ធ្វើយ៉ាងណាទើបឆាប់ក្លាយជាអ្នកមាន
Posted by van khea នៅ 02/24/2011
លោកអ្នកប្រហែលជាចង់ក្លាយជាអ្នកមានហើយមើលទៅ
បើលោកអ្នកពិតជាចង់ក្លាយជាអ្នកមានឆាបរហ័ស ខ្ញុំមានវិធីមួយចំនួនដូចខាងក្រោមៈ
- លក់ដីស្រែ លក់ផ្ទះ លក់កេរ្ដ៍ដំណែលអោយអស់នោះនឹងក្លាយជាអ្នកមានមួយប្រប្រិចភ្នែក
- ដើរខ្ចីលុយពីបណ្ដាមិត្តភក្ដិ ញាតិមិត្ត បងប្អូននិងឪពុកម្ដាយ ហើយបូកលុយទាំងនោះបញ្ចូលគ្នានោះនឹងមានលុយច្រើនក៏ក្លាយជាអ្នកមានដែរ
- ទៅប្លន់ ធានាគារ ប្លន់ផ្ទះសេដ្ឋី ប្លន់ទូមាសនោះអ្នកនឹងបានប្រាក់ច្រើនក៏ក្លាយជាអ្នកមានដែរ
- បើអ្នកធ្វើការធំស្រាប់ អ្នកអាចរកស៊ីលក់ព្រៃ លក់វត្ថុបុរាណនោះអ្នកក៏ក្លាយជាអ្នកមានដែរ
- ហើយមួយទៀតអ្នកអាចកាត់ដីដែលនៅតាមព្រំដែនអោយសៀម យួននោះអ្នកនឹងបានលុយដ៏ច្រើនសន្ធឹកសន្ធាប់
- វិធីមួយទៀតគឺលក់ជាតិ អ្នកអាចលក់ជាតិក្នុងកុងត្រាគិតជាឆ្នាំ គិតជាជីវិត គិតជាតំណ នោះពួកបរទេសនឹងអោយលុយអ្នកដ៏ច្រើនសែនច្រើនក៏ក្លាយជាអ្នកមានដែរ
- មួយទៀតអ្នកអាចប្រថុយលេងឆ្នោត (បើយីអ៊ុនឡើង) នោះអ្នកក៏អាចក្លាយជាអ្នកមានដែរ
- ចំណែកវិធីចុងក្រោយនេះគឺ…. មិនហ៊ាននិយាយទេព្រោះថាអាចត្រូវបានគេជេរដាក់បណ្ដះសារដោយមិនដឹងខ្លូន
ទ្រឹស្ដីបទ ចោរៈ អ្នករៀន អ្នកបង្រៀន អ្នករកស៊ីទាំងឡាយសុទ្ធតែជាទាស់កររបស់ខ្ញុំ ។ ប៉ូលីស ប៉េអឹម ទាហាន
ទាំងឡាយសុទ្ធតែជាកូនចៅខ្ញុំ សុទ្ធតែជាអង្គរក្សរបស់ខ្ញុំ ។ មន្ត្រីរាជការសុទ្ធតែសាច់ញាតិខ្ញុំទាំងអស់
ខំរៀនទៅប្អូនសង្គមយើងវាចឹង


Samady KS បាននិយាយ
លក់ដី លក់ស្រែម៉េច? បើខ្ញុំគ្មានដីស្រែផង លោកបងវ៉ានឃា ឱ្យដីស្រែខ្ញុំខ្ចីយកទៅលក់សិនម៉ោ ចាំធ្វើអ្នកមាន ទាំងអស់គ្នា ខ្ញុំចែកឱ្យ ៥០ភាគរយ
khea បាននិយាយ
enana88 បាននិយាយ
ញ៉ុមគិតចឹងដែរ!
khea បាននិយាយ
ហិហិ បែបលែងចង់ក្លាយជាអ្នកមានហើយមើលទៅ
cambomaths បាននិយាយ
នោះ!
khea បាននិយាយ
បាត់មុខបង ខេបូយូរដល់ហើយ ថ្ងៃនេះស្រាប់តែលេចធ្លោក្នុងផ្ទះខ្ញុំ
មហោសថ បាននិយាយ
នៅខ្វះមួយទៀតគឺពុករលួយ