ឡើងការពារសារណាលើកទីមួយញ៉ាក់សាច់
Posted by van khea នៅ 05/21/2011
ថ្ងៃនេះខ្ញុំឡើងការពារសារណាលើកទីមួយ លទ្ធផលឃើញថាញ៉ាក់សាច់
ចាប់ផ្ដើមអង្គុយលើកៅអីទាល់មុខគ្រូភ្លាម គ្រូក៏ចាប់ផ្ដើមសួរភ្លែត
សំនួរទីមួយសូរភ្លាមឆ្លើយភ្លែត ខំរៀបរាប់ឡើងមួយសន្ធឹក ងើបមុខឡើងឃើញអ្នកគ្រូញញឹម ខំអរស្មានតែឆ្លើយត្រូវ អ្នកគ្រូថាប្អូនអត់យល់
សំនួរដែលខ្ញុំកំពុងសួរទេអី ?
ខ្ញុំថាអ្នកគ្រូសួរម្ដងទៀតមើល
អ្នកគ្រូគាត់សួរម្ដងទៀត ខ្ញុំខំឆ្លើយមួយសន្ធឹកទៀត អ្នកគ្រូថាឆ្លើយចឹងខុសហើយ
ខ្ញុំថាចឹងអាឡូវអ្នកគ្រូសាកឆ្លើយមើលចុះ ?
អ្នកគ្រូឆ្លើយពីរបីបន្ទាត់ គាត់ថាហេតុផលវាគឺចឹង ។ ខ្ញុំស្ដាប់ហើយអត់មានយល់អីតិច
នៅមានច្រើនសំនួរទៀតដែលឆ្លែងទៅគ្រូស្ដាប់ចំលើយអត់យល់ ហិហិ អ្នកគ្រូចេះចាញ់ខ្ញុំ

