មើលមិត្តខ្ញុំវាសួរខ្ញុំចុះ
Posted by van khea នៅ 01/13/2011
សំនួរដ៏ធម្មតាមួយប្រែក្លាយជាសំនួរដ៏ចំលែកទៅវិញ កោតតែវាចេះរកនឹកសួរទៅកើត
មិត្តខ្ញុំថាតើឯងចេះគណិតច្រើនអត់ ??
ខ្ញុំថាចេះតែបូកដកលេខធម្មតានឹង។ ហើយចុះម៉េចបានសួរចឹង ??
មិត្តខ្ញុំថាចង់សួរមួយលេង។
យីចេះលេងសើចទៅកើត ខាតពេលអត់ប្រយោជន៍។
មិត្តខ្ញុំថា អាឡូវសួរហើយណា !
អឺ (ខ្ញុំនិយាយ)
វាថាតើ
មិត្តខ្ញុំនិយាយបន្តថាបើឯងបូកលេខនេះត្រូវឯងជាមនុស្សឆ្គួត តែបើឯងបូកលេខនេះខុសឯងជាមនុស្សល្ងង់បំផុត ហើយឈប់រៀន
គណិតទៀត
ទុកពេលអោយបីថ្ងៃ ពិចារណាហើយឆ្លើយអោយសមស្របមកខ្ញុំ ។
ខ្ញុំថាចុះអីក៏ចំឡែកម្លេះ ?


ឌីយ៉ា បាននិយាយ
បែបមិនស្គាល់គ្រូគណិតរ៉េ!
ឧត្តម បាននិយាយ
តាមពិតគេមានក្បួនគិតផន់គេ ព្រោះបើយើងបូកតាមលំដាប់ធម្មតា ចុះបើដាក់បូកដល់១០០០០ខ្ទង់ មិនបូកម៉ាព្រឹកទៅហើយ!!
ញុមធ្លាប់ដឹងដែរពីក្បួននេះគឺ យក
9+1=10
10/2 = 5
5 x 9 = 45
បើបូកដល់ 100 ខ្ទង់គឺ
100+1=101
101/2=50.5
50.5×100=5050
ក្មេងស្រែ បាននិយាយ
មេរៀនស៊្វីតសុទ្ធ!
ឌីយ៉ា បាននិយាយ
ញ៉ុមរកសរសេរក្បួនហ្នឹងដែរ ត្តមតាសេរបាត់ (ហិហិ តាមពិតអត់ចេះដែរទេញ៉ុមនោះ)
ឧត្តម បាននិយាយ
ក្បាច់ហ្នឹងចេះពីបងញុមទេ ព្រោះវាងាយៗស្រួលចាំ ស្រួលបោកក្មេង! ហាសហាស
ទឹម បឿន បាននិយាយ
ក្បាច់របស់ ឧត្ដម ឡូយណាស់!
ចម្លើយ៖ បើយើងមិនធ្វើ អ្នកសួរនោះឆ្កួត ហាហា
អែម ចាន់បុទុំ បាននិយាយ
ហេ បឿនឯងភ្លេចហើយអ្ហីយស្វីតនៅថ្នាក់ទី ១១ នោះអីខ្ញុំក៏ធ្លាប់សួរមិត្តភក្តិដែរសំនួរនេះ
khea បាននិយាយ
អរគុណច្រើន ហិហិ ចុះញ៉ុមត្រូវឆ្លើយយ៉ាងម៉េចទើបរួចនូវលក្ខខណ្ឌទាំងពីរខាងលើនោះ ?
ឧត្តម បាននិយាយ
បងតាង X Y តាមចេះទៅ! ព្រោះញុមអត់ចេះទេ ចាំតែប៉ុណ្នឹង!
ភារម្យ បាននិយាយ
គូថឧត្តម!
ឧត្តម បាននិយាយ
តេងខ្យូ
khea បាននិយាយ
ហិហិ សូមសើចមួយ