ចូលមើលប្លកអូន
Posted by van khea នៅ 03/18/2011
ចូលមើលប្លកអូន ប្រិយមិត្តអ្នកផង ក៏ចូលមើលដែរ
ខ្លះspeakរឿងរៀន ខ្លះspeakរឿងញ៉ែ អោយបងសឹងតែ
ប្រច័ណ្ឌទៅហើយ។
ចូលមើលប្លកអូន commentផ្ទូនៗ ចង់អោយអូនដឹង
ថារូបបងនេះ នឹកស្ងួនព្រលឹង យប់ថ្ងៃទន្ទឹង
ចង់តែជួបអូន។
ចូលមើលប្លកអូន commentផ្ទួនៗ ចង់អោយអូនឆ្លើយ
ទោះមួយម៉ាត់ក្ដី ស្ដីមកអូនអើយ កុំធ្វើកន្តើយ
ឆ្លើយតែអ្នកផ្សេង ។
ចូលមើលប្លកអូន សង្ឃឹមថាស្ងួន មើលប្លកបងដែរ
ហេតុនេះបងសូម សារភាពរឿងស្នេហ៍ សង្ឃឹមមាសមេ
អូនយល់ចិត្តបង ។
ផ្ញើរជូននារីម្នាក់ដែលមានខ្លួនក្នុងន័យនៃអត្ថបទខាងលើ សង្ឃឹមថានាងនឹងបានយល់ពីក្ដីនឹករលឹករបស់ខ្ញុំ


Samady KS បាននិយាយ
សង្ស័យលួចចាឡាញ់អ្នកភូមិ WordPress ណាហ្មង…? គ្រាន់តែមើលប្លក់នាងសោះចាំបាច់ភ័យធើអី? ប្លក់មួយណាទៅប្រាប់ផងមើល៍ ញុមចូលទៅមើលដែរ
khea បាននិយាយ
មិនបាច់សង្ស័យតែគឺមែនតែម្ដង ហិហិ តែអត់ហ៊ានប្រាប់ថាប្លកណាទេ ព្រោះខ្លាចគេឈប់និយាយរកដូចលើកមុនទៀត
កំសាន្តថ្ងៃនេះ បាននិយាយ
ថាមានឆ្នេហា មានមែន ???!!!!!
សាយ័ន្ត បាននិយាយ
ទោះជាមិនសូវជាជួនតាម បែបកំនាព្យតែអាចទទួលយក បាននូវអត្ថន័យ និង ទឹកចិត្ត តែប្រយ័ត្នទៅ ខ្មែរ វិញ គេរកមុខ! ហេហេ
khea បាននិយាយ
មានតែខ្ញុំដើររកគេ
សាយ័ន្ត បាននិយាយ
បើទៅជាមួយខ្ញុំបែបមិនបាច់ដើររកទេ ! ហេហេ
kheavan បាននិយាយ
មែនអី? តើធ្វើម៉េចទៅ?
chey sopheak បាននិយាយ
កំណាព្យនេះមិចក៏អត់មានជួនឆ្លងវគ្គអញ្ចឹង?
khea បាននិយាយ
ក្លាចផ្ទុះសេ ហិហិ
chey sopheak បាននិយាយ
ពិតជាគិតបានល្អិតល្អន់មែន!សូមសរសើរៗ
khea បាននិយាយ
មិនមែនសរសើឌឿទេអី? អរគុណដែលបានចូលមកផ្ទះខ្ញុំ
ភារៈ បាននិយាយ
ចិត្តនឹកតែអូន ចូលមើលប្លុកអូន មើលរូបថតអូន

តែងអោយផ្ទុះណាផ្ទុះណី អូននឹងទៅ ហាហា
អានអក្ខរាអូន commentអោយអូន អស់លុយព្រោះអូន
អូនអូន អូនអូន
ចង់តែងកំណាព្យដែរបណ្តោយ
khea បាននិយាយ
អីយ៉ា ពិតជាត្រូវមែននឹង ហិហិ មិនដឹងថាអូននឹងមានចូលមកមើលហើយនៅណ?