ចំណេះដឹងនិងចំណេះធ្វើ !!!

ចែកគ្នាចេះ ចែកគ្នាដឹង ចែកគ្នា…

បើកទំព័រថ្មីជាមួយលំហាត់ស្វីត និងលំហាត់អនុគមន៍

Posted by van khea ​នៅ 09/01/2011

អស់រយៈពេលជាច្រើនខែកន្លងមកខ្ញុំឃើញថា ប្លកខ្ញុំបានសង្កត់ធ្ងន់តែលើវិសមភាព ហើយមិនមានផុសនូវអោយជាលក្ខណៈទូទៅ ហេតុនេះខ្ញុំគិតថានឹងត្រូវផ្អាកផុសនូវគណិតវិទ្យាផ្នែកវិសមភាព ហើយងាកមកផុសនូវគណិតវិទ្យាពីរប្រភេទទៀតគឺគណិតវិទ្យាផ្នែកស្វ៊ីតនិងគណិតវិទ្យាផ្នែកអនុគមន៍។ ខ្ញុំដឹងថាអ្នកអានទាំងអស់មិនចូលចិត្តអានគណិតវិទ្យាទេ តែខ្ញុំនៅតែបន្តផុសគណិតវិទ្យាសំរាប់សិស្សពូកែជាច្រើនលំហាត់ ហេតុនេះខ្ញុំគិតថាប្រហែលជាធ្វើអោយអារម្មណ៍អ្នកអានទាំងអស់មានការធុញទ្រាន់យ៉ាងខ្លាំង តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ខ្ញុំនៅតែបន្តធ្វើដូច្នេះរហូត ព្រោះខ្ញុំចង់ជួយផ្សព្វផ្សាយគណិតវិទ្យាដល់ប្រជាពលរដ្ឋខ្មែរអោយកាន់តែទូលំទូលាយបន្ថែម។

ប្រសិនបើមិត្តអ្នកអានមានសំនូមពរ ឬចង់បញ្ចេញមតិរិះគន់ផ្សេងៗ ខ្ញុំនឹងព្យាយាមឆ្លើយតបនឹងកែប្រែរាល់កំហុសឆ្គងទាំងឡាយអោយងាកមករកផ្លូវត្រឹមត្រូវ និងអោយកាន់តែសុក្រិតថែមទៀត។

ហើយខ្ញុំក៏សូមអភ័យទោសផងដែរចំពោះប្រិយមិត្តដែលមិនចូលចិត្តអានឯកសារជាភាសាវៀតណាម ព្រោះថាប្លកខ្ញុំបានផុសនូវសៀវភៅគណិតវិទ្យាជាភាសាវៀតណាមជាច្រើនក្បាល បើសិនជាមិនចូលចិត្តឬមានមតិចង់កែតំរូវផ្សេងៗ សូមជួយជាយោបល់ខ្លះៗ ខ្ញុំនឹងកែប្រែលើចំនុចណាដែលគិតថាសមស្រប។

ចំពោះមិត្តអ្នកសិក្សាមួយចំនួនដែលបានដោនឡូដនូវសៀវភៅដែលខ្ញុំបានដាក់អោយដោនឡូដ ខ្ញុំដឹងថាប្រិយមិត្តចូលចិត្តអានឯកសារជាភាសាអង់គ្លេសជាង តែដោយសារខ្ញុំមិនអាចរកបានទៅតាមតំរូវការហេតុនេះខ្ញុំបានជំនួសដោយសៀវភៅភាសាវៀតណាមវិញ។ ហេតុនេះមិត្តអ្នកអានប្រកដជាជួបនូវបញ្ហាលំបាកច្រើនក្នុងការបកប្រែ ឬក៏ពាក្យគន្លិះផ្សេងៗ ។ ដូចនេះខ្ញុំអនុញ្ញាតអោយ call មកសួរខ្ញុំតាមរយៈ  skype , phone and yahoo.com ដែលមិត្តអ្នកសិក្សាអាចទំនាក់ទំនងមកខ្ញុំតាមរយៈអស័យដ្ឋានដូចខាងក្រោមៈ

skype name: vankhea

yahoo mail: van_khea@yahoo.com

Phone: 016 333 71740

បញ្ជាក់ក្នុងមួយថ្ងៃខ្ញុំអនុញ្ញាតិអោយមិត្តអ្នកសិក្សាសួរមកខ្ញុំបានតែ 1​ម៉ោង 30​នាទីប៉ុណ្ណោះ គឺរៀងរាល់ម៉ោង 7.30​ pm ដល់ 9.00​ pm។

រិករាយនិងកិច្ចសហការណ៍គ្នាក្នុងការសិក្សា ពីខ្ញុំ វ៉ាន់ ឃា :D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 40 other followers