ចំណាយពេល 3ថ្ងៃអង្គុយលុប Spam
Posted by van khea នៅ 05/26/2011
ចាប់តាំងពីត្រូវបានស្ប៉ាមវាយលុកមក ឃើញថាឈឺក្បាលជាមួយវាដល់ហើយ សំរេចចិត្តថាត្រូវអង្គុយលុបវាអោយអស់ ឥឡូវខ្ញុំត្រូវចំណាយ
ពេលដល់ទៅបីថ្ងៃដើម្បីលុបស្ប៉ាមចោលអោយអស់។
សូមផ្ដាំដល់ប្លកដែលមិនទាន់ត្រូវបានស្ប៉ាមវាយលុក បើឃើញស្ប៉ាមចូលទៅក្នុងប្លករបស់អ្នក អ្នកដាច់ខាតត្រូវលុបវាចោល ហាមអាប់ឌែត
ព្រោះថាស្ប៉ាមអាចធ្វើអោយប្លកយើងមានគ្រោះថ្នាក់រហូតដល់គាំងបើកលែងចេញ។ ឥឡូវប្លកខ្ញុំកំពុងតែត្រូវបានស្ប៉ាមវាយលុកយ៉ាងដំណំ
ពីមួយថ្ងៃទៅមួយថ្ងៃដល់ទៅជាមួយរយ ខ្ញុំមានការបារម្ភណាស់ព្រោះអីប្លកខ្ញុំអាចឹងមានគ្រោះថ្នាក់គ្រប់ពេលវេលា។
ថ្ងៃនេះខ្ញុំបានអង្គុយលុបស្ប៉ាមដល់ទៅ 700 ស្ប៉ាម ហើយថ្ងៃស្អែកប្រហែលជាមិនតិចជាង 100 ស្ប៉ាមដែលនឹងត្រូវវាយលុកមកប្លកខ្ញុំទៀត
អរគុណស្ប៉ាមដែលធ្វើអោយខ្ញុំឈឺក្បាល


Samady KS បាននិយាយ
ខ្ញុំឯណេះវិញ អារឿង Spam នេះមិនថាក្នុង WordPress ឬ ក្នុង Email នោះទេ ខ្ញុំពិនិត្យមើលរាល់ថ្ងៃ Clear ចោលរាល់ថ្ងៃ ខ្ចិលទុកណាស់…ពេលណាបើក Email តែងមានអារម្មណ៍ស្រស់ថ្លា ព្រោះដឹងថាសុទ្ធតែ New Coming ព្រោះអាចចាស់ខ្ញុំលប់ចោលអស់ហើយ…ដល់ចឹងទៅស្រួលអានណាស់
kheavan បាននិយាយ
បើនិយាយរឿង spam ក្នុង mail វិញ កាន់តែច្រើនទៀតហើយ។ មួយថ្ងៃយ៉ាងតិច 200 spam ពីរ បីថ្ងៃចូលលុបចោលម្ដង
ខ្ញុំចែករំលែក បាននិយាយ
នៅ ម៉េល ខ្ញុំ ឲ្យតែគេផ្ញើរចូលមកចូលស៉្បាមទាំងអស់!
kheavan បាននិយាយ
នៅក្នុងប្លកខ្ញុំវាមានស្ប៉ាមខ្លះអូតូអាប់ឌែត មិនដែលរវល់នឹងវាសោះ តែឥឡូវត្រូវពិនិត្យរាល់ចំណងជើងដែលបាន
ផុស អោយតែមានស្ប៉ាមគឺត្រូវតែកំចាត់ចោល កំចាត់ផ្ដាច់ពូជស្ប៉ាម
ភុល សុវណ្ណមុនី បាននិយាយ
សួរស្តីបងវ៉ាន់ ឃា!! i like your widget “live traffic feed” . i want to get it too but i don’t know how can i get HTML. could you tell me HTML of that widget???
khea បាននិយាយ
អានឹងខ្ញុំអត់ចេះដាក់ដែរនឹង ហិហិ ខ្ញុំរកគេដាក់អោយដែរ
ចូលសួរគេក្នុងនេះទៅក្រែងគេប្រាប់ http://phuylai.wordpress.com/ សង្ឃឹមថាគេប្រាប់ចុះ
ភុល សុវណ្ណមុនី បាននិយាយ
ដល់ករ
ហិហិ!!!! ចាំសួរភុយ ឡាយសិន……
អរគុណហើយណា!!!ខ្ញុំទើបតែជាសមាជិកថ្មីwordpress
khea បាននិយាយ
បាទអត់អីទេ ព្រោះខ្ញុំអត់ចេះមែន