ខ្សោយណាស់
Posted by van khea នៅ 12/21/2010
មិនដឹងជាយ៉ាងម៉េចទេ ស្រាប់តែមានគេចាប់អារម្មណ៍លើលំហាត់នៅក្នុងប្លកខ្ញុំនេះ តែរឿងចូលចិត្តឬមិនចូលចិត្តនោះវាមិន
អីទេ រឿងដែលសំខាន់ នោះគឺពេលគេសរសេរបីខមម៉ិនជាភាសាអង់គ្លេស មកខ្ញុំ ។ បីខមមិនជាភាសាអង់គ្លេសនេះបានធ្វើ
អោយខ្ញុំចំណាយពេលបកប្រែ ប្រើវចនានុក្រមផង ប្រើហ្គួហ្គលបកប្រែផង នៅតែមិនយល់អាដែល។ ប្រហែលជាត្រូវការអ្នក
ភូមិយើងជួយខ្ញុំទៀតហើយ
និយាយរឿងភាសាអង់គ្លេសនឹងខ្ញុំគឺចប់ហើយ ដល់បាតតាម៉ង ចេះតែអាយឡោវយូ មួយម៉ាត់គត់ ។ និយាយតាមត្រង់រឿង
ភាសាអង់គ្លេសខ្ញុំ ពិតជាខ្សោយណាស់ព្រោះខ្ញុំមិនដែលបានរៀនអោយចប់សៀវភៅអីនឹងគេទេ ចេះតែអានអត្ថបទស្រាលៗ
នឹង អាឡូវគេសរសេរវេយ្យាករណ៍ជ្រៅៗ ហើយពាក្យទៀតក៏លំបាកៗ ខ្ញុំប្រែច្រើនដឹងហើយនៅតែមិនអាចយល់អោយបាន
ច្បាស់នូវអ្វីដែលគេចង់បានសោះ ខ្ញុំសង្ឃឹមថាអ្នកភូមិយើងអាចជួយខ្ញុំបាន
សូមអ្នកចូលទៅមើលនៅទីនេះ
កុំភ្លេចបើមើលយល់ហើយ សូមជួយប្រាប់ខ្ញុំផង

