ខ្ញុំប្រឡងបានពិន្ទុសូន្យ
Posted by van khea នៅ 01/26/2011
ព្រះអើយ អើយព្រះ តាំងប្រវត្តិសាស្រ្ដសំរាប់ខ្ញុំមួយទៀតហើយ
គិតទៅអ្នករៀនមើលមិនឃើញថាចំនុចដែលអស្ចារ្យសំរាប់ខ្លួនឯងគឺអ្វីនោះទេ ដោយឆ្លងកាត់ថ្ងៃប្រវត្តិសាស្ដ្រសំរាប់ខ្ញុំនៅថ្ងៃនេះ ចំនុច
ដែលអស្ចារ្យបំផុតរបស់ខ្ញុំគឺ ប្រឡងបានពិន្ទុសូន្យ ។ មិនដែលសោះ ស្រាប់តែមានរឿងដ៏ចំលែកៗកើតឡើង
តើអ្នកជឿនូវអ្វីដែលខ្ញុំនិយាយនេះទេ ??
លោកគ្រូគាត់វង្វេងខ្លួនឯង
មានពីរករណីដែលខ្ញុំត្រូវបានពិន្ទុសូន្យ
ករណីទីមួយ ធ្វើខុសវិញ្ញាសារប្រឡង
ករណីទីពីរ ឆ្លើយលើ ឬមិនចេះសោះ
ចំនែកខ្ញុំត្រូវបានគ្រូចាត់ទុកថាធ្វើខុសវិញ្ញាសារ ហើយចេះជ្រុលទៀត គឺឆ្លើយសំនួរ
រឿងឆ្លើយលើសគឺខ្ញុំមិនសូវខឹងគាត់ទេ ព្រោះឆ្លើយលើសគឺចេះពេក ចេះជ្រុល តែគាត់ថាខ្ញុំធ្វើខុសវិញ្ញាសារនោះ ក្ដៅចិត្តម៉ង
គាត់ចាត់ទុកខ្ញុំដូចមនុស្សខ្វាក់ រាល់ការប្រឡងនីមួយៗ សំខាន់បំផុតគឺអាចប្រធានលំហាត់អោយយល់រូចចាំធ្វើ ពេលដែលធ្វើ
ខ្ញុំពិនិត្យបានម៉ត់ចត់ណាស់ ស្រាប់តែលទ្ធផលគឺគាត់ថាខ្ញុំធ្វើខុសវិញ្ញាសារទៅវិញ ។ ខំឡើងទៅតវាជាមួយគ្រូ គាត់យកវិញ្ញាសារ
អោយមើល ឃើញថាខុសគ្នាមែន វិញ្ញាសារដែលខ្ញុំធ្វើនេះមិនដឹងជាទៅណាទេ ស្រាប់តែបានវិញ្ញាសារថ្មីវិញ ។ លោកគ្រូគាត់
វង្វេងមែនទែន ។
វិញ្ញាសារថ្មីដែលគាត់យកមកអោយខ្ញុំមើលពេលខ្ញុំតវ៉ានោះគឺ ខុសគ្នាដាច់ស្រឡះ តែខំនិយាយយ៉ាងម៉េចក៏មិនឈ្នះគាត់ដែរ
គាត់ថា គាត់ជាមនុស្សចាស់ តាំងតែពីដើមមកគាត់ធ្វើការម៉ត់ចត់ណាស់ ហើយគាត់ជាមនុស្សយុត្តិធម៌ទៀត គាត់ថាទៀត
ខ្ញុំធ្វើគ្រូជាង 40 ឆ្នាំហើយ ហើយប្អូនឯងធ្វើខុសវិញ្ញាសារហើយ នៅមកតវាអីទៀត ខ្ញុំយកទាំងវិញ្ញាសារដែលប្អូនបានធ្វើមក
អោយមើលហើយនៅចង់ម៉េចទៀត ។
ខ្ញុំថានេះមិនជាវិញ្ញាសាររបស់ខ្ញុំទេ ខ្ញុំច្បាស់ខ្លូនខ្ញុំដែរ វិញ្ញាសារមួយនេះ ខ្ញុំបានចំឡងដល់ទៅពីរដងមុននឹងខ្ញុំចាប់ផ្ដើមធ្វើ
អោយខ្ញុំច្រឡំម៉េចទៅ ។
គាត់ថា ចឹងមានតែគាត់ជាមនុស្សភ្លីភ្លើ គ្មានដឹងខ្យល់
ខ្ញុំថាអត់ទេ លោកគ្រូប្រហែលជាច្រឡំគ្នាហើយ ព្រោះអីនៅក្នុងក្រដាស់ប្រឡងរបស់ខ្ញុំគឺខ្ញុំក៏បានសរសេរវាដែរ ខ្ញុំសរសេរដល់
ទៅពីដងឯងណោះ ។
គាត់ថាខ្ញុំគ្មានច្រឡំទេ ខ្ញុំជាគ្រូប្អូនឯង វិញ្ញាសារខ្ញុំមានតែប៉ុន្នឹង ហើយអោយច្រឡំម៉េចកើត
ខ្ញុំក៏ឈប់និយាយ ហើយដើរចេញទាំងមិនអស់ចិត្ត ហើយចេះតែដើរញញឹម ព្រោះមិនដែលមានរឿងចឹងៗទេពីមុនមក ។
ខ្ញុំខំរៀនទាល់តែបានពិន្ទុសូន្យ ។
សង្ឃឹមថា មនុស្សទាំងអស់គ្នាចេះស្ដាប់ហេតុផល មិនអាចគិតថាខ្លូនធំ ឬខ្លូនចេះនោះទេ អ្នកឯងក៏ច្បាស់ ចំណែកខ្ញុំក៏ច្បាស់
ហេតុនេះអ្វីៗសុទ្ធតែមិនអាចវាយតំលៃបាន


Fidele បាននិយាយ
មនុស្សចាស់ត្រូវរហូត!
អត់យុត្តិធម៌សោះ!
free mp3 បាននិយាយ
i like it ខ្ញុំប្រឡងបានពិន្ទុសូន្យ « ចំណេះដឹងនិងចំណេះធ្វើ !!! now im your rss reader