លង់នឹងសំដីម្ដាយអូន
Posted by van khea នៅ 01/08/2011
ព្រោះតែនឹកទើប Call ចង់ជជែកលេងជាមួយអ្នកដែលខ្លួនសឡាញ់
ប៉េតប៉ត ប៉េតប៉ត ប៉េតប៉ត ប៉េតប៉ត សំលេងទូរសព្ទបានបញ្ជូនទៅ ត្រួត ត្រួត ៗៗៗៗ
អាឡូអូន
បងគឺបង ឃា អូនចាំសំដីបងអត់បានទេអី ?? បងនឹកអូនឯងខ្លាំងណាស់
អរបងឃាអា ?? ចា អូនចាំបាន
បងពិតជានឹកអូនមែន ??
បាទបងពិតជានឹកអូនខ្លាំងណាស់ នឹកឡើងស្គមខ្លួនទៅហើយ បងពិតជាចង់ជួបអូនខ្លាំងណាស់ សូម្បីតែក្នុងសុបិន្តក៏ចង់ជួបអូនដែរ
បងនិយាយមែនទែនឬ??
បាទបងនិយាយមែនណា
អូនសប្បាយចិត្តណាស់
តើអូនមានធ្លាប់នឹកដល់បងខ្លះទេ
អូនក៏នឹកបងដែរ អូនបនអោយតែបានជួបបងឆាបៗនេះទេ
នេះជាការពិតមែនទេ ដែលអូននឹកដល់់បង បងមហាសែនសប្បាយចិត្ត។ តែថ្ងៃនេះសំលេងអូនដូចជាចំលែកខុសរាល់ដង អូនមិនស្រួលខ្លូនមែនទេ ??
ខុសម៉េចទៅបង ??
សំលេងអូនដូចជាចាស់ម្លេះ ?? គឺនិយាយដូចមនុស្សចាស់ចឹង
អើ គឺអាញ់ជាម្ដាយវាជាអ្នកនិយាយ នៃក្មួយប្រុសក្មួយគិតទៅមើល កូនមីងកំពុងតែនៅរៀន ក្មួយមិនគួរណាធ្វើបែបនេះទេ
បើក្មួយស្រឡាញ់កូនមីងមែន ក្មួយគួរតែកុំចែចង់ជាមួយកូនមីងទៀត ទុកអោយវារៀនអោយបានចប់ចុងចប់ដើមសិនទៅ។
បាទ បាទៗៗ ការពិតគឺអ្នកមីងសោះ ស្លាប់ប៉ាដោយខ្ញុំ បែកការអស់អាលីង។ អោយខ្ញុំសូមទោសមីងផង


Samady KS បាននិយាយ
នោះ? ប្រយ័ត្នគេតាមដល់ផ្ទះ
Long បាននិយាយ
ជារឿងពិតរឺ? ហាស ហា ហាស ហា ហាស ហា!
samlanh បាននិយាយ
ត្រូវ ហើយបងឃាង គាត់និយាយនេះត្រូវហើយ គាត់ចង់ឱ្យបង និ កូនគាត់មានអនាគត ល្អនឹងណា ធ្វើកុំភ័យមើ!!!!!!!!!!!!!
មិត្តល្អ បាននិយាយ
សុំរាប់អាន បងផងណា និងចង់ឱ្យបងជួយណែនាំខ្ញុំផង ព្រោះខ្ញុំអត់ទាន់ចេះបង្កើតទេ
ឌីយ៉ា បាននិយាយ
ព្រះអើយ មើលលោកគ្រូញ៉ុមចុះ…O.o”
khea បាននិយាយ
កុំតែខ្ញុំប្លែកសំឡេងទាន់នឹង កុំអីមិនដឹងជាត្រូវបែកការអីខ្លះទៀតទេ ហិហិ
ម៉ែសំដីផ្អែមជាងកូនឆ្ងាយណាស់ ខំតែអរ ចុងក្រោយល្វីងសោះ
khea បាននិយាយ
ខំញ៉ែជិតបានសំរេចហើយ អាឡូវម៉ែគេដឹងទៀត ម៉ែគេលែងអោយទាក់ទងកូនគាត់ហើយ ចប់ហើយខ្ញុំ អភ័ព្វស្នេហ៍ណាស់
achharia បាននិយាយ
តាមអ៊ីមែល តាមឆែតរូមក៏អាចដែរ
ថាប៉ះម៉ែបន្លំធ្វើកូន ប៉ាយ៉ាត់
khea បាននិយាយ
ញ៉ែទាំងម៉ែទៀតណោះ ហាហាហា