ជូនដំណឹងដល់ប្រិយមិត្តដែលគាំទ្រប្លកខ្ញុំ
Posted by van khea នៅ 02/14/2011
ជូនដំណឹងដល់ប្រិយមិត្តដែលធ្លាប់គាំទ្រប្លករបស់ខ្ញុំ អោយបានជ្រាបថា៖
កាលពីដើមឆ្នាំ 2011 យើងខ្ញុំបានតែងនូវទ្រឹស្ដីបទគណិតវិទ្យាចុងក្រោយមួយ ដែលខ្ញុំបានដាក់ឈ្មោះវិសមភាពនោះថា វិសមភាព
2010.12 វ៉ាន់ ឃា ។ ដោយសារការស្រាយបញ្ជាក់បែបខ្វះការពិចារណា បានធ្វើអោយទ្រឹស្ដីបទនេះមានកំហុសទាំងស្រុង ហេតុនេះសំរាប់
មិត្តអ្នកសិក្សាដែលបានចំឡងលំហាត់ ឬ ដោនឡូដនូវសៀវភៅលំហាត់គណិតវិទ្យាដែលនិយាយពីវិសមភាព 2010.12 វ៉ាន់ ឃា
ទាំងអស់ សូមកុំយកទៅប្រើប្រាស់ ព្រោះថាទ្រឹស្ដីបទនោះគឺមិនត្រឹមត្រូវទេ ហើយយើងខ្ញុំនឹងលុបចោលនូវអ្វីដែលខ្ញុំបានសរសេរទាក់ទង
ទៅនឹងវិសមភាព 2010.12 វ៉ាន់ ឃា ទាំងអស់។
សូមបញ្ជាក់ជាថ្មីម្ដងទៀត ទ្រឹស្ដីបទវិសមភាព 2010.12 គឺជាទ្រឹស្ដីបទខ្វះសម្មតិកម្ម ហេតុនេះសូមមិត្តអ្នកសិក្សាដែលបានចំឡង
ឬដោនឡូដសៀវភៅនោះ សូមបោះវាចោលកុំយកទៅសិក្សាអោយសោះ ។
ខ្ញុំបាទសូមអភ័យទោសនូវរាល់កំហុសឆ្គងដែលកើតមានដោយមិនដឹងខ្លួនទាំងប៉ុន្មាន នាពេលកន្លងមកនេះ ខ្ញុំបាទពិតជាមានអារម្មណ៍
ថាខ្មាស់ខ្លួនឯងយ៉ាងខ្លាំង ដោយសារតែការស្រាយបញ្ជាក់បែបខ្វះការពិចារណា នូវវិសមភាព 2010.12 វ៉ាន់ ឃា ។
ហើយចំនែកវិសមភាពផ្សេងៗ គឺអាចយកទៅសិក្សាបានមិនមានបញ្ហាទេ តែលើកលែងតែ វិសមភាព 2010.12 វ៉ាន់ ឃា។
ខ្ញុំបាទសូមលុបវាចេញចាប់ពីថ្ងៃនេះតទៅ។
ទ្រឹស្ដីបទដែលខុសនេះត្រូវបានចែងដូចខាងក្រោមៈ
គេអោយ ជាចំនួនពិតវិជ្ជមានផ្ទៀងផ្ទាត់
។ តាង
ជាពីរចំនួនពិតវិជ្ជមានផ្ទៀងផ្ទាត់
និង
។ នោះគេបានៈ
សង្ឃឹមថាមិត្តអ្នកសិក្សាទាំងអស់នឹងផ្ដល់នូវការអធ្យាស្រ័យនូវកំហុសឆ្គងមួយនេះ


Samady KS បាននិយាយ
ទោះបីជាខ្ញុំអត់ចេះគណិតវិទ្យា អានមិនយល់តែខ្ញុំសុំចុច Like មួយសិនដើម្បីជាការគាំទ្រលើសមត្ថភាព របស់លោកបង វ៉ាន់ឃា
khea បាននិយាយ
អរគុណច្រើន ការពិតដល់ពេលដែលជួបបញ្ហានេះខ្ញុំប្រុងនឹងបិទប្លក តែបើយើងខុសគឺយើងកែវិញទៅ ត្រូវកែយើងកែ
ត្រូវលុបចោលយើងលុបចោល
Samady KS បាននិយាយ
ល្អ! ខ្ញុំគាំទ្រ
khea បាននិយាយ
អរគុណនូវការលើកទឹកចិត្ត ខ្ញុំនឹងខំប្រឹងបន្ថែម ហើយគិតថាមិនអោយមានកំហុសនេះជាលើកទីពីរទេ
Fidele បាននិយាយ
មិនអីទេ កំហុសមួយជាបទពិសោធមួយ
kheavan បាននិយាយ
ខ្ញុំគិតថាចឹងដែរ តែខ្ញុំខំចំណាយពេលជាច្រើន ឥតប្រយោជន៍ ។