នៅវៀតណាមមានបាតុភូតុចំលែកកើតឡើង
Posted by van khea នៅ 03/24/2011
នៅវេលាម៉ោងប្រហែលជា 10h 15 នាទីយប់មិញនេះ ស្រាប់តែមានបាតុភូតុចំលែកមួយកើតឡើង។ នៅទីក្រុងហាណូយស្ទើគ្រប់ទីកន្លែង
ស្រាប់តែមានភាពរង្គើដល់អាគារ ដូចជាកើតមានការរញ្ជួយដីនៅត្រង់ណាមួយ។ បើតាមខ្ញុំគិតបាតុភូតុនេះប្រហែលជាកើតមានពីការ
រញ្ជួយដីនៅជប៉ុន ហើយវាបានដាលមកដល់ទីនេះ។ ពិតជាមានភាពភ័យអស់មួយស្របក តែការកើតឡើងនៃបាតុភូតុនេះមានរយៈពេល
ប្រហែលជាប្រាំនាទីក៏បានបញ្ចប់វិញ។
ខ្ញុំខំតែភ័យខ្លាចបាកអាគារ តែមិនដឹងជាត្រូវរត់ទៅណាព្រោះថាត្រង់ណាក៏រង្គើដូចៗគ្នា (ខ្លាចស្លាប់)


វិបុល បាននិយាយ
ប្រហែលជាហេតុការរញ្ជួយដីតែមួយដែលគេហទំព័រដើមអំពិលទើបផ្សាយថាយប់មិញម៉ោង៨.៤០ មានការរញ្ជួយ
ដីកើតឡើងនៅរវាងព្រំដែនឡាវ មីយ៉ាន់មា ថៃ កំរិត ៦.៨ បណ្តាលអោយស្រ្តីថៃម្នាក់ស្លាប់ ព្រោះទីតាំងដូចជា
ជិតគ្នាគួរសមដែរ
ភា បាននិយាយ
វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ទោះជាយ៉ាងណាក៏ខ្មែរមិនអាចដែរណា អភូតហេតុ២ដងនេះសរអោយឃើញថាខ្មែរ នៅមានបារមីនៅឡើយ (មើលរឿង សីល្ប៍ច្រើនបានដឹង)
ភា បាននិយាយ
អូរភ្លេចបញ្ជាក់ លើកទី១គឺ ស៊ូណាមិ នៅ ថៃ មីយ៉ាន់ម៉ា ឥណ្ឌា ម៉ាឡេ ឥណ្ឌូនេស៊ី កាល ២០០៤ អីហ្នុង
khea បាននិយាយ
ស្មានថាមើលរឿងភាគចិនច្រើនពេក ហិហិ
ម្នាក់សុទ្ធតែគិតថាខ្មែរវាមិនអីទេ ដល់ពេលកើតឡើងមែនទែនតាំងនាំគ្នាភ័យស្លន់ស្លោហើយ
khea បាននិយាយ
ខ្ញុំទើបតែដឹងបន្ថែមថាមានកន្លែងខ្លះរញ្ជួយរហូតដល់មនុស្សឡើងភ័យស្លនស្លោទៀតផង។ ពិសេសចំសាលាពេទ្យទាហានដែលខ្មែរយើងនៅ
រៀនទីនោះលែងហ៊ានដេកក្នុងបន្ទប់ទៀត (ភៀសខ្លួនរកកន្លែងសុខ)
សុផាត បាននិយាយ
ចំហាយ២០១២ចាប់ផ្តើមតិចៗហើយ
សុផាត បាននិយាយ
បើវៀតណាម ឡាវ មានបាតុចឹង ចុះកម្ពុជាអាចនឹងមានអត់ន៎?
Samady KS បាននិយាយ
វិចបង្វិចអោយហើយទៅ…ត្រៀមរត់!
សុផាត បាននិយាយ
ទៅណាកើត
Samady KS បាននិយាយ
ហែលទឹកម៉ោស្រុកខ្មែរវិញម៉ោ…ព្រោះអីស្រុកខ្មែរក៏ ចាបូ ចាបាយ ដែរមានស្ពានអាកាស មានថ្នល់ មានភ្លើងពណ៌គ្រប់ កាឡែងដែរតើហ៍…?
Reachboth បាននិយាយ
ប្រហែលដល់ខ្មែរអត់ហ្ន!
vankhea បាននិយាយ
ប្រហែលជាមិនអាចកើតមានដល់ខែ្មរយើងទេ ព្រោះខ្មែរយើងនៅមានសំបកផែនដីក្រាសណាស់ តិចទៀតពិភពលោកនឹងវិចបំវិចរត់មកជ្រកនៅ
ស្រុកខ្មែរយើងហើយ
Fidele បាននិយាយ
រញ្ជួយដីញឹកដល់ហើយ ឥឡូវនេះ!
khea បាននិយាយ
បែបបីសាចដីរើបំរាស់ចង់បុកទំលុះត្រាបិទរបស់ទេវតាហើយមើលទៅ (មើលរឿងភាគចិនច្រើនទើបដឹង
)
nachihan បាននិយាយ
សើចរហូតចូលចិត្តតែសើច
khea បាននិយាយ
មកពីខ្ញុំចេះតែរូបភាពមួយនឹង ចឹងហើយមិនដឹងប្រើរូបអីផ្សេងក៏ចេះតែប្រើរូបសើចនឹងទៅ
Long បាននិយាយ
សំណាងល្អវិញចឹង! ហិហិ
លំហាត់គណិតវិទ្យា (វិសមភាព) « ចំណេះដឹងនិងចំណេះធ្វើ !!! បាននិយាយ
[...] នៅវៀតណាមមានបាតុភូតុចំឡែកកើតឡើង [...]
Layne Luddy បាននិយាយ
Excellent! Your article has a bunch viewers. How did you get so many people to look at your article I’m jealous! I’m still learning all about article writing on the net. I’m going to look around on your website to get a better idea how to attract more people. Thank you!
admin បាននិយាយ
What’s Happening i am new to this, I stumbled upon this I have found It absolutely useful and it has aided me out loads. I hope to contribute & assist other users like its helped me. Great job.
Bianca Streetman បាននិយាយ
Good day! You some form of knowledgeable? Nice message. Can you tell me easy methods to subscribe your weblog?