ចំណេះដឹងនិងចំណេះធ្វើ !!!

ចែកគ្នាចេះ ចែកគ្នាដឹង ចែកគ្នា…

គំរោងសំរាប់ថ្ងៃស្អែក

Posted by van khea ​នៅ 12/09/2010

ប្រហែលជាសំបើមដៃទៀតហើយខ្ញុំ :D

ថ្ងៃស្អែកនេះត្រូវនឹងថ្ងៃទី 10 ខែ 12 ឆ្នាំ 2010 ជាថ្ងៃដែលស្ថានទូតខ្មែរនៅវៀតណាមបើកពិធីមហាសន្និបាទលើកទី 19

ដើម្បីនិយាយពីបញ្ហាការរស់នៅរបស់និស្សិត ហើយរឿងដែលត្រូវលើកយកមកនិយាយនៅពេលនេះគឺការជូនប័ណ្ណ

សរសើរ ដែលក្នុងនោះមានស្រោមសំបុត្រលើកទឹកចិត្ត ហាហា បានដៃហើយខ្ញុំ :D

ពេលនេះខ្ញុំដើរសួរអ្នកបានស្រោមសំបុត្រទាំងអស់ថាតើក្នុងនោះមានអ្វី ?? ហើយយើងយកស្រោមសំបុត្រនោះមកធ្វើ

អ្វី ?? បើតាមដែលខ្ញុំដឹងក្នុងមួយស្រោមសំបុត្រយ៉ាងតិចមានលុយ 100000ដុង ស្មើនឹង 5$ ហិហិ គិតមើលទៅគ្នា 6 នាក់

បានប៉ុន្មាន ?? គិតជាបៀបានជាង 4 កេសស្មើនឹងជាង 80 ដប ។ និយាយតែប៉ុន្នឹងក៏ដឹងពីបំណងខ្ញុំដែរ :D

តែមុននឹងដល់ថ្ងៃស្អែកបើតាមច្បាប់កីឡាករគេត្រូវវឹកហាត់ជាមុនសិនមិនចឹង ហិហិ :D

ថ្ងៃនេះបន្ស៊ាំអស់មួយស្រវឹងហើយ ទុកជាទុនសំរាប់ថ្ងៃស្អែក :D

25 ចំលើយ ទៅ “គំរោងសំរាប់ថ្ងៃស្អែក”

  1. គាឡុង បាននិយាយ

    ពិតជាសុំសរសើរដោយស្មោះហើយបងប្រុសអើយ!

  2. kheavan បាននិយាយ

    សសើររឿងអី ??

    • គាឡុង បាននិយាយ

      ពិតជាមិនដឹង រឺធ្វើមិនដឹងបងប្រុស! មកស្រុកវិញកុំភ្លេចបង្រៀនប្អូនផង!

    • kheavan បាននិយាយ

      និយាយតែប៉ុន្នឹងខ្ញុំដឹងហើយ ហិហិ មិនមានបញ្ហាអីទេរឿងបង្រៀននឹងនោះ តែសំខាន់មានវត្ថុធាតុដើមហីអត់??

      • គាឡុង បាននិយាយ

        ពិតជាមាន តែខ្វះគ្រូ! តើបងបង្រៀនខ្ញុំយ៉ាងដូចម្តេច?

      • kheavan បាននិយាយ

        កុំភ័យអោយតែមានទឹកផឹក មិនខ្វះទេរឿងវោហាស័ព្ទនោះ :D
        បើគាឡុងមានវត្ថុធាតុដើមខ្លះហើយនោះកាន់តែពិសេសហើយ ហិហិ ព្រោះខ្ញុំក៏មានវត្ថុធាតុដើមខ្លះដែរ :D

      • kheavan បាននិយាយ

        សំរេចថាគាឡុងចង់ចេះមែនឬធ្វើលេងនឹង ??

        • គាឡុង បាននិយាយ

          ពិតជាមែន ព្រោះចង់ទៅណាអោយ​ចូលចំនោមគេចុះ! ព្រោះខ្ញុំជាបុរសស្រាប់ គ្រាន់តែផឹកបើមិនចេះពិតជា​យ៉ាប់ហើយ!

        • khea បាននិយាយ

          ហីយ៉ា មើលចុះបងប្អូនអើយ គាឡុងពេញកំលោះហើយតើនែ បែបខ្លាចបាក់មុខចំពោះស្រីណាហើយនែ :D

          • គាឡុង បាននិយាយ

            កុំស្រែកប្រាប់អ្នកភូមិបែបនេះ ខ្មាសគេខ្លាំងណាស់! និយាយពីពេញកំលោះគឺយូរហើយ តែ​មិនទាន់​មាន​នារីណាដែលត្រូវចិត្ត​ចង់ទាក់ទងសោះ ហើយ​ក៍មិនសូវចាប់អារម្មណ៍នឹងរឿងនឹងដែរ។ ចំនែក​ការផឹកវិញ​ ចង់ចេះក៍ព្រោះ​តែឥលូវ​ឧស្សាហ៍ចូលរួមកម្មវិធីមិត្តភក្តិជាញឹកញាប់! និយាយ​ថា​បាក់មុខ​ចំពោះ​ស្រីស្អាត​ក៍ត្រូវម្យ៉ាងដែរ ព្រោះជាបុរស ច្បាស់ជាមិនអោយចាញ់ស្រីឡើយ មែនទេបងប្រុស!

          • khea បាននិយាយ

            ហិហិ ត្រឹមត្រូវហើយ តែប្រយ័ត្នខូចខ្លួនដោយសារគ្រូល្អណា :D

  3. គាឡុង បាននិយាយ

    មិនថ្វីទេ ប្អូនមិនងាយខូចខ្លួននឹងរបស់មិនចូលចិត្តទេ ប្អូនចង់ចេះអ្វីៗគ្រប់យ៉ាងក្នុងលោក! ព្រោះទៅទីណាក៍ស្រួលរស់នៅជាមួយ​អ្នកដទៃ។ និយាយចឹងមានតែបងខូចខ្លួននឹងវាហើយ? :D

  4. khea បាននិយាយ

    ចង់ចេះគ្រប់យ៉ាងផង ហិហិ តិចចង់ចេះធ្វើចោទៅ ប្រយ័ត្នគុកណា ហើយហាមផ្ដាច់រឿងគ្រឿងញៀនខុសច្បាប់ បើថាបានសាកហើយ
    សប្បាយកុំភ្លេចអោយខ្ញុំសាកតិចផងព្រោះខ្ញុំក៏ចង់ដឹងដែរ តែស្ដាយណាស់ព្រោះស្គាល់បានតែស្រា និងបៀ :D

    • គាឡុង បាននិយាយ

      និយាយអោយត្រង់ទៅ​រឿងគ្រឿងញៀនពិតជាចង់សាកដែរ តែខ្លាចផ្តាច់មិនបាននាំទុក្ខទោសដាក់ខ្លួន។ ឯបៀប្អូនចេះហើយ នៅតែស្រាទេ​ សង្ឃឹមថាបងជាគ្រូល្អ ជួយបង្រៀនប្អូនឆាប់ចេះ!

  5. khea បាននិយាយ

    កុំភ័យអានឹងខ្ញុំសាកអស់ហើយ តែសំខាន់អ្នកផឹកត្រូវតែចេះកឺឡា បើមិនចេះកីឡាទេមិនបាច់ចង់ផឹកទេ វាប៉ះពាល់ដល់សុខភាព
    ច្រើនណាស់ វិធីដែលអាចកាត់បន្ថយបានមានតែលេងកីឡាអោយបានច្រើន :D
    ហើយគាឡុងចេះលេងកីឡាអីខ្លះដែរនឹង​?? បើអត់ចេះខ្ញុំមិនអាចបង្រៀនអោយដល់ចំនុចកំពូលបានទេ :D

    • គាឡុង បាននិយាយ

      កីឡាគឺចេះលេងច្រើនគួរសម ដូចជា​បាល់បោះ ហែលទឹក វាយសី ជាដើម។ មិនបាច់រៀនដល់កំពូលពេកទេ ! មេចទៅទើបហៅចំនុច​កំពូលនោះបងប្រុស?

  6. khea បាននិយាយ

    គឺផឹកស៊ីត្រូវតែក្អូនក្នុងកន្លែងដែលសមគួបំផុត :D បើសិនជាអ្នកដែលមិនដល់កំពូលនោះអាចក្អួតដាក់ក្នុងវង់ឬកន្លែងទីសាធារណៈមិន
    សមគួរ ហើយជាពិសេសពេលដេកអាចក្អូតដាក់គ្រែខ្លួនឯងទៀត :D
    អ្នកផឹកដល់កំពូលមិនមែនជាអ្នកដែលផឹកមិនចេះស្រវឹងនោះទេ អ្នកណាក៏ផឹកស្រវឹងដែរគ្រាន់តែមុនគ្នាតិចតួចតែប៉ុន្នោះ :D
    ម៉េចចង់ផឹកដល់កំពូលអត់ ??

    • គាឡុង បាននិយាយ

      ប្អូនមិនចង់ផឹកដល់ក្អួតទេ ព្រោះខ្លាចបាត់បង់ស្មារតី ធ្វើរឿងដែលមិនគួរធ្វើ! សុំត្រឹមតែចេះផឹកទៅបានហើយ! ចំនុចកំពូលនេះ​ទុកអោយ​បង​ចុះ!

    • khea បាននិយាយ

      ហិហិ ស្រាជាគ្រឿងញៀនកុំភ្លេច ពេលដែលបានដាក់ត្រឹមតែ ៦ ៧ ដងនឹងធ្វើអោយយើងកាន់តែហ៊ាន ហើយយើងក៏
      កាន់តែចង់ផឹកថែមទៀត តែរឿងសំខាន់យើងរៀនផឹកអោយខ្លាំងទៅ ក្រែងលោមិនដឹងថាអ្នកក្អួតនឹងវាពិបាកឬស្រួលប៉ុណ្ណា :D

  7. គាឡុង បាននិយាយ

    ពេលហូបចំនីខុសម្តងៗ តែងតែក្អួតចេញមក ពេលក្អួតចេញម្តងៗពិបាកទ្រាំណាស! ទំរាំផឹកស្រាទៀត អូយខ្ញុំជឿជាក់ថាប្អូនមិនញៀនជាដាច់​ខាត ព្រោះមិនចង់ក្អួត ហើយណាមួយស្រាមិនអីឆ្ងាញ់ផង មានតែរសជាតិភ្លៀវ និងល្វីង។

    • khea បាននិយាយ

      ហិហិ មិនទាន់សាកពិតជាចឹងហើយ ការពិតគ្មានអ្នកណាគេចង់ផឹកអោយក្អួតទេ មានតែអ្នកខ្លាំងទើបផឹកដល់ក្អូត :D
      តែអ្នកមិនសូវចេះឬចេះស្ទើរកាន់តែរងគ្រោះថ្នាក់ខ្លាំងព្រោះថាពេលដែលចេះស្ទើរគេចេះតែសុំជល់ ហិហិ ប្រយ័ត្នណា :D
      ឧទាហរណ៍ទៅចូលរួមពិធីអាពាហ៍ពិពាហ៍របស់មិត្តភក្តិម្នាក់ ពេលនោះគាឡុងបានផឹកលេងជាមួយមិត្តភក្តិដទៃឡើងស្រឿងៗ
      ហើយ ហើយគាឡុងគិតថាប៉ុន្នឹងល្មមហើយ បើថែមតែមួយកែវទៀតនឹងក្អូតហើយ ចៃដន្យកូនក្រមុំសុំជល់មួយពែងលើកចុង
      ក្រោយ ហិហិ តើគាឡុងបំរុងនឹងធ្វើយ៉ាងម៉េច ??

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 40 other followers