បទពិសោធន៍ខ្ញុំ
Posted by van khea នៅ 01/04/2011
ថ្ងៃនេះខ្ញុំលើកយកនូវអ្វីដែលខ្ញុំឃើញថាពិបាកសំរាប់ខ្ញុំ គឺខ្ញុំនឹងលើកយកផលវិបាកនៃការសរសេរកូដគណិតវិទ្យាក្នុង blogsport និង ក្នុង wordpress មកនិយាយ ។
ក្រោយពីការសាកល្បងប្រើប្លកមួយរយៈកន្លងមក (blogsport & wordpress) ខ្ញុំយល់ឃើញថាៈ
blogsport សំបូរបែបទាក់ទងនឹងការរចនាខាងក្រៅ ហើយវាសាប់ផតច្រើនផងដែរ តែវាមានផលវិបាកមួយគឺការសរសេរកូដគណិតវិទ្យា
wordpress មិនសូវសំបូរបែបទាក់ទងនឹងការរចនាខាងក្រៅ តែវាមានភាពស្រួលប្រើទៅវិញ ជាពិសេសការសរសេរកូដគណិតវិទ្យា
បើតាមដែលខ្ញុំធ្លាប់ប្រើកន្លងមក ខ្ញុំឃើញថា wordpress គឺស្រួលប្រើជាង blogsport ហេតុនេះបើសិនជាមានបងប្អងចង់ធ្វើវែបសាយថ៍
មួយដែលទាក់ទងនឹងគណិតវិទ្យា រូបវិទ្យា នោះអ្នកគួរតែជ្រើនរើសយក ដូមែនរបស់ wordpress ព្រោះវាស្រួលប្រើហើយស្រួលសរសេរ
កូដគណិតពិសេសគឺកម្មវិធី Latex ។ តែបើបងប្អូនចង់បង្កើតវែបសាយថ៍ដែលនិយាយពីសង្គម ឬពត៌មានផ្សេងៗនោះអ្នកគួរតែជ្រើសរើស
យកដូមែន blogsport ព្រោះថាវាមានពណ៌គួរអោយចាប់ចិត្ត។
នេះជាការជួបប្រទះរបស់ខ្ញុំកន្លងមក ហើយខ្ញុំក៏បានទិញដូមែនមួយសំរាប់ខ្លួនដែរ តែស្ដាយត្រង់ខ្ញុំជ្រើសរើសខុសព្រោះចូលចិត្តអ្វីដែល
ថោកៗ


Long បាននិយាយ
និយាយអោយត្រង់ទៅ មុខបងដូចគ្រូរូបទី១២ខ្ញុំណាស់!
khea បាននិយាយ
សង្ស័យតែស្វ័យតំលើងទ្វេដឹង ??
Long បាននិយាយ
មែនហើយ! តែខ្ញុំមិនចូលចិត្តគាត់សោះ គាត់ជាមនុស្សមិនស្តាប់ហេតុផលអ្នកដទៃទេ គឺគិតតែពីខ្លួនឯងត្រូវ! ហិហិហិ និយាយដើមគ្រូបន្តិចចុះ!
khea បាននិយាយ
ចាំមើលខ្ញុំទៅប្រាប់លោកគ្រូ ហិហិ
Long បាននិយាយ
ប្រាប់ទៅ ខ្ញុំលែងមួយគាត់ហើយ!
Long បាននិយាយ
លែងរៀង កុំច្រលំលែងលះ! ហិហិហិ
khea បាននិយាយ
លែងលះជាមួយគ្រូតិចគ្រូយកចំណេះវិញអស់
Long បាននិយាយ
ហិហិហិ
ហនុមាន បាននិយាយ
សាប់ផត ហ្នឹងអីគេ ?
ឃើញតែពាក្យ សាប់ផត ឡើងប៉ាហោងពោះតាហ្មង ស្មានតែ សាប់ ឡើង ផត !
មិនដឹងថា ការទ្រាំទ្រ support សោះ
khea បាននិយាយ
សាប់ផតគឺមានន័យថាសាប់ទាល់តែផត ហិហិ
ហនុមាន បាននិយាយ
ហ្នឹងហើយបានថាហ្នឹងណា !
khea បាននិយាយ
បងហនុមានស្គាល់ពាក្យបច្ចេកទេសនឹងដែរ ខ្ញុំស្មានថាពាក្យស្គាល់តែក្មេងៗសម័យនេះតើ
ហនុមាន បាននិយាយ
ចុះអីមិនស្គាល់ ខ្ញុំមិនធ្លាប់ឃើញគេសសេរ ដូចនោះរ៉េ គេច្រើនតែដាក់ ដូចនេះ សាប់ផត (support) ព្រោះថាបើសសេរតែ សាប់ផត ទទេរ ជាភាសា ខ្មែរ មានន័យទៅឯណា ផ្សេងទៅវិញរ៉េ ជាពិសេស សំរាប់មនុស្សព្រើល ដូចខ្ញុំ !
khea បាននិយាយ
ហិហិ ភ្លេចគិតដល់រឿងនឹង
ភ្លេចខ្លួនតែមួយភ្លែតសោះចេះនាំទៅរកផ្លូវស្រួលកើត
ហនុមាន បាននិយាយ
ហេស បងនៅស្រុកគេយូរមែន តែរឿងខាងហ្នឹង អត់អោយចេញក្មេងៗរ៉េប្អូនអើយ update ឡាហូត !
khea បាននិយាយ
ហិហិ គិតថ្ងៃណាសាកល្បងគ្នាលេង តែបែបមិនឈ្នះបងទេមើលទៅព្រោះបងជើងចាស់ ហាហាហា
ហនុមាន បាននិយាយ
ហាស ហាស ចាស់តែជើងតើប្អូន អ្វីៗទៀតនៅផ្លឺទាំងអស់ ! អត់ហ៊ានរ៉េ
khea បាននិយាយ
តិចដូចសំដីលោកអ៊ំព្រំ ម៉ាញទៅ គាត់ថា ក្មេងៗមួយម៉ោង 4 ដឹងតែចាស់ដូចបងម្ដង 4 ម៉ោង ហាហា
សូមចាញ់ហើយ
ហនុមាន បាននិយាយ
ដឹងអីថា បើបងមិនដែលផ្ទៀងម៉ោងផងហ្នឹង !
khea បាននិយាយ
ហាហា ចឹងមានតែថ្ងៃក្រោយត្រូវដាក់ម៉ោងរោទ៍ហើយ ដាក់ 4 ម៉ោងរោទ៍ម្ដង
ហនុមាន បាននិយាយ
ហេស ហេស អត់ហ៊ានថារ៉េ ដាក់ម៉ោងខ្លាចត្រូវ …………..:D
khea បាននិយាយ
បងចេះនិយាយគួរអោយចង់សើចមែន ហាហា