ចំណេះដឹងនិងចំណេះធ្វើ !!!

ចែកគ្នាចេះ ចែកគ្នាដឹង ចែកគ្នា…

មិនដឹងជាគេខំធ្វើចឹងដើម្បីអីណ!

Posted by van khea ​នៅ 12/15/2010

ការពិតទៅខ្ញុំចេះតែអង្គុយឆ្ងល់ថា លោកគ្រូ អ្នកគ្រូ សាស្រ្ថាចារ្យ និស្សិត អ្នកស្រាវជ្រាវ និងអ្នកនិពន្ធទាំងអស់ចាំបាច់ធ្វើបាប់គ្នាធ្វើអី

និយាយពីរឿងដែលខ្ញុំគិតមិនយល់គឺ មិនដឹងជាអ្នកនិពន្ធទាំងអស់ប្រឹងតែលំហាត់ពិបាកៗធ្វើស្អី ធ្វើបាបតែគ្នាអ្នកមិនចេះ បើនិយាយ

រួមទៅអ្នកប្រាជ្ញគេមិនបានធ្វើបាបសិស្សអីទេ គឺគ្រូៗនឹងម៉ងជាអ្នកធ្វើបាបសិស្ស ព្រោះគាត់ជាអ្នកតែងលំហាត់ពិបាកៗដាក់អោយ

សិស្សធ្វើ ហិហិ ទាំងអ្នកដាក់ទាំងអ្នកធ្វើ សុទ្ធតែឈឺក្បាលដូចគ្នា ។ បើតាមអាម្មណ៍ខ្ញុំផ្ទាល់ ខ្ញុំគ្មានចូលចិត្តធ្វើអីសូម្បីតែបន្តិចអាលំហាត់

ពិបាកៗស្អីគេនឹង ពិសេសគឺលំហាត់សិស្សពូកែស្អីគេនឹង មើលទៅធុញយកតាមែនទែន តែវាជៀសមិនរួចសោះក៏ទ្រាំរៀនតាមគេ

តាមឯង ឈឺក្បាលចឹងបែកក៏ចេះតែទ្រាំ ពិតជាខឹងនឹងអ្នកនិពន្ធមែនទែន អាស្រួលៗមិនតែងទេ នាំគ្នាតែងតែលំហាត់លំបាកៗ បែប

គាត់មិនយល់ចិត្តអ្នកធ្វើទេមើលទៅ ពួកគាត់អត់ចេះយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯងអីតិច ។

ហើយខ្ញុំឃើញទៀត មានអ្នកមួយចំនួននាំគ្នាទៅរៀនលំហាត់ពិបាកៗ មួយថ្ងៃៗឃើញតែគិត ឃើញតែគូស គ្នាដែលបានទំនេរសូម្បី

តែបន្តិច ដល់ពេលរៀនបានពីរបីឆ្នាំទៅក៏បោះចោលអាដែល បើទុកពេលទាំងនោះយកទៅផឹកស្រា ច្រៀងខារ៉ាអូខែ ដើរលេង ឬ

លេងកីឡាវិញមិនដឹងជាសប្បាយយ៉ាងណាទេ ។ ខ្ញុំខំឆ្គួតតាមគេតាមឯងអស់ពេលមួយគំនរ ដល់អាឡូវដល់គិតឡើងវិញទៅ ការ

រៀនលំហាត់ពិបាកៗ គឺយកទុក្ខដាក់ខ្លួនសោះ រៀនអាក្នុងថ្នាក់អោយតែចេះល្មមៗ និយាយថាគឺជីវិតប្រសើមែនទែន :D

និយាយរឿងអ្នកតែលំហាត់លំបាកៗតិចទៀត បើសិនជាខ្ញុំបានជួបអ្នកតែងទាំងនោះ ខ្ញុំនឹងសួរគេថាហេតុអីក៏គំនិតអ្នកឯងនឹងចូល

ចិត្តធ្វើបាបគេម្លេះ ?? តើអ្នកមានដឹងទេថាព្រោះតែអ្នកឯងនឹង បានធ្វើអោយខ្ញុំបាយមិននឹកទឹកមិនស្រេក អ្នកឯងដូចជាធ្វើបាបខ្ញុំ

ជ្រុលពេកហើយ ។ បើកុំតែអ្នកឯងតែងលំហាត់លំបាកៗទាំងនឹង ស្មានថាលោកគ្រូខ្ញុំគាត់មានលំហាត់អ្នកឯង យកទៅដាក់អោយ

ខ្ញុំធ្វើឡើងបែកតាលីងទីងចឹងអី ។

ថាខ្ញុំទៅវាគិតមិនដល់ព្រោះមិនដឹង ​ព្រោះមិនដែលមានអ្នកប្រាប់ខ្ញុំថារៀនលំហាត់លំបាកៗ គឺយកទុក្ខដាក់ខ្លួន :D

ហើយបើអ្នកមិនជឿថាការរៀនលំហាត់ពិបាកៗនឹងយកទុក្ខដាក់ខ្លួនឬអត់ សាកមើលលំហាត់មួយនេះមើលវាស្រួលប៉ុណ្ណា ??

http://kheavan.wordpress.com/2010/12/15/%E1%9E%9B%E1%9F%86%E1%9E%A0%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%9F%E1%9F%86%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%9F%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%96%E1%9E%BC%E1%9E%80%E1%9F%82-2/

3 ចំលើយ ទៅ “មិនដឹងជាគេខំធ្វើចឹងដើម្បីអីណ!”

  1. គាឡុង បាននិយាយ

    មែននឹង! ខំរៀន និងស្វែងយល់អស់ពីរឆ្នាំ ហើយមើលឡើងមិនដែលមានជាភាសាខ្មែរមេចទេ មើលតែសៀវភៅបរទេស ខំឆែកវចនុក្រមផង ខំរក​ដំនោះស្រាយផង ហើយលំហាត់ខ្លះមើលចំលើយមិនយល់ទៀត ព្រោះសរសេរកាត់មហាកាត់ហើយ អ្នកតែងលំហាត់ធ្វើឡើង​ទុក​មើល​តែ​ខ្លួន​ឯង​ហើយ! ពេលឃើញមិត្តភក្តិទៅដើរលេង និយាយលេង លេងល្បែងកំសាន្ត មិនហ៊ានទៅលេងទេ ព្រោះខ្លាចខាតពេលវេលា សុទ្ធចិត្ត​សំកុក​នៅ​ក្នុង​ថ្នាក់តែឯង ធ្វើលំហាត់ដែល​គេ​មិនចេញប្រលងថ្នាក់ទី១២! នៅពេលយប់ខំអត់ងងុយ រៀនដល់យប់ជ្រៅទៀត! និយាយពីសៀវភៅវិញ​ខំ​ស្វះស្វែងរក ពីមិត្តភក្តិ លោកគ្រូ និងអ៊ីធឺណេតទៀត! តែចុងក្រោយនៅតែបរាជ័យ! តែ ណ្ហើយ! នេះជាភារកិច្ចត្រូវតែធ្វើ! ចាញ់ឬឈ្នះត្រូវ​តែ​ទទួល!

  2. khea បាននិយាយ

    ហិហិ សូមផ្ដាំអ្នកជំនាន់ក្រោយថែមតិចទៀត កុំខំពេកអាលំហាត់លំបាកៗនឹង វាគ្មានប្រយោជន៍អីបន្តិចសោះ យកពេលវេលា
    ទៅដើរលេងខ្លះទៅ ចំនុចសំខាន់អោយតែអ្នកយល់ពីអ្វីដែលគ្រូបានបង្រៀនក្នុងថ្នាក់គឺគ្រប់គ្រាន់ហើយ កុំធ្វើអោយខាតពេលវេលា
    ដូចខ្ញុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 40 other followers