យប់ដ៏ខ្មៅងងឹត
Posted by van khea នៅ 01/13/2011
យប់មិញជាយប់ដ៏ខ្មៅងងឹតសំរាប់ខ្ញុំ វាពិតជាធ្វើអោយខ្ញុំភ័យណាស់ ស្មានថាត្រូវចោលសាច់នៅស្រុកយួនបាត់ទៅហើយ
ពិតជាភ័យមែន ។
និយាយពីដើមទៅវិញ ចាប់តាំងតែពីខ្ញុំចាប់ផ្ដើមប្រឡងឆមាសមក ខ្ញុំបានព្យាយាមមើលសៀវភៅ ក្នុងបំណងគឺប្រឡងអោយ
បានពិន្ទុល្អដូចរាល់ដង តែទើបតែប្រឡងបានពីមុខសោះខ្ញុំក៏ត្រូវធ្លាក់ខ្លួនឈឺ ហូរស្បោ តឹងច្រមុះ អស់កំលាំង រសេសរសោះ
ជាអាការៈរ៉ាំរ៉ៃ ដែលខ្ញុំតែងនិយមហៅថាជំងឺលើសខ្លាញ ព្រោះថាមួយថ្ងៃៗខ្លាញវាហូរមកតាមច្រមុះមិនចេះអស់សោះ ។
ហើយថ្ងៃមុនខ្ញបានទៅប្រឡងទាំងមានជំងឺ ដោយមិនបានមើលសៀវភៅអីទេ ពិតជាអកុសលមែន សូម្បីតែលេខបូកធម្មតា
ក៏ខ្ញុំបូកមិនត្រូវដែរ ។ ហើយថ្ងៃម្សិលមិញនេះខ្ញុំបានទៅទិញថ្នាំលេបដែលលក់នៅជិតកន្លែងខ្ញុំរស់នៅ នឹងថាប្រហែលផឹក
ហើយនឹងអាចជាផុតពីជំងឺបាន ដឹងអីផឹកហើយទៅជាព្រលឹងចុងសក់ទៅវិញ ។ ខ្ញុំផឹកថ្នាំតាមដែលគ្រូពេទ្យបានប្រាប់ហើយ
មិននឹងស្មានថាថ្នាំនោះវាខ្លាំងពេកធ្វើអោយខ្ញុំស្ទើតែដាច់ខ្យល់ស្លាប់នៅលើគ្រែ ។ គិតទៅពុលថ្នាំពិតជាពិបាកទ្រាំណាស់
ហត់ដកដង្ងើមស្ទើរតែមិនដល់គ្នា ចង់ក្អួតតិច ចង់នោមទតិច ចង់ស្រែកយំតិច ពិបាកមែនទែន។ ហើយរឿងដែលចំរៃនោះ
គឺនៅតែម្នាក់ឯងទៀត សំណាងហើយដែលខ្ញុំខំផឹកទឹកអោយសាបថ្នាំ កុំអីត្រូវចប់


Long បាននិយាយ
ប្រយត្នណាបងប្រុស ថែរក្សាសុខភាពអោយបានល្អ!
vuthy បាននិយាយ
Don’t let 2nd time happen to u .Take care!!!! friend.(*_*(