ប្លកខ្ញុំជិតក្លាយជាកាកសំនល់ពាណិជ្ជកម្មហើយ
Posted by van khea នៅ 05/17/2011
ចាប់តាំងពីខ្ញុំមិនសូវចូលផុសនៅក្នុងប្លកនេះមក ខ្ញុំសង្កេតឃើញថាប្លកខ្ញុំហាក់បីដូចជាមានខមឹនប្លែកៗជាច្រើន រកពេលអានគ្មាន ហើយ
ខមឹនទាំងនោះសុទ្ធតែមានដំណភ្ជាប់ទៅនឹងវែបសាយពាណិជ្ជកម្មពីផលិតផលផ្សេងជាច្រើន។ និយាយពីអូតូខមឹននឹងវាច្រើនណាស់ទៅ
ហើយ នេះមិនគិតដល់ក្នុងស្ប៉ាមផង។ មិនដឹងថាហេតុអ្វីបានជាប្លកខ្ញុំត្រូវបានគេដាក់ខមឹនរញ៉េរញ៉ៃច្រើនដល់ម្លឹងពិតជាធុញទ្រាន់នឹង
ខមឹនទាំងនៅដល់ហើយ។
អាឡូវពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំសង្កេតឃើញថាចេះតែកើនឡើងនូវខមឹនដែលមានដំណភ្ជាប់ពីវែបសាយថ៍ពាណិជ្ជកម្មផ្សេងៗជាច្រើន រក
ពេលលុបវាចោលក៏គ្មាន បែបតិចទៀតប្លកខ្ញុំក្លាយទៅជាកន្លែងកាកសំនល់ពាណិជ្ជកម្មហើយមើលទៅ យ៉ាប់!
ដល់ពេលខមឹនច្រើនពេកនៅតាមចំណងជើងនៃការផុសនានា ទៅធ្វើអោយការបើកមើលចេះតែយឺតឡើងៗ នេះនៅកន្លែងខ្ញុំអ៊ីនធឺណេត
មានល្បឿនលឿន ហើយបើនៅកន្លែងខ្លះយឺតវិញ ប្រហែលបើកមើលមិនបានទេមើលទៅ ហើយបើអង្គុយលុបខមឹនទាំងនៅចេញដូច
កាន់តែយ៉ាប់ប៉ះលើយ៉ាប់ ព្រោះអីវាច្រើនពេក ។
ខ្ញុំឆ្ងល់ចុះប្លកដ៏ទៃម៉េចក៏មិនចឹង ? ឬក៏ខ្ញុំប្រើស៊ីតធីងខុសត្រង់ណាទេដឹង ? ខ្ញុំរកវិធីទប់ស្កាត់មិនបានសោះ


ក្មេងស្រែ បាននិយាយ
ប្លុកដែលល្បីច្រើនតែត្រូវស្ប៉ាមវាយលុកចឹងហើយ! ហេសហេសហេស
khea បាននិយាយ
ល្បី???? ហេហេ ហាហា មើលទៅបែបត្រូវទ្រាំតាមកម្មហើយមើលទៅ
ឌីយ៉ា បាននិយាយ
មែនហើយ មតិរបស់ក្មេងក្រុងពិតជាត្រឹមត្រូវមែន លោកគ្រូ!
Samady KS បាននិយាយ
នេះ អាចបណ្ដាលមកពីរូបរាងទំព័រ (Theme) ដែលមានភ្ជាប់ឈ្មោះក្នុងបញ្ជីរបស់ពួក Spam ផ្ញើសារដោយស្វ័យប្រវត្តិ
khea បាននិយាយ
តែខ្ញុំឃើញប្លកពួកយួនវាមានរូបរាងដូចបោះខ្ញុំដែរ តែវាអត់ត្រូវបានស្ប៉ាមវាយលុកផងនឹង។
ឧត្តម បាននិយាយ
WordPress ត្រូវបានHacker ចូលដល់ឬសគល់!
ឌីយ៉ា បាននិយាយ
មតិ ផស់ឧត្តមនេះទេដឹង ជាស្ប៉ាមនោះ!
khea បាននិយាយ
ហិហិ អត់ចឹងទេ ឧត្តមអត់មានអ្នកផ្សាយពាណិជ្ជកម្មអីផងនឹង
ហើយបើត្រូវបានគេ Hack មែន តើឧត្តមមានវិធីអីសង្គ្រោះបានទេ?
Long បាននិយាយ
ចឹងហើយល្បីពេក! ហិហិ!
khea បាននិយាយ
ខានជួបគ្នាយូ ចេះឌឺដងអោយផង ហិហិ
Long បាននិយាយ
បាទ! រវល់ពេកបង! ហិហិ!