គេសួរខ្ញុំថា……
Posted by van khea នៅ 01/25/2011
នេះជាលើកទីពីរហើយដែលគេបានសួរខ្ញុំ ហើយចំលើយក៏ខ្ញុំមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចដែរ
គេសួរខ្ញុំថា <<<សូមទោសលោក វ៉ាន់ ឃា តើទ្រឹស្ដីបទរបស់លោក អាចយកទៅប្រើនៅពេលប្រឡងបានដែរឬទេ ??? >>>
នេះជាសំនួរមួយដែលខ្ញុំពិបាកឆ្លើយបំផុត ព្រោះថាអ្វីដែលខ្ញុំកំពុងតែតែងរាល់ថ្ងៃគឺគេមិនទាន់ស្គាល់ ហេតុនេះខ្ញុំក៏មានការបារម្ភមួយ
គឺនៅពេលដែលគណៈមេប្រយោគធ្វើអត្រាកំនែ ប្រសិនជាអ្នកធ្វើត្រូវដោយប្រើទ្រឹស្ដីដែលខ្ញុំតែង ហើយគេអោយអ្នកធ្លាក់នោះអ្នកនឹង
មានការឈឺចាប់ ហើយអ្នកនឹងស្ដីបន្ទោសខ្ញុំដែលជាអ្នកតែងទៅវិញ ដូចនេះដើម្បីកុំអោយកើតមាននូវបញ្ហានេះខ្ញុំសូមអោយជាយោបល់
មួយគឺមុននឹងអ្នកប្រើទ្រឹស្ដីបទទាំងនេះ អ្នកគួរតែសួរលោកគ្រូរបស់អ្នកវិញថាតើគាត់អនុញ្ញាតិអោយប្រើដែរឬទេ?? បើសិនជាអាចនោះ
អ្នកអាចប្រើវាដោយសេរីបានហើយ តែបើមិនអាចនោះអ្នកគួរតែកុំប្រើអីល្អជា ព្រោះចៀសវាងធ្វើត្រូវតែនៅតែធ្លាក់ (ឈឺចាប់)។ តែបើ
សិនជារឿងនេះត្រូវអោយខ្ញុំជាអ្នកសំរេចវិញ ខ្ញុំអនុញ្ញាតិអោយប្រើដោយសេរី ព្រោះអីសំរាប់អ្នកស្រាវជ្រាវលំដាប់សិស្សពូកែគេមិនគិត
ថាវិធីអីឬក្បួនអីនោះទេអោយតែធ្វើចេញ តែក៏មានចំនុចមួយចំនួនត្រូវលើកលែងដែរ ។
ខ្ញុំក៏បានសួរយោបល់ពីលោកគ្រូដែលខ្ញុំស្គាល់មួយចំនួនហើយដែរ គឺសួរពីបញ្ហាការប្រើទ្រឹស្ដីបទទាំងនេះ តែចំលើយដែលទទួលបាន
នោះគឺ ប្អូនគួរតែយកសំនើរទាំងនេះទៅសួរនៅក្រសួងអប់រំវិញ ព្រោះថាប្អូនអាចជាប់គក់ដោយសារតែអ្វីដែលប្អូនកំពុងសរសេរនេះ។
នៅពេលដែលនិយាយដល់យកទៅក្រសួងគឺឈឺក្បាល់ហើយខ្ញុំ
គ្មានសែរយៈ គ្មាន $, និយាយរួមគឺមិនស្គាល់អីទាំងអស់នៅក្នុងក្រសួងអប់រំ


Samady KS បាននិយាយ
ha ha ha បើខ្ញុំភ្លេចក្បួនគណិតវិទ្យាអស់អាលីង តើអាចរៀនឡើងវិញបានទេ? ចង់ចេះណាស់ ដ្បិតអីខ្ញុំស្ដាយក្រោយដែលមិនខំប្រឹងរៀន អាឡូវមិនដឹងថាត្រូវចំណាយពេលប៉ុន្មានខែ ទើបអាចចេះគណិតវិទ្យាឡើងវិញនោះ
pisitnseiha បាននិយាយ
រៀនអីទេ អង្គុយរាប់ស្រោមអនាម័យទៅ!
Samady KS បាននិយាយ
រាប់ស្រោមក៏ត្រូវចេះ គណិតវិទ្យាដែរ, អាន់ឌើស្តេន?
kheavan បាននិយាយ
មែនហើយ រាប់ស្រោមក៏ត្រូវចេះគណិតដែរ
kheavan បាននិយាយ
ហាហាហា សប្បាយសើចណាស់
ក្មេងស្រែ បាននិយាយ
សុំចូលរួមសើច១ដែរ
Long បាននិយាយ
ពិតណាស់! និយាយអោយត្រង់ចុះ មានពេលខ្លះគ្រូខ្លះសមត្ថភាពមិនដល់សិស្សផង! តែខ្ញុំគាំទ្របងជានិច្ច! សង្ឃឹមថាបងក្លាយជាគណិតវិទូម្នាក់!
Fidele បាននិយាយ
យ៉ាប់បន្តិចហើយ! ចង់ឲ្យគេទទួលស្គាល់ទាល់តែធ្វើ Patent ស្អីគេនោះ គឺសាំញ៉ាំណាស់។ ចាំបងក្លាយជាបណ្ឌិត ច្បាស់ជាអាចធ្វើបាន!
kheavan បាននិយាយ
រឿងនឹងពិតជាស្មុគស្មាញណាស់ ប្រហែលជាសៀវភៅដែលខ្ញុំតែងមិនអាចបោះពុម្ភកើតទេ ព្រោះថាមជ្ឈដ្ឋានទូទៅមិនទទួលស្គាល់
បែបត្រូវចាំរហូត …. អស់សក់