យី! អានេះ!
Posted by van khea នៅ 01/14/2011
និទានរឿងក្មេងតូចៗពីរនាក់ឈ្មោះសុខនិងសៅ
សុខនិងសៅជាមិត្តភត្តិនឹងគ្នាតាំងពីនៅតូចៗ (ក្មេងៗ) ថ្ងៃមួយសៅយំតាមម្ដាយទៅស្រែ សៅយំយ៉ាងខ្លាំងព្រោះតែម្ដាយមិនអោយទៅតាម
សុខឃើញសៅយំដូច្នេះរកនឹកមិនដឹងធ្វើម៉េចអោយពួកម៉ាកខ្លួនស្ងៀម ក៏លើករឿងមួយមកបញ្ឆោតសៅ
នែ!អាសៅ ឯងយំតាមម៉ែអ្ហែងធ្វើអីគាត់ទៅមើលស្រូវនៅស្រែសោះនឹង
សៅនៅតែយំមិនបាត់សោះ
សុខនិយាយបន្តថាអាសៅឈប់យំទៅ ថ្ងៃនេះម្ដាយអាញ់ទៅអំពេញ ច្បាស់ជាគាត់ទិញនំប៉ាំងមកដែរហើយ ចាំអាញ់ចែកអោយអ្ហែងមួយ
កំណាត់ ។
សៅលឺដូច្នោះក៏លែងយំទៅ ហើយពួកនាំគ្នាលេងជាមួយគ្នាមួយព្រឹក សៅចាប់ផ្ដើមឃ្លានបាយក៏នឹកឃើញរឿងអាសុខថាអោយនំប៉ាំង
សៅសួរ នែអាសុខ ម៉ែហែងមកពីផ្សារវិញនៅហា ??
អាសុខថា អើនៅទេ មិនទាន់ឃើញគាត់មកផងនឹង។
អាសៅវាថា ចុម! អាសុខ ម៉ែហែងទៅផ្សារយូរហើយនៅមិនទាន់មកទៀត តិចឡានបុកគាត់ងាប់ហើយទេដឹង ??
សុខថាយីអានេះ មានឡានណាមកបុកម៉ែអាញ់ បើគាត់អត់ទៅផ្សារផងនឹង
……………………………..
ដល់ថ្ងៃក្រោយមកទៀតពួកគេទាំងពីរនាក់ទៅរៀន
លោកគ្រូគាត់សួរក្មេងម្នាក់ដែលរៀនពូកែជាងគេក្នុងថ្នាក់ មើល៍ ប្អូន តើ ស្មើប៉ុន្មាន ??
សិស្សនោះឆ្លើយថាបាទលោកគ្រូ
លោកគ្រូលាន់មាត់អើត្រឹមត្រូវ។
មើល៍អាសៅ តើ ស្មើនឹងប៉ុន្មាន ??
សៅគិតក្នុងចិត្តមួយស្របក ហើយក៏លាន់មាត់ លោកគ្រូចិត្តលំអៀង សួរគេស្រួលៗ សួរខ្ញុំអាពិបាកៗ
សុខដែលជាពួកម៉ាកដែលនៅអង្គុយជិតក៏ខ្សឹបប្រាប់ អានេះ ។
សៅឆ្លើយម្ដងទៀត អាសុខវាប្រាប់ខ្ញុំថា លោកគ្រូ តែខ្ញុំអត់ជឿវាទេ ព្រោះអីថ្ងៃមុនវាបោកខ្ញុំ វាថាអោយនំប៉ាំង
ខ្ញុំមួយកំណាត់ តែវាអត់បានអោយខ្ញុំទេ ។
លោកគ្រូសួរម្ដងទៀតមើលសៅ តើសៅថាស្មើនឹងប៉ុន្មានទៅចឹង ??
សៅឆ្លើយថា អឺ … អឺនែ … បាទលោកគ្រូ ស្មើនឹងទទេ ។
សិស្សក្នុងថ្នាក់ព្រមទាំងលោកគ្រូនាំគ្នាសើច ។
សៅគិតក្នុងចិត្ត តិចអាញ់ឆ្លើយត្រូវទេដឹង បែបត្រូវហើយមើលទៅ គេនាំគ្នាសើចអាសុខតេតើ ហាហាហា
គ្រូសួរនែអាសៅ ឯងសើចស្អី ??
សៅថាខ្ញុំសើចអាសុខវាឆ្លើយខុស ហិហិហិ កុំអីខ្ញុំចាញ់បោកអាសុខទៀត


Samady KS បាននិយាយ
បើតាមសាច់រឿងនេះ មិនសូវជាសើចប៉ុន្មានទេ តែពេលអានទភមានអារម្មណ៍ថា ជក់ចិត្តចេះតែចង់តាមដាន ព្រោះសាច់រឿងនេះកៀកកិតគ្នា ជាប់ៗជារហូត…មានអី ល្អតើហ៍..?
khea បាននិយាយ
អរគុណ
cambomaths បាននិយាយ
សើច! ពីរសិន!! ហេស ហេស!!
khea បាននិយាយ
សើចមួយបានហើយ ប្រយ័ត្នជ្រួញមុខ
រឿងនេះនៅមិនទាន់ចប់ទេ
achharia បាននិយាយ