ចំណេះដឹងនិងចំណេះធ្វើ !!!

ចែកគ្នាចេះ ចែកគ្នាដឹង ចែកគ្នា…

មិត្តភក្ដិកាលពី 5 ឆ្នាំមុន

Posted by van khea ​នៅ 02/16/2011

មនុស្សរាប់អានគ្នា តែងតែនឹករលឹករគ្នាជានិច្ចពេលខ្លួនមានទុក្ខ មិនថាខ្ញុំមិនថាគេទេ ប្រហែលសុទ្ធតែអញ្ចឹង :D

ថ្ងៃនេះសូមលើកយករឿងមិត្តសំឡាញ់ ដែលធ្លាប់រាប់អានគ្នាជាមិត្តភក្ដិតាំងពីនៅក្មេងៗ មកនិយាយ

កាលវេលាឆ្នាំមួយបុរសពីរនាក់បានស្បថស្បែរថានឹងរាប់អានគ្នាជាសំឡាញ់ មានសុខរួមទុក្ខ មានទុក្ខរួមសុខ :D

ពួកគេស្មោះត្រង់នឹងគ្នាណាស់ ទោះធ្វើការអីក៏ទៅជួយគ្នាដែរ អោយតែមិត្តណាមានរវល់ឬជួបទុក្ខពួកគេតែងចេះជួយគ្នាជានិច្ច។

ថ្ងៃមួយសំឡាញ់ម្នាក់បាន Call ហៅមិត្តរបស់ខ្លួនម្នាក់នោះមកចូលរួមពិធីជប់លៀង

អាឡូសំឡាញ់ សំឡាញ់ឯងទំនេរទេ ?? គ្នាចង់អញ្ជើញពួកម៉ាកឯងចូលរួមពិធីជប់លៀងរបស់គ្នា តើសំឡាញ់ឯងគិតយ៉ាងម៉េចដែរ?

អូហ្ហ ! សំឡាញ់អើយ គ្នារវស់ណាស់ គ្នាកំពុងជាប់ដៃ។

ហើយចុះពួកម៉ាកឯងជាប់ដៃនឹងអ្នកណា?

គ្នាជាប់ដៃនឹងអង្គរក្សពីរនាក់ វាតាមខ្ញុំមិនព្រមលែងសោះ

អ៊ីយ៉ាបែកគ្នាតែប្រាំឆ្នាំសោះពួកម៉ាកឯងសុទ្ធតែមានអង្គរក្សការពារផង តើពួកម៉ាកឯងឥឡូវធ្វើការអីដែរ ?

រកស៊ីតិចតួចនឹង

ចឹងពួកម៉ាកឯងនាំទាំងអង្គរក្សមកជាមួយទៅ

នាំមិនកើតទេ ព្រោះថាខ្ញុំជាប់ដៃរកតែរើខ្លួនមិនចង់រួចផង

ហើយចុះពួកម៉ាកឯង រវល់អីក៏រវល់ម្លេះ ? ហើយឥឡូវជាប់ដៃធ្វើអីគេ ?? អោយគ្នាទៅជួយបានអត់?

មិនបានទេ ពួកម៉ាកឯងមិនអាចជួយបានទេ

មើលសំឡាញ់ ប្រាប់គ្នាអោយត្រង់មកមើល តើជាប់ដៃធ្វើអីគេ ? គ្នាពិតជាចង់ដឹងណាស់

អើប្រាប់ក៏បាន គឺគ្នាកំពុងជាប់ខ្នោះដៃនឹងណា ម៉េចអស់ចិត្តនៅ ? គឺបងប៉ូលីសចាប់គ្នាដាក់ខ្នោះ បំរុងយកទៅញាត់គុក។

ថាម៉េចជាប់ដៃនឹង គឺជាប់ខ្នោះទេអី ?

 

2 ចំលើយ ទៅ “មិត្តភក្ដិកាលពី 5 ឆ្នាំមុន”

  1. Long បាននិយាយ

    ហាសហាហាហាហា :D

  2. khea បាននិយាយ

    មិត្តភក្ដិមានសុខរួមទុក្ខ :D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 40 other followers