ចំណេះដឹងនិងចំណេះធ្វើ !!!

ចែកគ្នាចេះ ចែកគ្នាដឹង ចែកគ្នា…

ចប់ហើយខ្ញុំ ខ្មាស់គេ

Posted by van khea ​នៅ 12/20/2010

បើនិយាយប្រៀបធៀបគ្នានៃរឿងទាំងពីរខាងក្រោយនេះគឺខ្ញុំខ្មាស់គេ

លើករឿងរាងខ្លាំងមកនិយាយមុនសិន

បើនិយាយពីរឿងផឹកស៊ី ខ្ញុំប្រហែលជាអាចដាក់បានប្រាំមួយទៅប្រាំពីរកំពុងស្រាបៀរ ផឹកហើយអាចដើរធម្មតាបានគឺគ្មានបញ្ហា

អីតិច ។ ហើយថ្ងៃខ្លះ ខ្ញុំអាចផឹកបានច្រើនណាស់ មិនដែលក្អួតទេ ខ្ញុំគិតថាក្រពះខ្ញុំនេះវានៅស៊ីនល្អណាស់ ហើយថ្លើមក៏ល្អដែរ

ខំទុកចិត្តខ្លួនឯង ព្រោះអាងផឹកមិនងាយស្រវឹង គិតថាសុខភាពខ្លួនឯងខ្លាំងគ្រាន់បើ :D

រឿងខ្មាស់គេ

ម្សិលមិញគ្នាខ្ញុំប្រាំនាក់ចរយាត្រាទៅទាត់បាល់ជាមួយនិស្សិតខ្មែរយើងដែលនៅអន្តេវសិកដ្ឋាន t4 ។ ចំងាយមិនឆ្ងាយទេប្រហែល

ជាជាង 10 km ។ គិតថាផ្លូវចាក់កៅស៊ូយើងចំនាយពេលតែ 15 ទៅ 20 នាទីគឺទៅដល់ហើយ ។ សំរេចចិត្តជិះឡានក្រុងទៅ :D

គ្រាន់តែឡើងដល់លើឡានក្រុងភ្លាម លោកអើយក្នុងខ្លួនមិនដឹងជាយ៉ាងម៉េចទេ ជ្រួលច្រាលៗ វិលមុខផង ឈឺក្បាលផង ចង់ក្អួត

ផង ។ ខ្ញុំមើលទៅអ្នកជិះជាមួយទាំងស្រីទាំងប្រុស គេនៅស្ងៀមធម្មតាទាំងអស់ មើលទៅពួកគេដូចជាសប្បាយរីករាយណាស់

ចំឡែកតែខ្ញុំ ខំបន់ស្រន់អោយឆាប់ដល់បេនឡាននឹងអាលចុះ អោយវាស្រួលខ្លួន។ ភាពធ្វើទុក្ខក្នុងខ្លួនខ្ញុំកាន់តែខ្លាំងឡើងៗ គិតថា

នឹងសូមគេចុះមុន ហើយនឹងជិះម៉ូតូឌុបវិញ តែគ្នីគ្នាចេះតែឃាតថា ទ្រាំទៅៗ តិចទៀតដល់ហើយ ក៏ចេះតែខំទ្រាំ ទាំងលំបាកលំបិន

ខ្ញុំទ្រាំបានប្រហែលជា 20 នាទី ក៏ដល់កន្លែងចុះ ។ គ្រាន់តែចុះភ្លាមលោកអើយដូចបានឱកាសចឹង រកទីណាអោយទំនងគ្មានសោះ

ស្រាប់តែមើលឃើញផ្លូវរថភ្លើងមួយខ្សែរ ហាហា ស្ទុះទៅភ្លាម សូមទោសហើយ ហិហិ ខ្ញុំសូមក្អួតមួយទំហឹងសិនហើយ :D

គិតទៅពុលឡានពិតជាពិបាកណាស់ ខ្ញុំសូមចាញ់ហើយឡានក្រុង ខ្ញុំក្អួតឡើងអស់រលីងពីខ្លួន ញ័រសាច់ដូចកង្កែបត្រូវអំបិល

រឿងពុលឡានខឹងវាខ្មាស់គេណាស់ហើយ អ្នកណាក៏គេសើចដែរ តែរឿងដែលខ្មាស់គេមួយទៀតនោះគឺក្រុមកីឡាខ្ញុំ ពេញមួយ

ខែនេះបានទាត់ 7 ប្រកួត លើកណាក៏ចាញ់គេដែរ ចាញ់នោះចាញ់ហើយ ។ ហើយសង្ឃឹមថាម្សិលមិញនឹងទៅប្រកួតនឹងបានឈ្នះ

ជាអកុសលត្រូវបានគេស៊ី 2 -0 នៅតែចាញ់អាដែល :D

 

17 ចំលើយ ទៅ “ចប់ហើយខ្ញុំ ខ្មាស់គេ”

  1. ឧត្តម បាននិយាយ

    :lol:

  2. khea បាននិយាយ

    ថានៅខាងក្រៅគេសើចម្ដងហើយ អាឡូវដល់នេះគេសើចទៀត មានធ្លាប់ពុលឡានអត់នឹង??

  3. វិចូច បាននិយាយ

    :lol:

  4. khea បាននិយាយ

    ហាហា :D

  5. កន្តូបប្រមឹក បាននិយាយ

    លោកថាពុលឡាន.តែខ្ញុំគិតថាឡានមិនពុលទេគឺលោកទេជាអ្នកពុល.
    មែនទេអ៊ុងដឿរ?

  6. Long បាននិយាយ

    ការពិតរឿងពុលឡានមកពីអារម្មណ៍ និងសុខភាពមនុស្សទេ ហើយថ្នាំបំបាត់ពុលឡានក៍បោកដែរ!

  7. Monika - ម៉ូនីការ បាននិយាយ

    ហាហា :D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 40 other followers