តើគួរតែបោះបង់ចោលការនិពន្ធគណិតវិទ្យានេះចោលទេ?
Posted by van khea នៅ 07/26/2011
តើត្រូវតែបោះបង់ចោលការនិពន្ធគណិតវិទ្យានេះចោលទេ? នេះជាសំនួរដំបូងដែលត្រូវដាក់ចេញ
ថ្ងៃនេះគេនាំគ្នាអួតគ្នារឿងពិន្ទុប្រឡងរៀងៗខ្លួន ក្រោយពីស្ដាប់ពិន្ទុគេហើយដូចជាខ្មាស់ខ្លួនឯងតែម្ដង គឺថាពិន្ទុរបស់គេសុទ្ធតែល្អៗ សុទ្ធតែលើនិទ្ទេស C ឡើងទៅរាប់ចាប់ពីនិទ្ទេស A B C D F។
ចំនែកពិន្ទុខ្ញុំវិញរាប់ចាប់តាំងពីឆ្នាំទី 1 ដល់ពេលឥឡូវគឺបាន D ចំនួនប្រាំមុខវិជ្ជាហើយ ខ្មាស់គេណាស់ខ្ញុំព្រោះតែរឿងឆ្លៀតមើលគណិតវិទ្យានេះ បើសិនខ្ញុំនៅតែបន្តមើលគណិតវិទ្យាទៀតនោះប្រហែលជានៅមានមុខវិជ្ជាច្រើនទៀតនឹងត្រូវបាននិទ្ទេស D ទៀត។ ដូចនេះសំនួរដែលចោទសួរឡើងនេះគឺត្រូវតែមានចំលើយមួយយ៉ាងសមស្រប។ តែខ្ញុំដូចជាមានការស្ទាក់ស្ទើរនឹងការសំរេចចិត្តថាឈប់នេះ


អនាមិក បាននិយាយ
បើបងឈប់ពិតជាគួរអោយស្តាយណាស់!
អនាមិក បាននិយាយ
you are a gold why afraid fire