ខូចចិត្តព្រោះ scribd.com
Posted by van khea នៅ 06/29/2011
ដោយសារឃើញវែបសាយថ៍ Scribd.com នឹងអាចប្រើប្រាស់ដោយអាប់ឡូដឯកសារនានាចូលបាន ខំប្រឹងអាប់ឡូដឯកសារមួយចំនួនធំ
ដល់ពេលឥឡូវស្រាប់តែ scribd.com ត្រូវបានបិទភឹង។ ឯកសារខ្ញុំដែលនៅលើផ្ទាំងអ៊ីធឺណេតក៏ត្រូវចប់ភឹងទៅតាម scribd. com ដែរ
មិនហ៊ានទុកឯកសារក្នុងកុំព្យួទ័រទេ ខ្លាចវាច្រើនពេកស៊ីស្ប៉េសច្រើន ខ្លាចកុំព្យូទ័រដើរយឺត លេងហ្គេមមិនកើតខំប្រឹងសរសេរឯកសារទាំងនោះ
យកទៅអាប់ឡូដចូល scribd.com អាឡូវស្រាលទាំងកុំព្យួទ័រ ស្រាលទាំងខ្លូនទៀត។ បើដឹងថាវែបសាយថ៍មួយនឹងចឹងខ្ញុំមិនខ្ចីយកឯកសារ
ខ្ញុំទៅប្រថុយអោយបាត់បង់អស់អាលីងចឹងសោះ។
នៅសល់តែកូដក្នុង scribd.com តែមិនដឹងថាត្រូវធ្វើម៉េចទើបអាចបំលែងវាអោយទៅជាឯកសារ ហើយទាញយកមកវិញបានសោះ។ ខូចចិត្ត
អង្គុយរអ៊ូតែម្នាក់ឯង ដូចមនុស្សស្ទើរ


Samady KS បាននិយាយ
ហាហាហា ខ្ញុំមានបទពិសោធន៍ច្រើនណាស់ជាមួយពួក Online storage ហ្នឹង ឥឡូវគួប្រើវេបសាយណាដែលល្បីៗទៅ សម្រាប់រួបភាពនិងវីដេអូសូមប្រើ photosbucket ចំណែកឯកសារធំៗទ្រង់ទ្រាយ rar ឬផ្សេងៗទៀតសូមប្រើ Mediafire វិញ។
vankhea បាននិយាយ
អរគុណ បើដឹងថាមានបទពិសោធន៍ចឹងខ្ញុំសួរតាំងពីយូរ តែអាឡូវខូចការហើយនឹង
Sopheak.P បាននិយាយ
download កើតតើ!
វិចូច បាននិយាយ
«សុំសួរមួយលោកគ្រូ! ម៉េចអត្ថបទខាងលើ សរសេរចាំបាច់ចុះបន្ទាត់ច្រើនដងម៉េះ? កថាខណ្ឌតែបន្តិចហ្នឹង?»
ហើយគេបិទម៉េចទៅ? ខ្ញុំចូលឃើញហ្នឹង?
vankhea បាននិយាយ
អត់ដឹងថាត្រូវឆ្លើយម៉េចទៀត ហិហិ ធម្មតាពេលខ្ញុំសរសេរទៅមុខៗក៏ដល់ព្រំដែនម្ខាងទៀត ចឹងហើយខ្ញុំក៏ចុចទំលាក់អោយនៅ
ខាងក្រោមវិញទៅ ដល់មើលទៅដូចចុះបន្ទាត់ច្រើនដងចឹង
Samady KS បាននិយាយ
មកពីសរសេរមិនចុច Space ( ចន្លោះមើលមិនឃើញ)។ បើប្រើ ស្ពេសមើលមិនឃើញនោះ ពេលដល់ចុងបន្ទាប់វា នឹងតម្រឹមអោយយើងស្រាប់ តាមពាក្យតាមឃ្លារ
វិចូច បាននិយាយ
បាទ! គឺត្រូវប្រើចន្លោះមើលមិនឃើញ។ http://www.youtube.com/watch?v=d8kV1WD9OwE
vankhea បាននិយាយ
អរគុណចាំមើលសរសេរលើកក្រោយ គិតថានឹងសរសេរអោយត្រឹមត្រូវតាមច្បាប់កថាខណ្ឌខ្មែរយើងម្ដង hihi
ខ្ញុំចែករំលែក បាននិយាយ
ខ្ញុំនិយាយតាមត្រង់ ធុញហ្មងពេលឃើញគេដាក់ឯកសារឲ្យទាញយកតាម scrib.com ព្រោះវាទាមទារឲ្យចុះឈ្មោះ facebook ឯណាឯណីណោះឆ្កុយ។
vankhea បាននិយាយ
អរ តាមការពិតខ្ញុំបើកវែបសាយថ៍ scribd.com មិនចេញនឹងប្រហែលទាក់ទងនឹងវែបសាយថ៍ facebook.com នឹងម៉ង ព្រោះអី
រយៈពេលជាមួយខែនេះខ្ញុំចូល facebook អត់ចូលសោះ។ ចាំមើលខ្ញុំសាកល្បងជាមួយ facebook វិញសិនក្រែងលោអាញយក
បានឯកសារទាំងនោះមកវិញបានខ្លះ
ខេធី៤២ បាននិយាយ
លើកក្រោយបើមានឯកសារល្អៗចឹង ដូចជាលេខកូដធនាគារ អីហ្នឹង យកមកផ្ញើរនឹង ខេធី៤២ ទៅកុំឱ្យបាត់ក្រែងលោស្ដាយ ហេសហេ!
vankhea បាននិយាយ
ចុះបើកូដ beer ផ្ញើរបានអត់ចុះ?
ឌីយ៉ា បាននិយាយ
ខ្ញុំក៏មានឯកសារនៅក្នុងនោះខ្លះដែរលោកគ្រូ!
vankhea បាននិយាយ
ហើយចុះ ឌីយ៉ា បើកវែបសាយថ៍នោះចេញអត់?
ប្រាក់ សុភី បាននិយាយ
ប្រើ Google Docs វិញទៅធានាថាមិនបាត់បងទេ បើបាត់សូមទៅរករឿង Googleទៅ
vankhea បាននិយាយ
ហិហិ