12/12/2010
09/08/2010
មាននិស្សិតចំនួន10រូបត្រៀមនឹងទទួលលិខិតសរសើរ
ថ្ងៃនេះខ្ញុំជូនដំណឹងល្អមួយដល់បងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុក
លទ្ធផលបំណាច់ឆ្នាំ 2009-2010 បានចេញមកហើយ ឃើញថានិស្សិតនៅសកលវិទ្យា
ល័យស្ថាបត្យកម្មហាណូយចំនួនបីនាក់ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងថ្នាក់ ហើយ
ចំនែកអ្នកដែលនៅសល់សុទ្ធតែជាប់ក្នុងតារាងកិត្តិយសទាំងអស់និយាយរួមមានអ្នកខ្លះ
ជាប់លេខពីរ លេខបី លេខបួន គ្មានអ្នកធ្លាក់ចំណាត់ថ្នាក់លេខប្រាំទេ ពិតជាពិសេសមែន
ហើយបញ្ជីឈ្មោះឥឡូវនេះបានធ្លាក់មកដល់ដៃខ្ញុំហើយ ឃើញថាឆ្នាំសិក្សា 2009-2010
កន្លងទៅនេះមាននិស្សិតចំនួន បួន នាក់ទទួលបាននិទ្ទេសល្អណាស់ ហើយចំនួន ប្រាំមួយ
នាក់ទៀតទទួលបាននិទ្ទេសល្អ ។
បណ្ដានិស្សិតទាំង 10 នាក់នេះនឹងត្រូវទទួលលិខិតសរសើរពីស្ថានទូតសំរាប់ឆ្នាំ 2010-2011
ខាងមុខនេះ។ ហើយនិស្សិតដែលទទួលបានពិន្ទុខ្ពស់ៗនេះគឺមាន
អ៊ាន ធារៈ បច្ចុប្បន្នជានិស្សិតឆ្នាំទី 4 (មិនទាន់ដឹងពិន្ទុ) ថ្នាក់ 2007X2
ឃួន រតនា បច្ចុប្បន្នជានិស្សិតឆ្នាំទី3 ទទួលបាន 3,35 ពិន្ទុ ថ្នាក់ 2008X2
វ៉ាន់ ឃា បច្ចុប្បន្នជានិស្សិតឆ្នាំទី 3 ទទួលបាន 2,88 ពន្ទុ ថ្នាក់ 2008X2
វង់ សុវណ្ណារ៉ា បច្ចុប្បន្នជានិស្សិតឆ្នាំទី 3 ទទួលបាន 3,17 ពិន្ទុ ថ្នាក់ 2008D2
លាក់ សេត បច្ចុប្បន្នជានិស្សិតឆ្នាំទី 3 ទទួលបាន 3,06 ពិន្ទុ ថ្នាក់ 2008D2
ចាន់ វុត្ថា បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 3,16 ពិន្ទុ ថ្នាក់ 2009X2
ខយ ប៊ុនថាវ បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 2,61 ពិន្ទុ ថ្នាក់ 2009X2
ហោ លីហ៊ាង បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 3,45 ពិន្ទុ ថ្នាក់ 2009X3
គីម ចាន់សុធា បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 3,35 ពិន្ទុ ថ្នាក់ 2009X3
យី មង្គល បច្ចុប្បន្នជានិស្សិតឆ្នាំទី 2 ទទួលបាន 3,39 ពិន្ទុ ថ្នាក់ 2009X2
និស្សិតដែលមានឈ្មោះខាងលើនឹងត្រូវទទួលលិខិតសរសើរពីឯកអគ្គរាជទូតខ្មែរប្រចាំ
ទីក្រុងហាណូយ នៅពេលឆាប់ៗខាងមុខនេះ
សូមនិយាយអួតតិចចុះ
កាលពីមុនគ្រាន់តែលឺថានិស្សិតខ្មែរគ្រូៗគាត់មិនចង់ទាំងមើលមុខផង គាត់ធ្វើសកម្មភាព
មកបែបជាលក្ខណៈមើលងាយខ្មែរតែម្ដង ព្រោះថាអោយតែនិស្សិតបរទេសគឺភាគច្រើន
នៅបាតតារាងតែម្ដង អ្នកដែលបានចំណាត់ថ្នាក់ល្អបំផុតត្រឹមលេខចន្លោះ 10-20 ប៉ុន្នឹង
តែមកដល់ឆ្នាំ 2008 រហូតបច្ចុប្បន្ននេះ និស្សិតខ្មែរបានក្លាយទៅជាចំនុចចាប់អារម្មណ៍ពី
សំនាក់លោកគ្រូ អ្នកគ្រូវិញម្ដងហើយ ព្រោះថាខ្មែរយើងឥឡូវមិនចាញ់វៀតណាមទៀតទេ
ខ្ញុំសង្កេតឃើញថារយៈពេលពីរឆ្នាំចុងក្រោយនេះ និស្សិតខ្មែរមានការស្ទុះស្ទារក្នុងការរៀន
សូត្រច្រើន ដែលធ្វើអោយមានការចាប់អារម្មណ៍ពីសំនាក់លោកគ្រូ អ្នកគ្រូ និស្សិតខ្មែរ និង
និស្សិតវៀតណាមយ៉ាងខ្លាំង
ឥឡូវខ្មែរយើងលែងនៅបាតតារាងទៀតហើយ ហិហិ គេឃើញក៏លេងហ៊ានមើលងាយទៀត
ដែរ
នេះជាពត៌មាននៅសាលាខ្ញុំទេ ចំនែកសាលាផ្សេងខ្ញុំមិនទាន់ដឹងច្បាស់ថាអាចទទួលបានពិន្ទុ
ល្អដូចសាលាខ្ញុំដែរឬទេ ??
09/04/2010
08/25/2010
08/22/2010
Call ទូរស័ព្ទរ៉ឺងៗ សួរគ្រូនាយក
ថ្ងៃនេះខ្ញុំបានតេទូរសព្ទទៅសួរលោកគ្រូនាយកវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន ដែលមាន
ទីតាំងនៅភូមិ លឹង្គ ឃុំ អង្គររាជ្យ ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង
អាឡូជំរាបសួរលោកគ្រូ ខ្ញុំវ៉ាន់ ឃាកំពុងនិយាយ
អូ! ឃា យ៉ាងម៉េចសុខសប្បាយទេ ??
បាទ, លោកគ្រូខ្ញុំសុខសប្បាយជាទេ ចុះលោកគ្រូវិញសុខសប្បាយជាទេ ??
មិនអីទេ ខ្ញុំក៏សុខសប្បាយដែរ
អត់ទោសលោកគ្រូ! ខ្ញុំចង់សួរលោកគ្រូពីបញ្ហាសាលាយើងឥឡូវយ៉ាងម៉េចដែរ ?? ហើយលទ្ទផល
បាកឌុបឆ្នាំនេះសិស្សប្រឡងជាប់ច្រើនទេ ??
អើឃា! សាលាយើងកាន់តែវិវឌ្ឍទៅមុខហើយ ហើយឆ្នាំនេះសាលាយើងប្រឡងបានពិន្ទុល្អជាង
ឆ្នាំមុនច្រើនណាស់ ។ ឆ្នាំនេះសិស្សសាលាយើងប្រឡងជាប់ជាង 98% ក្នុងនោះមាននិទ្ទេស B ពីរ
នាក់ និទ្ទេស C 21 នាក់ និទ្ទេស D 51 នាក់ និទ្ទេស E 26 និង និទ្ទេស F 2 ។
អូ! ពិតជាពិសេសមែនវិទ្យាល័យយើងឥឡូវនេះ ហេហេ
វិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនជាវិទ្យាល័យមួយដែលទើបនឹងកើតឡើងកាលពីឆ្នាំ 1999 គិតទៅ
ប្រហែលជាជាង 10 ឆ្នាំហើយ។
កាលពីឆ្នាំមុនវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនបានប្រឡងជាប់ជាង 98% ដែរតែមានសិស្សប្រឡងធ្លាក់
ចំនួន 6 នាក់ ហើយឆ្នាំនេះមានសិស្សចំនួន 2 នាក់ប្រឡងធ្លាក់:D ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ
លោកគ្រូអ្នកគ្រូកាន់តែមានបទពិសោធន៍ខ្ពស់ក្នុងការបង្រៀនសិស្សហើយ ខ្ញុំពិតជាសប្បាយចិត្ត
ណាស់ ដែលបានឃើញអតីតៈវិទ្យាល័យខ្លូនប្រឡងបានលទ្ធផលល្អបែបនេះ ហេហេ
តិចឆ្នាំក្រោយប្រឡងជាប់បាន 100% ទៅមិនដឹងយ៉ាងណាទេ ??
08/14/2010
សមមុខប្លកខ្ញុំណាស់
មកដល់ថ្ងៃនេះខ្ញុំសង្កេតឃើញថាមិនតិចជាង 10 នាក់ទេជារៀងរាល់ថ្ងៃដែលមាន
អ្នកគាំទ្រដល់ប្លកខ្ញុំ នេះពិតជារឿងគួរអោយសប្បាយចិត្តណាស់សំរាប់ខ្ញុំជាម្ចាស់
ប្លក ហើយខ្ញុំក៏បានសង្កេតមើលទៀតថាមានវាចារក៏មិនច្រើនជា 5 ដែរជារៀងរាល់
សប្ដាហ៍ដែលអ្នកចូលមកដល់ហើយបានបន្សល់ទុកនៅទីនេះ ខ្ញុំក៏មានភាពសប្បាយ
ចិត្តដែរ
ការថយចុះជាលំដាប់នូវអ្នកចូលទស្សនានេះប្រហែលជាអ្វីខ្ញុំកំពុងសរសេរនូវអ្វីដែលគេ
មិនត្រូវការហើយមើលទៅ ហេហេ
អាឡូវនេះខ្ញុំដូចជាគិតរកគំនិតថ្មីមកកែប្រែចំនុចមួយចំនួនឡើងវិញតែមិនដឹងថាត្រូវកែ
ពីណាទៅណាទេ មានតែត្រូវប្ដូរគោលការណ៍ពីសរសេរទៅឈប់សរសេរវិញល្អជាង
ហើយខ្ញុំសូមអរគុណដល់អ្នកដែលបានចូលមកលេងប្លកខ្ញុំជារៀងរាល់ថ្ងៃនេះ
ខ្ញុំពិតជារីករាយនឹងទទួលនិងស្វាគមន៍ចំពោះអ្នកទាំងអស់គ្នាដែលបានចូលមកដល់
ផ្ទះខ្ញុំ ហើយបើមានអ្វីដែលអាចអោយខ្ញុំជួយខ្ញុំនឹងព្យាយាមជួយអ្នកជានិច្ច
06/04/2010
កំនត់ហេតុ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ការបញ្ចប់ឆ្នាំសិក្សា 2009~2010
ព្រឹកថ្ងៃ សុក្រ ទី 04 ខែ 06 ឆ្នាំ 2010 ខ្ញុំបានបញ្ចប់ឆ្នាំសិក្សា 2009 – 2010 ជាស្ថាពរ។
ហាណូយ ថ្ងៃទី 04 ខែ 06 ឆ្នាំ 2009~2010
~~~~~~~~~~~~~~~~~~~
###
~~~~~~~~~~~~~~~~~~~~
ហត្ថលេខានិងត្រា វ៉ាន់ ឃា
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~
~~~~
~





