ហាក! ម៉េចចឹង!!
Posted by van khea នៅ 01/15/2011
ផ្ដើមរឿងពីសំឡាញ់ពីរនាក់ រាប់អានគ្នាជាមិត្តភត្តិចិត្តមួយថ្លើមមួយ ទោះមានរឿងអីក៏និយាយប្រាប់គ្នាអោយដឹងដែរ មិនដែលនឹកក្បត់គ្នា
ទេ ។ ពួកគេតែងណាត់ជួបគ្នាផឹកស្រាស និយាយរឿងពីនេះពីនោះ ពិសេសរឿងស្រីៗ
រាល់ថ្ងៃពូកគេថ្ងៃណាក៏បានជួបគ្នាដែរ ពួកគេមិនដែលនឹកថានឹងបែកឃ្លាតឆ្ងាយពីគ្នាម្ដងណាឡើយ តែមានថ្ងៃមួយពួកម៉ាកខ្លួនបាន
និយាយប្រាប់ថា នែសំឡាញ់ បីថ្ងៃទៀតអញ់ត្រូវទៅធ្វើការនៅភ្នំពេញហើយ ពួកយើងលែងបាននិយាយគ្នាលែងដូចសព្វដងនេះទៀត
ហើយ តើពួកម៉ាកឯងមានអីផ្ដែផ្ដាំអាញ់ទេ ??
អ៊ើ អាញ់គ្មានអីផ្ដាំទេ អាញ់សូមអោយតែឯងកុំភ្លេចគ្នាទៅបានហើយ
អើ! មែនហើយ យើងជាមិត្តចិត្តមួយថ្លើមមួយ ធ្វើម៉េចអាញ់អាចបំភ្លេចឯងបាន បើទោះជាអាញ់ស្លាប់ទៅ ក៏អាញ់មិនភ្លេចឯងដែរ
មិត្តភក្ដិមួយទៀតក៏គិតក្នុងចិត្ត (ចុម ! នៅទីក្រុងមានឡាន ម៉ូតូច្រើនណាស់ ចុះបើចៃដន្យវាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅ នោះវាប្រាកដ
ជាយកអាញ់ទៅជាមួយហើយ អាញ់មិនទាន់ចង់ស្លាប់ទេ ) គិតហើយក៏លាន់មាត់ នែសំឡាញ់ បីថ្ងៃទៀតឯងទៅទីក្រុងភ្នំពេញធ្វើការ
បើពួកម៉ាកឯងអាចបំភ្លេចគ្នាចោលបានក៏បំភ្លេចទៅ ។
ហាក! ម៉េចចឹង !!


achharia បាននិយាយ