ធ្វើបានតែមួយគត់
Posted by van khea នៅ 01/05/2011
កាលពីម្សិលមិញខ្ញុំបានចរយាត្រាទៅប្រឡងឆមាសលើកទីមួយ ដំណើរក៏បានឈានដើរបណ្ដើរក្នុងចិត្តក៏គិតបណ្កើរ ឱខ្ញុំអើយបើគ្មានចេះ
អីតិចសោះចឹងតើអោយប្រឡងយ៉ាងម៉េចទៅ ?? ជើងចេះតែឈានដើរមួយជំហានម្ដងៗ ក្នុងចិត្តកាន់តែគិត តើខ្ញុំនឹងអាចមានសំណាងដែរ
ឬទេ ??
ស្រាប់តែមួយប្រប្រិចភ្នែកក៏ដើរដល់កន្លែងប្រឡង ណ្ហើយបើគិតទៀតក៏នៅតែអត់ចេះអាដែល ចឹងមានតែរកជំនួយហើយ ហិហិ
ឃើញគេមានប្រយ៉ុង ស្រាប់តែខ្ញុំភ្ញាក់ខ្លួនព្រើត យីបើខ្ញុំសូមគេកូពីទុកការពារក្រែងលោចំបានមួយ ហាហា មិនទាន់នឹងបានខ្ចីគេផង ស្រាប់
តែគ្រូចូលមកដល់ គ្រូចំរ៉ៃ (ជេរក្នុងចិត្តមួយ) ។ មួយស្របកក្រោយមកគ្រូដើរចែកវិញ្ញាសារ ក្នុងចិត្តខំបន់ បន់ហើយបន់ទៀត ចំអាស្រួល
ទៅលោកៗៗៗៗៗៗៗ ចែកមកបានអាស្រួលបោះលោកមែន ហាហា ងងឹតឈឹងម៉ង
ប្រើក្បាច់ 360 ដឺក្រេ កចង់ដាច់ចេញពីគ្នា រកមើលក្រែងលោមានអ្នកបានសំនួរដូចគ្នា ហាហា មើលចុះមើលឡើងគ្មានអ្នកណាដូចមួយ
មិនដឹងធ្វើម៉េចទៀតទេខ្ញុំ មានតែប្រើក្បាច់ចុងក្រោយមួយទៀតគឺព្រហ្មលិខិតជាអ្នកកំនត់ព្រេងវាសនា
ពីរសំនួរមួយលំហាត់ ធ្វើបានតែមួយគត់ គឺធ្វើបានលំហាត់ ក្នុងចិត្តត្រេចអរសែនមហាត្រេកអរ សឹងថាឡើងទះដៃមុខគ្រូថាខ្ញុំធ្វើបានមួយ
លំហាត់ តែភ្លេចបូកពិន្ទុមើល ធ្វើបានមួយលំហាត់នោះនៅតែធ្លាក់អាដែល ចប់ឈឹង ។
ចាំមើលក្រែងលោលោកគ្រូគាត់ព្រឹលភ្នែកបូកច្រឡំអោយខ្ញុំជាប់


Long បាននិយាយ
មិនថ្វីទេ! នៅមានលើកក្រោយទៀត! អូ! មានអ្នកយកប្រយ៉ុងទៅទៀត! អត់ខ្លាចទេអី!
khea បាននិយាយ
ពួកយួនយួនរឿងដាក់ប្រយ៉ុងតាមខ្លួនជារឿងធម្មតារបស់ពួកវាហើយ បើអ្នកណាអត់ដាក់ប្រយ៉ុងតាម វាថាជាមនុស្សល្ងង់ ។ តែគ្រូវាកាចៗ ណាស់ អោយតែចាប់បានប្រយ៉ុងមិនថាកំពុងបើកមើលឬអត់ទេ ឆែកឃើញថាមានដាក់ប្រយ៉ុងតាមខ្លួនគឺត្រូវតែដេញ
ចេញលែងអោយប្រឡង គឺថាអាចដល់ថ្នាក់មិនអោយប្រឡងសងទៀតនោះ គឺរងចាំរៀនសងតែម្ដង
Long បាននិយាយ
ខ្ញុំគិតថាយើងរៀនសកលវិទ្យាល័យហើយ ល្មមបោះបង់ការយកប្រយ៉ុងចូលប្រឡងហើយ! ពួកយួននេះខូចៗណាស់ បងកុំរៀនតាមអោយសោះ!
khea បាននិយាយ
គេថាផ្លូវវៀចកុំបោះបង់ផ្លូវត្រង់កុំដើរចោល ហេ ហេ យើងត្រូវសំរបតាមមជ្ឈដ្ឋានដែលយើងនៅសព្វថ្ងៃ តែនិយាយអោយត្រង់គឺខ្ញុំអត់
ហ៊ានដាក់ប្រយ៉ុងតាមខ្លួនទេ ខ្ញុំខ្លាចបំផុតគឺគ្រូដេញចេញ ខ្មាស់គេ
Long បាននិយាយ
នឹងហើយ! ការពិតប្អូនចង់ដាក់តាមខ្លួនដែរ តែប្អូនខ្លាចខ្មាសគេដែរ!