតែភ័យខ្លាចបាកអាគារ តែមិនដឹងជាត្រូវរត់ទៅណាព្រោះថាត្រង់ណាក៏រង្គើដូចៗគ្នា (ខ្លាចស្លាប់) :D

02/14/2011

ជូនដំណឹងដល់ប្រិយមិត្តដែលគាំទ្រប្លកខ្ញុំ

Filed under: ដំណឹង — van khea @ 10:53 ព្រឹក

ជូនដំណឹងដល់ប្រិយមិត្តដែលធ្លាប់គាំទ្រប្លករបស់ខ្ញុំ អោយបានជ្រាបថា៖

កាលពីដើមឆ្នាំ 2011 យើងខ្ញុំបានតែងនូវទ្រឹស្ដីបទគណិតវិទ្យាចុងក្រោយមួយ ដែលខ្ញុំបានដាក់ឈ្មោះវិសមភាពនោះថា វិសមភាព

2010.12 វ៉ាន់ ឃា ។ ដោយសារការស្រាយបញ្ជាក់បែបខ្វះការពិចារណា បានធ្វើអោយទ្រឹស្ដីបទនេះមានកំហុសទាំងស្រុង ហេតុនេះសំរាប់

មិត្តអ្នកសិក្សាដែលបានចំឡងលំហាត់ ឬ ដោនឡូដនូវសៀវភៅលំហាត់គណិតវិទ្យាដែលនិយាយពីវិសមភាព 2010.12 វ៉ាន់ ឃា

ទាំងអស់ សូមកុំយកទៅប្រើប្រាស់ ព្រោះថាទ្រឹស្ដីបទនោះគឺមិនត្រឹមត្រូវទេ ហើយយើងខ្ញុំនឹងលុបចោលនូវអ្វីដែលខ្ញុំបានសរសេរទាក់ទង

ទៅនឹងវិសមភាព 2010.12 វ៉ាន់ ឃា ទាំងអស់។

សូមបញ្ជាក់ជាថ្មីម្ដងទៀត ទ្រឹស្ដីបទវិសមភាព 2010.12 គឺជាទ្រឹស្ដីបទខ្វះសម្មតិកម្ម ហេតុនេះសូមមិត្តអ្នកសិក្សាដែលបានចំឡង

ឬដោនឡូដសៀវភៅនោះ សូមបោះវាចោលកុំយកទៅសិក្សាអោយសោះ ។

ខ្ញុំបាទសូមអភ័យទោសនូវរាល់កំហុសឆ្គងដែលកើតមានដោយមិនដឹងខ្លួនទាំងប៉ុន្មាន នាពេលកន្លងមកនេះ ខ្ញុំបាទពិតជាមានអារម្មណ៍

ថាខ្មាស់ខ្លួនឯងយ៉ាងខ្លាំង ដោយសារតែការស្រាយបញ្ជាក់បែបខ្វះការពិចារណា នូវវិសមភាព 2010.12 វ៉ាន់ ឃា ។

ហើយចំនែកវិសមភាពផ្សេងៗ គឺអាចយកទៅសិក្សាបានមិនមានបញ្ហាទេ  តែលើកលែងតែ វិសមភាព 2010.12 វ៉ាន់ ឃា។

ខ្ញុំបាទសូមលុបវាចេញចាប់ពីថ្ងៃនេះតទៅ។

ទ្រឹស្ដីបទដែលខុសនេះត្រូវបានចែងដូចខាងក្រោមៈ

គេអោយ a, b, c, p, q ជាចំនួនពិតវិជ្ជមានផ្ទៀងផ្ទាត់ abc=1 ។ តាង m, n ជាពីរចំនួនពិតវិជ្ជមានផ្ទៀងផ្ទាត់ \displaystyle mn\geq 1 និង \displaystyle m\in \biggl[\frac{2}{3} , \frac{2n-1}{2n}\biggl]\bigcup [1, +\infty) ។ នោះគេបានៈ

\displaystyle \frac{a^m}{\sqrt[n]{pb+qc}}+\frac{b^m}{\sqrt[n]{pc+qa}}+\frac{c^m}{\sqrt[n]{pa+qb}}\geq \frac{3}{\sqrt[n]{p+q}}

សង្ឃឹមថាមិត្តអ្នកសិក្សាទាំងអស់នឹងផ្ដល់នូវការអធ្យាស្រ័យនូវកំហុសឆ្គងមួយនេះ :D

ទំព័រ បន្ទាប់ »

ម៉ូដ​ប្លក៖ Rubric។ ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.

តាមដាន

Get every new post delivered to your Inbox.

Join 40 other followers