ចំណេះដឹងនិងចំណេះធ្វើ !!!

ចែកគ្នាចេះ ចែកគ្នាដឹង ចែកគ្នា…

តឹង​ទ្រូងណាស់ខ្ញុំ

Posted by van khea ​នៅ 12/10/2010

នឹកស្មានថាបានលុយរង្វាន់លើកទឹកចិត្តពីការរៀនបានពិន្ទុល្អ ដោយការខំប្រឹងប្រែងអស់សាច់ អស់ឈាមនឹងបានសប្បាយចិត្ត

នៅថ្ងៃនេះ តែវាបានធ្វើអោយខ្ញុំវាយតំលៃចំពោះខ្មែរគ្នាឯងទៅវិញ ។

និយាយពីដើមរឿងមកវិញ នៅថ្ងៃទី 10 ខែ 12 ឆ្នាំ 2010 នេះស្ថានទូតបានធ្វើកម្មវិធីមហាសន្និបាទលើកទី 20 នៅទីក្រុងហាណូយ

ដែលក្នុងនោះមានកម្មវិធីមួយគឺកម្មវិធីចែកប័ណ្ណសសើរដល់និស្សិតដែលរៀនបានពិន្ទុល្អប្រចាំឆ្នាំ ហើយក្នុងនោះក៏មានរង្វាន់លើក

ទឹកចិត្តសំរាប់អ្នកដែលបានប័ណ្ណសសើរដែរ ។​ ពួកខ្ញុំគិតថាលុយដែលបានមកពីការលើកទឹកចិត្តនោះ នឹងយកមកធ្វើកម្មវិធីជប់

លៀងតូចមួយ ដើម្បីអបអរដល់និស្សិតដែលខិតខំរៀនទាំងអស់ ។ ខ្ញុំសូមនិយាយតទៀត លុយដែលបានប្រមូលពីរង្វាន់លើកទឹក

ចិត្តនេះបានប្រហែលជាងមួយលានដុង អាចយកមកផឹកបៀសប្បាយបានត្រឹមគ្នា 20 នាក់ ។

តែរឿងដែលហូសចិត្តសំរាប់ថ្ងៃនេះគឺគេគ្មានទុកប្រធាននិងអនុប្រធាននៅក្នុងកែវភ្នែកសូម្បីតែបន្តិចសោះ គេផឹកហើយបោកដប

នៅនឹងមុខ ពិតជាយ៉ាប់មែនខ្មែរយើង រៀនសុទ្ទតែថ្នាក់ឧត្តមអស់ហើយ គ្មានការយល់ដឹងសូម្បីតែបន្តិចសោះ ខ្ញុំមិនចង់វាយតំលៃ

ទេ ព្រោះខ្ញុំក៏ជាខ្មែរដែរ ។

បងប្អូនគិតមើលលុយយើងខំប្រឹងរៀនគ្មានបានដេកបានពួន យកមកគិតថានឹងបានប្រារព្ធកម្មវិធីសប្បាយ ហើយក៏ជាពិធីមួយ

ដែលខ្មែរយើងយកឈ្នះលើយូនក្នុងការសិក្សា តែគេគិតគ្មានយល់អីសូម្បីតែបន្តិច តើពួកនោះគេបានគិតពីចរិតជាខ្មែរដែរឬទេ??

ថ្ងៃនេះគេរកវាយខ្ញុំទៀតព្រោះតែខ្ញុំចង់ការពារកុំអោយចរិតដ៏ថោកទាបនេះបង្កដល់អ្នកដទៃ ។

តើខ្ញុំធ្វើនេះខុសឬ ?? ពីដើមដល់ចប់ខ្ញុំខំរក្សាតំលៃខ្មែរយើងមិនដែលអោយខ្មែរយើងអាប់មុខសូម្បីតែបន្តិចសោះ តែវាផ្ទុយគ្នាស្រឡះ

នឹងការគិតរបស់ខ្ញុំថ្ងៃនេះ ពិតជាតឹងទ្រូងណាស់ខ្ញុំ ។ បើត្រឹមតែនិស្សិតឆ្នាំទី 1 ឬ ទី 2 ខ្ញុំមិនថាទេ តែនេះជានិស្សិតឆ្នាំទី 5 ទៅហើយ

ខ្ញុំមិនយល់ទេ ខ្ញុំនិយាយតែមួយឃ្លាគឺខ្ញុំតឹងទ្រូងណាស់ ខ្ញុំចង់តែទាញឈើបួនជ្រុងយកទៅវ៉ៃខ្មែរគ្នាឯងទេ ព្រោះតែគេបានធ្វើអោយ

គ្នាខ្ញុំពិបាកយ៉ាងច្រើន គឺមិនអាចដោះស្រាយបាន ។

បើសិនជាអ្នកបានអញ្ជើញភ្ញៀវមកផឹកស៊ីក្នុងលក្ខណៈកិត្តិយស់ តែពេលគេស្រវឹងតិចៗគេបោកដបបោកពែងនៅមុខអ្នកតើអ្នកនឹង

មានអារម្មណ៍យ៉ាងណា ??

ខ្ញុំតឹងទ្រូងណាស់ព្រោះខ្មែរគ្នាឯង

12 ចំលើយ ទៅ “តឹង​ទ្រូងណាស់ខ្ញុំ”

  1. គាឡុង បាននិយាយ

    ចឹងបានជាមិនឃើញហៅប្អូនសោះ! នេះហើយស្រា ពេលដាក់ចូលហើយ ធ្វើអោយមនុស្សបាត់បង់ពិចារណញាណ! បងធ្វើត្រូវហើយ! មិន​សប្បាយ​ចិត្តសោះ​ពេលលឺបែបនេះ! ប្រហែលជាមកពីពួកគាត់ផឹកមិនទាន់ដល់កំពូលទេ ដូច្នេះបងត្រូវបង្រៀនគាត់បន្ថែមទៀត!

  2. khea បាននិយាយ

    ហិហិ ប្រាកដជាផឹកមិនទាន់ដល់កំពូលមែនហើយ យ៉ាប់នោះយ៉ាប់ និយាយមិនចេញ

  3. midodo បាននិយាយ

    ហ្នឹងហើយអោយសមមុខ។ តើខ្វះវិធីក្នុងការសប្បាយរឺ? ទាល់តែមានគ្រឿងស្រវឹងទើបសប្បាយរឺ? សុរាមេរិយៈ ជាគ្រឿងអន្ទាក់នាំអោយ
    ភ្លេចស្មារតីណា។ ស្រាវាថ្លែ ប៉ុនែ្តមនុស្សវាថោក។ មនុស្សខ្លះវាយ៉ាប់ដូចលោកនិយាយអាចឹង។ ពេលក្រោយកុំហៅផឹកទៅវាអស់រឿងហើយ។
    រឺពេលក្រោយ ហៅមកផឹកទៀត អោយផឹកឡើងដាប ហើយយើងផឹកតិចៗ ចាំមើលតដែកើតអត់។ មនុស្សចឹងដាក់អោយទ្រោមបីបួនដងរាង
    ហើយ។ ផឹកកាច! ចំអ្នកស្លូតទេអាវ៉ា។ ចំអ្នកគេកាចដែរ ច្បាស់សុ៑យអាច់ហើយ។

  4. អែម ចាន់​បុទុំ បាននិយាយ

    ថ្ងៃក្រោយមិនបាច់ហៅពួកគាត់ផឹកស៊ីទៀតទេចឹងនោះ

  5. វិចូច បាននិយាយ

    អុញ! ម៉េច​បាន​ទៅ​ជា​បង្ក​បញ្ហា​បែប​នេះ?

  6. khea បាននិយាយ

    ថាពីយប់មិញនោះវាមានបញ្ហាឃាតគ្នាមិនស្ដាប់ម្ដងហើយ ហើយឥឡូវនេះគេកំពុងតែផឹកស៊ីទៀតហើយ ចងកម្មពៀរជាមួយប្រធានៗ
    ដល់ហើយ

  7. Comet បាននិយាយ

    ពិត​ជា​មិន​ចង់​ឲ្យ​ឃើញ​រឿង​នេះ​កើត​ឡើង​ទេ​!!! ពិត​ជា​តឹង​ទ្រូង​ណាស់!!!

  8. សាយ័ន្ត បាននិយាយ

    នេះជាលំហាត់សំរាប់អ្នកដឹកនាំហើយ! ខ្ញុំដឹង និងយល់ ថាធ្វើជាប្រធាន ហើយជួបបញ្ហាបែបនេះ គឺមានអារម្មណ៏យ៉ាងណា ហើយ ឃា នៅទៅនោះ ជាង ៣ឆ្នាំ ហើយ ចឹងគួរតែដឹងពីស្ថានការណ៏ រាល់ពេល ដែលមានការជួបជុំផឹកស៊ីម្តងៗ !
    វាពិតជាមិនអាចទទួលយកបានទេ នៅពេលដែលមានការបោកដប បោកកែវ នៅចំពោះមុខ សូម្បីខ្ញុំក៏ខឹងដែរ តែ ក្នុងស្ថានភាពបែបនេះ មិនអាចយក កំហឹងទល់ កំហល់បានទេ ! ខឹង ខុស ខឹង ខូច ខឹង ខាត !
    គេថាត្រីមួយកន្ត្រក បើស្អុយមួយគឺស្អុយទាំង អស់ហើយ ! ពាក្យនេះពិតជាមាន ន័យហើយ អាចយកមកប្រើបាន ហើយដំណឹងនេះ ពិតជា ជះឥទ្ធិពល អវិជ្ជមាន ចំពោះ ទំនាក់ទំនង រវាងគ្នានិង គ្នា ហើយក៏អាច ជាការមើលស្រាលរួមទៅលើ និស្សិតនៅទីនោះ និយាយដោយឡែក ឬ នៅវៀតណាម តែម្តង និយាយអោយចំ។ លំហាត់សំរាប់អ្នកដឹកនាំ គឺមិនមែនសុទ្ធងាយស្រួលទេ ហើយអ្នកដែលបង្កបញ្ហា សំរាប់យើងជាប្រធាន ក៏មិនមានច្រើនដែរ ! តែពេលវេលា និង ទឹកចិត្តសំរាប់ដោះស្រាយ រឿងមួយគឺ ត្រូវការច្រើនណាស់ ! ខ្ញុំគិតថា ឃា អាចនឹង ដោះស្រាយបាន បញ្ហាទាំងនោះ ទោះជាមិនដោយការធ្វើផ្ទាល់ ក៏ដោយប្រយោលដែរ !

  9. oudomheng បាននិយាយ

    សាមគ្គី​គ្នា​ឡើងវិញបងប្រុស!!
    ពួក​យើង​សុទ្ធ​តែខ្មែរ​ទេ។ ព្យាយាម​ពន្យល់​គាត់​ទៅ… មនុស្ស​បែបនោះ​គួរ​ឲ្យ​អាណិត​ទៅវិញ​ទេ…
    សម្លឹង​មើល​មនុស្សបែបនោះ​​ដោយ​ចិត្ត​សង្វេគ… មកពីគាត់​​មិន​យល់​ហើយ​បាន​ជា​ធ្វើបែបនោះ…
    សង្ឃឹម​ថា​បង​នឹងមិន​រង​នូ​វ​ផល​ប៉ះ​ពាល់​… រក​ពេល​វេលាណាមួយ​សមស្រប (ប្រើចិត្តសាស្រ្ត) ណែនាំ​ប្រាប់​ទៅ​ឲ្យ​អស់​លទ្ធភាព​ចុះ បាន​ហើយ។ បើ​គាត់នោះ​មិន​ព្រម​កែ​ទេ ជា​រឿង​របស់​គាត់​ទេ!!

    សូមសរសើរ ខ្មែរ​យើង​មិន​អន់​ទេ!! យើង​ទៅ​រៀន​ស្រុក​គេ​ហើយ រៀន​ឈ្នះ​គេ​ទៀត!!!
    ស៊ូៗៗ

  10. khea បាននិយាយ

    ឥឡូវនេះលែងអីហើយ អាចដោះស្រាយគ្នាបានហើយ ទុកអោយវារសាយតាមពេលវេលាទៅចុះ :D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 40 other followers